
ភ្នំពេញៈ ប្រទេសជាសមាជិក អ៊ិចម៉ិច (ACMECS) និងពិភាក្សាស្តីពីសហប្រតិបត្តិការ និងការអភិវឌ្ឍឧស្សាហកម្មកែច្នៃអង្ករនៅសប្តាហ៍នេះ។ ប្រទេសដែលជាសមាជិករបស់ អ៊ិចម៉ិច រួមមាន កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម។ លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា នេះដើម្បីពិភាក្សា និងស្វែងរកវិធីសម្រាប់កិច្ចសហប្រតិបត្តិការដ៏ល្អក្នុងបណ្ដាប្រទេសជាសមាជិក អ៊ិចម៉ិច។ ខេត្តព្រះសីហនុៈ ក្រុមហ៊ុន Harta Packaging Industries Sdn Bhd នៅម៉ាឡេស៊ីបានបើករោងចក្រផលិតប្រអប់វេចខ្ចប់ថ្មីនៅកម្ពុជាដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រទេសនេះ និងដើម្បីទទួលបានប្រយោជន៍ពីការអភិវឌ្ឍរបស់កំពង់ផែស្វយ័តព្រះសីហនុ។ លោក Chang Kee Soon អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Harta Packaging ជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន HPI Resources Berhad និងជាផ្នែកមួយរបស់ក្រុមហ៊ុន Oji Paper Group របស់ជប៉ុន បានកំណត់ថានឹង ទទួលបានប្រាក់ចំណេញ ៩ លានដុល្លារគិតត្រឹមខែធ្នូឆ្នាំ ២០១៣៕ ភ្នំពេញៈ ចំណូលពន្ធរបស់កម្ពុជាក្នុងរយៈពេលពីរខែដើមឆ្នាំនេះកើនឡើងជិត៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ គណបក្សប្រឆាំងបានអះអាងថាកំណើននេះនៅមិនទាន់ឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចបច្ចុប្បន្ននេះនៅឡើយទេ។ ទិន្នន័យពីអគ្គ-នាយកដ្ឋានពន្ធដារបានបង្ហាញថា ចំណូលពន្ធសរុបមានជាង១២២លានដុល្លារ ក្នុងនោះពន្ធលើប្រាក់ខែកើន១៧,១ភាគរយ ពន្ធលើប្រាក់ចំណូលកើន ៤០,៨ ភាគរយ៕ ដកស្រង់ចេញពីPpostkhmer.com
No comments:
Post a Comment