Monday, March 17, 2014

សុគន្ធ និសា ប្តូរស្តាយ ទាក់ចិត្តយុវវ័យ

ប្រភពពី khmerload.com : នៅក្នុងការ ប្រគុំតន្រ្តី នៅស្ថានីយ៍ ទូរទស្សន៍ អាស៊ីអាគ្នេយ៍ កាលពីម្សិលមិញនេះ តារាចម្រៀងដ៏គួរអោយ ស្រលាញ់ សម្លេង ផ្អែមស្រទន់ រួមជាមួយ នឹងសម្លៀក បំពាក់បែប យុវវ័យពីរឈុត សក់ហាយឡាយ ពណ៌បៃតង ស្ទើរតែធ្វើអោយ ទស្សនិកជន មើលមិនស្គាល់ ថាជាកញ្ញាសុគន្ធ និសា។
កញ្ញា សុគន្ធ និសា បានសម្តែងក្នុង ការប្រគុំតន្រី្ត Super Concert នាល្ងាចមិញ នេះដោយបកស្រាយចម្រៀង មនោសញ្ចេតនា ចំនួនបីបទ និងបទញាក់មូយបទ អមជាមួយនឹង ទឹកដមសម្លេង ដ៏ផ្អែមស្រទន់ ព្រមជាមួយនឹង ស្តាយតែងខ្លួន ដែលមើលទៅ គួរអោយ ស្រលាញ់ ពិតជាធ្វើអោយ ទស្សនិកជន ទះដៃហ៊ោរ កញ្រ្ជៀវ និងលាន់មាត់ សរសើរគ្រប់គ្នា។ ក្រុមការងារយើងខ្ញុំក៏បាន ធ្វើការសំណេះ សំណាលជាមួយនឹង កញ្ញា សុគន្ធ និសា ហើយ កញ្ញាក៏បានបកស្រាយថា នេះជាការផ្លាស់ប្តូរ ស្តាយមួយបែបថ្មី ដើម្បីអោយ ទស្សនិកជន ប្លែកភ្នែក កុំអោយមានការធុញទ្រាន់ ជាពិសេស យុវវ័យបច្ចុប្បន្ន ចូលចិត្តអ្វីដែលប្លែក ទើបកញ្ញា មានគំនិតប្តូរស្តាយបែបនេះ ដើម្បីបំរើអារម្មណ៍ របស់ពួកគាត់។ ទស្សនិកជន ភាគច្រើនបាន សរសើរថាកញ្ញាស្លៀកពាក់ បែបនេះគួរអោយ ស្រលាញ់សក្តិសម ហើយចំពោះ កញ្ញា សុគន្ធ និសា មានទឹកមុខស្លូតបូត សុភាពរាបសា បើទោះជាលេងខ្លួន បែបកាច សម្លៀកបំពាក់ បែបកាចយ៉ាងណាក៏នៅ មើលឃើញថាសុភាព។
គួរអោយកត់ សម្គាល់ផងដែរថា កញ្ញា សុគន្ធ និសា ជាតារាចម្រៀង មួយដួងដែល ទទួលបានការគាំទ្រ ពីសំណាក់ ទស្សនិកជន គ្រប់វ័យ ចំពោះការផ្លាស់ប្តូរ ស្តាយតែងខ្លួន ពុំមានអ្វីខុសទាស់ឡើយ។




No comments:

Post a Comment