ទោះបីជាយ៉ាងណាក៏ដោយ មនុស្សយើងម្នាក់ៗតែងតែមានភាពនឿយណាយ អត់កម្លាំងជាមួយនឹង ការងារ និងការរៀនសូត្រ ប្រចាំថ្ងៃជាមិនខានឡើយ តែយ៉ាងណាមិញ នៅថ្ងៃចុងសប្តាហ៍ លោកអ្នកអាចទៅលំហែកាយនៅតាមមាត់សមុទ្រ អាចមុជទឹកលេងជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដើម្បីការបន្ថយពីភាពតានតឹងនៅក្នុងខ្លួនរបស់លោកអ្នក។ លោកអ្នកអាចទៅស្ទួចត្រីលេង ជាមួយមិត្តភក្តិ ទៅចាប់ក្តាម និងទទួលទានអាហារជាមួយមិត្តភក្តិ ក្រុមគ្រួសារ នៅក្រោមម្លប់ដើមឈើ យ៉ាងត្រជាក់ចិត្តនោះ ពិតជាធ្វើអោយលោកអ្នកមានអារម្មណ៍ស្រស់ថា្ល ដែលគ្មានអ្វីអាចប្រៀបបានឡើយ។ ជាពិសេសទៅទៀតនោះ លោកអ្នកអាចអង្គុយនៅលើថ្ម នៅល្ងាច ដើម្បីមើលថ្ងៃលិច នាមាត់សមុទ្រ ពិតជាមានន័យណាស់សម្រាប់ជីវិតរបស់យើង នេះមានន័យថា ភាពស្មុគស្មាញ ភាពតានតឹង ភាពនឿយហត់ទាំងប៉ុន្មាន បានរសាត់ជាមួយនឹងថ្ងៃ លិចអស់ហើយ នៅសល់តែសេចក្តីសប្បាយ តែប៉ុណ្ណោះ។
Monday, February 20, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment