Tuesday, November 5, 2013

ប្រកាន់​ទំនៀម​ទម្លាប់​ស្រដៀង​យើង ប៉ុន្តែ​ខារ៉ាអូខេ​ថៃ​មួយ​បទ​នេះ​ដល់​ក​ហើយ​គ្នា​យើង!!! (មានវីដេអូ)

0 comments
ប្រភពពី News.sabay.com.kh : វីដេអូ​ចម្រៀង​ថៃ​មួយ​បទ ដែល​មិន​ទាន់​ដឹង​ថា​ចំណង​ជើង​អ្វី បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​ជ្រួល​ច្របល់​នា​ព្រឹក​នេះ ក្នុង​នោះ​ព្រោះ​តែ​ភាព​សិចស៊ី​ដល់​កម្រិត​របស់​តួអង្គ​ក្នុង​វីដេអូ​នេះ​តែ ​ម្តង។
បើ​និយាយ​ពី​តួអង្គ​ស្រី គឺ​សុទ្ធ​តែ​ស្រស់​ស្អាត​ហើយ​ដើម​ទ្រូង​ទ្រលុក​ទ្រលន់​គន់​មិន​ណាយ ដោយ​ឡែក​តួអង្គ​ប្រុស​ក៏​មិន​អន់​ដែរ ពួក​គេ​សុទ្ធ​តែ​ក្មេង​វ័យ និង​មាន​កាយ​សម្បទា​មាំមួន មាន​សាច់​ដុំ​ដើម​ទ្រូង និង​ក្បាល​ពោះ​រាប​ស្មើ មើល​ទៅ​សិចស៊ី​មិន​ចាញ់​តួ​ស្រី​ឡើយ។
ប្រការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ភាព​សិចស៊ី​របស់​តួអង្គ​ស្រី ប្រុស​ក្នុង​បទ​ចម្រៀង​នេះ គឺ​នៅ​ជាប់​ជា​មួយ​នឹង​ការ​តុប​តែង​ខ្លួន​បែប​ប្រពៃណី​តែ​ម្តង ខណៈ​ប្រទេស​ជិត​ខាង​មួយ​នេះ ក៏​មាន​ប្រពៃណី​ទំនៀម​ទម្លាប់​ប្រហាក់​ប្រហែល​យើង​ដែរ។

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន