ប្រភពពី khmerload.com : ស្នេហាដ៏ផ្អែមល្ហែម របស់តារាចម្រៀងទាំង២ ចាប់ផ្តើមពី២ឆ្នាំមុន ដែលកាលនោះ
តារាចម្រៀងស្រី មានអាយុ១៩ឆ្នាំ ហើយតារាចម្រៀងប្រុស មានអាយុ
ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតតែ ស្នេហាដ៏រង្គោះរង្គើនេះ
ត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ប៉ុន្តែ នាងក៏នៅតែព្យាយាមតស៊ូ
រស់នៅដោយគ្មានគេ ហើយត្រលប់មកផ្ទះវិញ ដែលជាទីកន្លែងតែមួយគត់
ដែលនាងអាចពឹងផ្អែកបាន។
តាមប្រភព ព័ត៌មានសំងាត់មួយ បានអោយដឹងថា ការបែកបាក់មួយនេះ
នៅតែមានការប៉ះទង្គិចដល់ផ្លូវចិត្ត របស់នាងនៅឡើយ ម៉្យាងវិញ ទៀតនោះគឺ
នាងក៏បានរស់នៅ ក្នុងសភាពដុនដាបមួយរយៈមកហើយ។ ក្រុមគ្រួសាររបស់នាង
ព្យាយាមពន្យល់នាង និងលួងលោមនាង អោយរស់នៅជាមួយពួកគេ ហើយនាងក៏យល់ព្រម
ព្រោះគិតថា មានតែក្រុមគ្រួសារទេ ជាកន្លែងដែលល្អបំផុតសំរាប់នាង។
តារាចម្រៀងស្រីវ័យ២១ឆ្នាំ កំពុងតែមានគំរោង ដើរកំសាន្តលំហែអារម្មណ៏ជាមួយ
Taylor Swift ដែលជាអ្នកជំទាស់ និងមិនគាំទ្រ ហើយព្យាយាមលើកទឹកចិត្តនាង
អោយរៀនរស់នៅដោយគ្មានគេ។ បន្ថែមទៀតផងដែរថា នាងបានច្រានចោលនូវ
ការសំដែងនៅប្រទេស អូស្រ្តាលី ចិន ជប៉ុន និង ហ្វីលីពីន ដែលចាប់ផ្តើមពី
ថ្ងៃទី១៦ ខែមករា ខាងមុខនេះ ជំនួសដោយ ការដើរលេងកំសាន្ត
ជាមួយមិត្តជិតស្និទ្ធដូចជា កញ្ញា Taylor Swift ដើម្បី រសាយការឈឺចាប់ ។
No comments:
Post a Comment