ប្រភពពី khmerload.com : កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានលេចចេញនូវវីដេអូ គួរអោយអស់សំណើចមួយ កន្លងទៅនេះ។
វីដេអូដែលមានរយៈពេលជិត ៤ នាទីនេះ បង្ហាញពីសកម្មភាពនារីស្រុកស្រែមួយក្រុម
មានគ្នីគ្នាប្រមាណ ៤ ទៅ ៥ នាក់ បានចាក់បទចម្រៀង “បោកខោអាវនឹកស្នេហ៍”
យ៉ាងពិរោះមួយបទ ដោយលាយលំនឹងកាយវិការរាំ យ៉ាងក្រមិចក្រមើម
ទស្សនាទៅធ្វើអោយប្រិយមិត្តជាច្រើន មិនអាចទប់សំណើចបាន
សើចហើយសើចទៀតគ្រប់ៗគ្នា។
ទោះជាយ៉ាងណាក៏ដោយ វីដេអូនេះត្រូវបានប្រិយមិត្តអ្នកលេង
បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាច្រើនទៀត
បានធ្វើការចែកចាយយ៉ាងព្រោងព្រាត ព្រោះថាពិតជាគំនិតច្នៃប្រឌិតលក្ខណៈសំណើច
បម្រើចំណីចក្ខុមនុស្សគ្រប់គ្នា ពិតប្រាកដមែន។
គួរបញ្ជាក់ផងដែរថា គ្រាន់តែវីដេអូនេះបានបង្ហោះនៅលើបណ្តាញហ្វេសប៊ុកភ្លាម
គឺមានអ្នកទស្សនាដ៏ច្រើនលើសលប់ ហើយពួកគេក៏ធ្វើការចែកចាយគ្រប់ៗគ្នាផងដែរ។
ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
No comments:
Post a Comment