ដំណើរទស្សនកិច្ចរបស់ក្រុមសិស្សានុសិស្សនៃសាលា
បច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុទៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ
លោកកឪពុក យូជីន តំណាងអោយសាលាបច្ចេកទេសដុនបូស្កូ និងលោក ក្រូចជានាយក សាលា និងលោកគ្រូអ្នកគ្រូមួយចំនួនទៀតបាននាំសិស្សានុសិស្សមួយក្រុមធំដើម្បីទស្សន កិច្ចនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ កាលពីថ្ងៃច័ន្ទ ទី២៨ ខែមិនា ឆ្នាំ២០១១ នៅវេលា ម៉ោង២:៣០ នាទីរសៀល។
សិស្សានុសិស្សទាំអស់មានចំនួនប្រហែល ២០០នាក់ជាដែល មកពីផ្នែកដូចជា ផ្នែកលេខាធិការ ផ្នែកទំនាក់ទំនងសង្គម ផ្នែកយន្តសាស្រ្តទូទៅ ផ្នែកយន្តសាស្រ្តរថយន្ត និងផ្នែកអគ្គិសនី។ ក្នុងនោះផងដែល ការធ្វើទស្សនកិច្ចនោះមាន គោលបំណងដើម្បីអោយសិស្សទាំងអស់ស្វែងយល់អំពីដំណើរការនៃកំពង់ផែ លំនំាចេញ លំនាំចូល ការវិវឌ្ឍន៏ ការមានបម្រែបម្រូល និងអ្វីជាច្រើនទៀត។ នៅពេលនោះ លោក មាស សុវណ្ណា ដែលមានមុខងារជាអ្នកកាន់ផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម នៅកំពង់ផែ។ គាត់ ក៏បានរៀបរាប់អំពីកំពង់ផែទៅដល់សិស្សានុសិស្សទាំងអស់ថា កំពង់ផែនេះមានឈ្មោះ ប្រែប្រូលច្រើនណាស់ដែលការប្រែប្រូលនេះអាស្រ័យទៅលើខាងនយោបាយ។ ចំពោះការ កសាងវិញ មានប្រាំដំណាក់កាល ដូចជា
១ ការកសាងផែស្ពាន (ដែលគេហៅថា ផែចាស់)
កសាងនៅឆ្នាំ ១៩៥៦ ហើយកសាងរូចរាល់ បើកអោយដំណើរនៅឆ្នាំ ១៩៥៩
ហើយមានប្រវែងបណ្តោយ ១៥០ម៉ែត្រ និងទទឹងប្រវែង ១១ម៉ែត្រ ចំពោះការកសាងនេះវិញ ចំណាយទឹកប្រាក់អស់ ៣២០លានរៀលដែលគិតជាប្រាក់ប្រង់អស់ ៣២២លានប្រង់។ កាប៉ាលអាចចុះចតក្នុងពេលតែមួយបាន។ នៅក្នុងនោះផងដែរ ក៏បានកសាងនូវឃ្លាំង សម្រាប់ស្តុបទុកនូវទំនិញគ្រប់យ៉ាង។ ឃ្លាំងមានចំនួនពីរ មានប្រវែង បណ្តោយ១២០ម៉ែត្រ ទទឹង៥០ម៉ែត្រ កំពស់ ៩ម៉ែត្រ និងអាចផ្ទុកទំនិញទាំងអស់ចំនូន ១៤លានតោន។
២ ការកសាងកំពង់ផែថ្មី
កសាងនៅឆ្នាំ ១៩៦៧ ហើយកសាងរួចរាល់បើកអោយដំណើរការនៅឆ្នាំ ១៩៧០។ ចំពោះ ផែនេះវិញមានលក្ខណះខុសប្លែកពីគេ ដោយសារតែកំពង់ផែនេះធ្វើនូវនឹងដីផ្ទាល់ដែល ចំណាយទឹកប្រាក់អស់ ១៩៣លានរៀល មានជម្រៅ ១០ម៉ែត្រ។ ហើយនាវា កាប៉ាល អាចចុះចតក្នុងពេលតែមួយបានបីគ្រឿង។ កសាងឃ្លាំងចំនួនបីខ្នងទៀត (សូមបព្ជាក់ថាទំហំឃ្លាំងទាំងអស់ដូចគ្នាទាំងអាស់)។
៣ កសាងផែទីលានកុងទីន័រ
កសាងនៅឆ្នាំ ២០០២ ហើយសម្រេចអោយបើកជាផ្លូវការនៅឆ្នាំ ២០០៧ មានផ្ទៃដី ៦,៤ ហិតា ជម្រៅទឹក១០,៥ម៉ែត្រ សរុបទឹកប្រាក់អស់ ១០០លានដុឡា ដែលបានកម្ជីពីប្រទេស ជប៉ុន។
៤ កសាងតំបន់សេដ្ឋកិច្ចពិសេស
មានទំហំដីប្រហែលជាង ៧០ហិតា ដែលអាចកសាងរោងចក្របាន ១០០រោងចក្រ។
៥ កសាងទីធ្លាដាក់កំទេចឈី
ចំពោះផ្នែកការគ្រប់គ្រងរដ្ឋបាល
លោក មាស សុវណ្ណា ក៏បានរៀបរាប់បន្ថែមទៀតថា កាលពីមុន កំពង់ផែនេះ ជាសហគ្រាសរបស់រដ្ឋ ហើយបានក្លាយទៅជាសហគ្រាសស្វយ័ត ក្រោយអនុក្រិតលេខ៥០។ មានក្រសួងមួយចំនូនមកសហការដូចជា ក្រសួង សេដ្ឋកិច្ច និង ហេរិញ្ញវត្ថុ និង ក្រសួង សាធារណការដឹកជញ្ជូន។ អ្នកដឹកនាំមាន
១ នាយកកំពង់ផែ
២ ប្រធាននិយោកជិក
៣ អាជ្ញាធព្រះសីហនុ
៤ ក្រសូងសាធារណការដឹកជញ្ជូន
៥ ក្រសួងសេដ្ឋកិច្ច និង ហេរិញ្ញវត្ថុ
និងមាន១១នាយកដ្ឋានផងដែរ។
មានសមាជិកទាំងអស់ចំនួន ១១៤០នាកជាង ដែលបែងចែកចេញជា បីប្រភេទកម្លាំង ដូចជា
១ កម្លាំងផលិតផ្ទាល់
២ កម្លាំងពាក់កណ្តាលផ្ទាល់
៣ កម្លាំងប្រយោង
សូមបញ្ជាក់ថា កម្លាំង១ និង កម្លាំងទី២ គេអោយឈ្មោះថា អាជីវកម្ម និងកម្លាំងទី៣គេអោយឈ្មោះថា រដ្ឋបាល។
ចំពោះវេនធ្វើការវិញ មានបីវេន ដូចជា
ម៉ោង ៨ព្រឹក ទៅ ៦ ល្ងាច វេនទី១
ម៉ោង ៦ ទៅ ១២ យប់ វេនទី២
ម៉ោង ១២ ទៅ ៨ព្រឹកវិញ វេនទី៣
អាជីវកម្មវិញ
កំពង់ផែជាសហគ្រាសសេវាកម្ម ហើយមុខពេលកាប៉ាលចូលត្រូវប្រាប់ទៅដល់ខាងកំពង់ផែ មុន១សប្តាហ៏ដើម្បីត្រៀមនិង ធ្វើសុំបែបបទផ្សេងៗ។ នៅពេលកាប៉ាលមកដល់ ត្រូវរង់ចាំ ចម្ងាយ៤គីឡូម៉ែត្រពីផែ។
ចំណូលពិសេស បានមកពី
នាវាចុះចត ទំនិញរង់ចាំ និង ការប្រើប្រាស់ផ្លូវកំពង់ផែ។
សិស្សនុសិស្សទាំងអស់បានធ្វើដំណើរទស្សនកិច្ចយ៉ាងសប្បាយរីករាយបំផុត។
នៅម៉ោង ៤: ៣០នាទី សិស្សនុសិស្ស លោកពុក លោកគ្រូ អ្នកទាំងអស់បានចាក់ចេញពី កពង់ផែវិញ។
Tuesday, March 29, 2011
Subscribe to:
Post Comments (Atom)
No comments:
Post a Comment