Thursday, October 10, 2013

ទៅមើលម៉ូតផ្ទះវីឡា ចំលែកៗបំផុតរបស់ តារាបាល់ទាត់ល្បីៗ

0 comments
ប្រភព Camnews.com..kh ដោយសារតែកីឡាករបាល់ទាត់ល្បីៗ សល់លុយរាប់លានច្រើនពេក មិនដឹងយកទៅណា
ឬធ្វើអ្វីអោយអស់ ពួកគេក៏បែកគំនិត ទៅកុម៉្មង់អោយគេសង់ផ្ទះវីឡាម៉ូតប្លែកៗ ដែលមើល
ទៅស្អាតម្យ៉ាងដែរ ដូចមាននៅខាងក្រោមនេះឯង ។

-Lionel Messi បានទិញវីឡាដ៏ប្រណិតនេះនៅឯ Pedralbes ក្នុងទីក្រុង Barcelona ដើម្បីជា
ការអបអរនៃការចាប់កំណើត របស់កូនប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Thiago ។ ផ្ទះ
នេះរចនាចេញមក មានរាងដូចជាកីឡាដ្ឋានបាល់ទាត់អញ្ចឹង ។
The villa's unique super star soccer 1
The villa's unique super star soccer 2

-Mario Balotelli ជាកីឡាករដែលល្បី ខាងផ្នែកលេងសើច និងធ្វើអ្វីខុសពីគេ ដូចនេះហើយ
ជាមួយនិងផ្ទះវីឡារបស់ខ្លួន Balotelli បានធ្វើផ្ទាំងថ្មបាញ់ទឹកយ៉ាងស្រស់ស្អាតមួយដែលមាន
ឆ្លាក់ជាអក្សរ MB45 ដែលមានន័យថា Mario Balotelli 45 (លេខអាវ) ។ មិនត្រឹមតែប៉ុណ្ណោះ
Balotelli ក៏បានដាក់តាំងខ្លានៅទីនោះផងដែរ ។
The villa's unique super star soccer 3
The villa's unique super soccer star 7

-Gary Neville បានទិញផ្ទះដែលរចនាម៉ូតមួយយ៉ាងចំលែក ជាវីឡាក្រោមដីតែម្តង ដែលមាន
រូបរាងដូចកង្ហាអញ្ចឹង ។ ផ្ទះនោះមានតំលៃ ៨ លានផោនហើយមានទីតាំងនៅ ទីក្រុង Bolton
ប្រទេសអង់គ្លេស ។
The villa's unique super star football 8
The villa's unique super star football 9
The villa's unique super star football 10
The villa's unique super star football 11

-Cristiano Ronaldo គឺជាកីឡាករដែលល្បី មានទាំងសម្ថភាព និងរូបរាងក៏សង្ហា លុយក៏ច្រើន
ទៀត ។ បើនិយាយពីផ្ទះវីឡាវិញគឺពិតជាប្រណិត ចំណែកការច្នៃម៉ូតវិញ គឺសុទ្ធតែប្លែកៗទាំង
អស់ ហើយការច្នៃម៉ូតខ្លះ គឺធ្វើឡើងដោយ Ronaldo ខ្លួនឯងផ្ទាល់តែម្តង ៕
The villa's unique super star football 12
The villa's unique super star football 13
The villa's unique super star football 14
The villa's unique super star football 15

The villa's unique super star football 16

No comments:

Post a Comment

 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន