ប្រភពពី khmerload.com : នារាត្រីថ្ងៃព្រហស្បហ៍នេះ គឺជាយប់ដ៏មមាញឹកមួយ ក្នុងចក្រភពអង់គ្លេស
ក្រោមក្របខ័ណ្ឌ Premier Leauge ដោយក្រុមទាំង ២០ ត្រូវនឹង ១០ ប្រកួតពេញ
ត្រូវប្រារព្ធធ្វើឡើង នាសប្តាហ៍ទី ១៨ នេះ។ ក្នុងនោះ ក្រុម Manchester CITY
ត្រូវបើកទ្វារកីឡាដ្ឋាន Ethihad Stadium របស់ខ្លួន
ស្វាគមន៍ក្រុមកំពូលតារាងហង្សក្រហម Liverpool។
Manchester CITY (3) vs Liverpool (1)
ទស្សនៈ៖ ស្មើ
៥ ប្រកួតចុងក្រោយរបស់ Manchester CITY គឺឈ្នះ ៤ ស្មើ ១ និងមិនដែលចាញ់
ប្រកួតចុងក្រោយគឺយកឈ្នះក្រុមម្ចាស់ផ្ទះ Fulham ដោយលទ្ធផល ២ ទល់នឹង ៤
ស៊ុតបញ្ចូលទី ៥១ គ្រាប់ និងរបូតវិញ ២០ គ្រាប់បច្ចុប្បន្នមាន ៣៥ ពិន្ទុ
ឈរនៅលំដាប់លេខរៀងទី ៣ តាមពីក្រោយ Liverpool ២ ពិន្ទុ។
ចំណែកឯ ៥ ប្រកួតចុងក្រោយរបស់ Liverpool វិញគឺឈ្នះ ៤ មិនដែលស្មើ
និងចាញ់មួយ ប្រកួតចុងក្រោយគឺលុតក្រុម Cardiff CITY ក្នុងទឺកដី Anfield
របស់ខ្លួន ដោយលទ្ធផល ៣ ទល់នឹង ១ ស៊ុតបញ្ចូលទី ៤២ គ្រាប់ និងរបូតវិញ ១៩
គ្រាប់ បច្ចុប្បន្នមាន ៣៦ ពិន្ទុស្មើជាមួយកាំភ្លើងធំ Arsenal
ប៉ុន្តែលើសគ្រាប់បាល់ស៊ីសង +៧ គ្រាប់។
នេះជាជំនួបលើកទីមួយហើយ រវាងគ្រូបង្វឹកថ្មី Man CITY លោក Manuel
Pellegrini ជាមួយនឹងគ្រូបង្វឹកហង្សក្រហម Liverpool លោក Brenden Rodger
ដោយលោកទាំងពីរសុទ្ធតែពឹងផ្អែកលើ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្រុមរៀងៗខ្លួន ដោយ
Man CITY ត្រូវការវត្តមានខ្សែប្រយុទ្ធ Agüero ដែលមាន ១៣ គ្រាប់
ខណៈហង្សក្រហម Liverpool ខ្វះ Luis Surez មិនបានជាមួយនឹង គ្រាប់បាល់ ១៩
គ្រាប់ ជាកីឡាករស៊ុតបញ្ចូលទី បានច្រើនជាងគេបណ្តោះអាសន្ន នារដូវកាលនេះ។
ជំនួបគ្នាទាំង ៥ ប្រកួត
Manchester City 2 - 2 Liverpool
Liverpool 2 – 2 Manchester City
Liverpool 2 – 2 Manchester City
Manchester City 0 – 1 Liverpool
Manchester 3 – 0 City Liverpool
Thursday, December 26, 2013
Jessica ក្រុម Girls’ Generation ដោះសំពត់ចោលកណ្ដាលឆាកពេលសម្ដែង (វីដេអូ)
ប្រភពពី news.sabay.com.kh : ក្រៅពីបទចម្រៀងយ៉ាងពីរោះ ក្បាច់រាំដ៏ទន់ល្វាសល្វន់ សមាជិកក្រុម
Girls Generation ឈ្មោះ Jessica
បានធ្វើឲ្យទស្សនិកជនដែលចូលរួមទស្សនាការប្រគំតន្ត្រីក្រុមរបស់
នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ខណៈពេលដែលនាងកំពុងសម្ដែងសុខៗស្រាប់តែដោះសំពត់ចោលនៅលើឆាក
សល់តែឈុតហែលទឹកដ៏សិចស៊ី។
កាលពីថ្ងៃទី២២ ខែធ្នូ
នេះក្រុមចម្រៀង Girls Generation
បានសម្ដែងក្នុងការប្រគំតន្ត្រីចុងឆ្នាំរបស់ផលិតកម្ម SM
Entertainment ដែលមានឈ្មោះថា “SM WEEK: Girls’ Generation Concert
Marchen Fantasy”។
ពួកគេបានច្រៀងនិងសម្ដែងបទចម្រៀងល្បីៗរបស់ខ្លួន ដូចជាបទ Gee,
The Boys, I Got a Boy និងបទជាច្រើនទៀត។
សមាជិកខ្លះក៏បានសម្ដែងម្នាក់ឯងផងដែរ។ ក្នុងនោះ Jessica
បានឡើងច្រៀងបទ “Miss Korea” របស់តារាចម្រៀង Lee Hyori។
នៅពេលឡើងលើឆាកដំបូងនាងស្លៀករ៉ូប
វែងទេ ប៉ុន្តែពេលដែលនាងដើរមកខាងមុខឆាក
នាងក៏ប្ដូរឈុតភ្លាមៗទៅជាឈុតហែលទឹកវិញ។
ទស្សនាវីដេអូសម្ដែងរបស់នាងតែម្ដង៖
ទស្សនាវីដេអូសម្ដែងរបស់នាងតែម្ដង៖
គ្មានការលើកឡើងពីបញ្ហាអង្ករកម្ពុជានៅ អឺរ៉ុប ទេ
អង្ករដែលដាក់លក់នៅតាមផ្សារក្នុងរាជធានីភ្នំពេញ។ អង្ករកម្ពុជាភាគច្រើននាំចេញទៅសហភាពអឺរ៉ុប។ រូបថត ផាលីណា
ប្រភពពី postkhmer.com : ភ្នំពេញៈ សភាពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានលើកឡើងថា អង្ករនាំចេញពីកម្ពុជាទៅអ៊ឺរ៉ុបត្រូវបានលាយជាមួយអង្ករ វៀតណាម នោះទេ។
តំណាងមួយរូបរបស់សហភាពអឺរ៉ុប (EU) កាលពីម្សិលមិញបាននិយាយថា លោក Karel De Gucht ប្រធានពាណិជ្ជកម្មសហភាពអឺរ៉ុបមិនដែលបានប្រាប់ក្រសួង ពាណិជ្ជកម្មកម្ពុជាថា អង្ករកម្ពុជាមាន «៣០ ភាគរយ» លាយជាមួយអង្ករពីប្រទេស វៀតណាម ទេ។
ការអះអាងបែបនេះបន្ទាប់ពីមានក្តីបារម្ភថា កម្ពុជាអាចបាត់បង់ការទទួលបានការអនុគ្រោះចូលក្នុងទីផ្សារធំជាង គេបំផុតរបស់ខ្លួនមួយនេះ។
លោក John Clancy អ្នកនាំពាក្យប្រធានពាណិជ្ជកម្ម បានបញ្ជាក់ពីការពន្យល់របស់លោក Gucht កាលពីម្សិលមិញតាមអ៊ីមែលពីទីក្រុង ប៊ែរឡាំង មកថា មិនមានតួលេខត្រូវបានគេធ្លាប់លើកឡើងទាក់ទងនឹងការត្រួតពិនិត្យ អង្ករកម្ពុជានោះទេ។
លោក Clancy បានថ្លែងថា៖ «ទេ! គាត់មិនបានធ្វើទេ។ គាត់មិនបាននិយាយពីតួលេខនេះទេ។ ប៉ុន្តែគាត់ពិតជាបាននិយាយថា កម្ពុជាត្រូវតែត្រួតពិនិត្យឲ្យបានល្អនូវអង្ករដែលខ្លួន បាននាំចេញគឺពិតជាអង្ករកម្ពុជា និងមិនមកពីទីណាផ្សេងនោះទេ»។
ការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១១ ខែដំបូងនៅឆ្នាំនេះមានចំនួនសរុបជាង ៣៣២ ០០០ តោន ស្ទើរតែកើនឡើងពីរដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែល មាន ១៧១ ពាន់តោនកាលពីសប្តាហ៍មុននៅក្នុងការបោះពុម្ពផ្សាយជាសាធារណៈរបស់ ឧស្សាហកម្ម Oryza ដោយបានស្រង់សំដីប្រធានពាណិជ្ជកម្មសភាអឺរ៉ុបថា កម្ពុជាប្រឈមនឹងការបាត់បង់កម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» ជាមួយ EU។
កម្ពុជា មិនដូចជា វៀតណាម នោះទេ អត្ថប្រយោជន៍បានពីកិច្ចព្រមព្រៀង EBA ជាមួយ EU ដែលផ្ដល់ឲ្យប្រទេសកំពុងអភិវឌ្ឍន៍នូវការនាំចេញដោយមិនគិតពីកូតា និងមិនគិតពន្ធនាំចូលទៅកាន់ប្រទេស អឺរ៉ុប។
ការនាំចូលអង្កររបស់កម្ពុជាទៅប្រទេសសហភាពអឺរ៉ុបមានជាង ៦០ ភាគរយ ឬ ២០ ម៉ឺន តោន ដូចគ្នានៅក្នុងខែ វិច្ឆិកា ឆ្នាំ ២០១៣។ ប្រទេស ប៉ូឡូញ បារាំង ហុល្លង់ អេស្ប៉ាញ អង់គ្លេស និងអាល្លឺម៉ង់ បាននាំចូលជាង ៤៧ ភាគរយនៃតួលេខសរុប។
លោក Jean-Francois Cautain គណៈប្រតិភូ និងជាអគ្គរដ្ឋទូត EU ប្រចាំនៅ កម្ពុជា បានថ្លែងថា ការកើនឡើងយ៉ាងខ្លាំងនឹងត្រូវត្រួតពិនិត្យយ៉ាងដិតដល់ដោយសារ វិស័យនេះនិងប្រទេស EU ដែលកំពុងផលិតអង្ករមានបញ្ហារសើបចំពោះការបង្កើនការនាំចូល និង «ការរំខានទីផ្សារដ៏មានសក្ដានុពលនេះ»។ លោកបន្តថា៖ «ទាក់ទងនឹងប្រភពដើមនៃអង្ករកម្ពុជាគួរតែត្រូវបានធានាយ៉ាងពេញ លេញ។ EU កំពុងទាក់ទងជាមួយអាជ្ញាធរកម្ពុជាស្ដីពីបញ្ហានេះ»។
លោក ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៅឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតបញ្ហាដោយសារ ការបារម្ភថា ការផ្លាស់ប្តូរឋានៈ EBA របស់ប្រទេសអាចមានផលវិបាក។ លោកបន្តថា៖ «យើងចាំបាច់ត្រូវរកប្រភពបញ្ហារកភ័ស្ដុតាងរឹងមាំ និងចាត់វិធានការកែតម្រូវ»។
លោកលើកឡើងថា៖ «ការលុបចោល EBA របស់ប្រទេសអាចមានផលប៉ះពាល់គ្រោះថ្នាក់លើវិស័យអង្ករទាំងមូលក្នុង ការនាំចេញពេលអនាគតទៅ EU។ មោទនភាពរបស់យើងក្នុងឋានៈជាប្រទេសនាំចេញកំពុងរីកចម្រើនមួយ ទំនុកចិត្តរបស់យើងក្នុងការធ្វើពាណិជ្ជកម្ម យីហោ របស់យើងជាប្រទេសនាំចេញអង្ករថ្នាក់ពិភពលោក ហើយយើងទំនងជាមិនអាចសម្រេចបានទិសដៅនាំចេញអង្ករ ១ លានតោននៅ ឆ្នាំ ២០១៥»។
សម្ព័ន្ធអ្នកផលិត និងនាំចេញអង្ករកម្ពុជា (ARPEC) និយាយក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថា ក្រុមហ៊ុននាំចេញអង្ករកម្ពុជាទាំងអស់បានធ្វើកំណត់ត្រាពីការ បារម្ភនេះថា នឹងអាចចុះហត្ថលេខាលើក្រមប្រតិបត្តិជាមួយក្រសួង ពាណិជ្ជកម្ម ដើម្បីគ្រប់គ្រងការនាំចេញដោយខ្លួនឯង។
លោក វ៉ាន់ ដេវីត លេខាធិការរងរបស់ ARPEC និយាយថា ការបារម្ភដែលបានផ្សព្វផ្សាយតាមគេហទំព័រ Oryza គឺក្រៅផ្លូវការ និងបានផ្សព្វផ្សាយចេញពីពាក្យចចាមអារ៉ាមនៅក្នុងរង្វង់ «មជ្ឈដ្ឋានរបស់ EU»។
លោកបន្តថា៖ «យើងនៅតែរង់ចាំមើល ដល់មានភ័ស្ដុតាងច្បាស់លាស់ត្រូវបានធ្វើឡើងដោយ EU យើងពិតជាមិនអភ័យទោសដល់ការអះអាងរបស់ពួកគេនោះទេ»។ ក្នុងការឆ្លើយតបនឹងការបង្ហាញថា អង្ករកម្ពុជាមួយចំនួនអាចត្រូវបានលាយក្នុងអំឡុងឆ្លងកាត់រោង ម៉ាស៊ីនកិនស្រូវ វៀតណាម លោក វ៉ាន់ បាននិយាយថាការកែច្នៃខាងក្រៅប្រទេសមិនមានន័យថា អង្ករដើមពីរប្រភេទត្រូវបានគេលាយគ្នានោះទេ លោក បន្ថែមថា ការផ្គត់ផ្គង់រយៈពេលខ្លីនៃរោងម៉ាស៊ីនកិនស្រូវ កម្ពុជា បានជំរុញឲ្យកសិករខ្មែរ បញ្ជូនស្រូវរបស់ពួកគេទៅប្រទេស វៀតណាម សម្រាប់កិន។
លោកបញ្ជាក់ថា៖ «កម្ពុជាមិនមានទុនដើម្បីបង្កើតចំនួនរោងម៉ាស៊ីនកិនស្រូវដែល ចាំបាច់ក្នុងការរក្សាបាននឹងសមត្ថភាពនោះទេ។ ប៉ុន្តែការដាំដុះស្រូវ ការប្រមូលផល ការកិនស្រូវ និងការនាំចេញនៅក្នុងប្រទេស កម្ពុជា គឺ ១០០ ភាគរយជាផលិតផលរបស់យើង»៕PB

កម្ពុជាធ្វើសមយុទ្ធ ៥ ថ្ងៃដើម្បីសាកអាវុធថ្មី
ប្រភពពី postkhmer.com : កំពង់ស្ពឺៈ កងយោធពលខេមរភូមិន្ទ នឹងធ្វើសមយុទ្ធ ៥ថ្ងៃ
ចាប់ពីថ្ងៃសុក្រទី ២៧ ដល់ថ្ងៃអង្គារទី៣១
ក្នុងគោលបំណងដើម្បីឲ្យកងទ័ពស្គាល់អានុភាពអាវុធថ្មី។
លោក ឧត្តមសេនីយ៍ឯក អ៊ិត សារ៉ាត់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកហ្វឹកហ្វឺនយោធា បានឲ្យដឹងថា សមយុទ្ធនេះ នឹងផ្តោតលើការប្រើយុទ្ធសាស្រ្តយោធា និងការប្រើប្រាស់គ្រាប់ BM-21 ដែលទើបនឹងទិញ និងរថពាសដែកដោយប្រើកាំភ្លើងបាញ់គ្រាប់ BM-21 ប្រមាណ ២០ ដើម និងរថក្រោះ ១៩ គ្រឿង។
លោក បញ្ជាក់ថា៖ «គ្រាប់ BM-21 នឹងបាញ់ចម្ងាយចន្លោះពី ៣០ ទៅ ៤០ គ.ម.ក្នុងអំឡុងសមយុទ្ធនេះ»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់កងយោធពលខេមរភូមិន្ទ បានប្រាប់ពលរដ្ឋនៅខេត្ត កំពង់ស្ពឺ ដែលរស់នៅក្បែរមូលដ្ឋានយោធាថា នឹងមានសំឡេងគ្រាប់ខ្លាំងៗ ក្នុងអំឡុងព្រឹត្តិការណ៍សមយុទ្ធ ចំនួន ៥ ថ្ងៃនេះ៕ NR
សមយោធារបស់កងយោធពលខេមរភូមិន្ទ កាលពីពេលកន្លងមក នៅក្នុងខេត្តកំពស់ស្ពឺ។ រូបថត ស្រេង ម៉េងស្រ៊ុន និងហេង ជីវ័ន

ប្លន់សម្លាប់បុរសស្រ្តី ២នាក់ និងវាយក្មេងស្រីតូចសន្លប់
ប្រភពពី កោះសន្តិភាព : ខេត្តកំពង់ចាម ៖ មានករណីអំពើប្លន់ដ៏សាហាវព្រៃផ្សៃមួយ
ដោយមនុស្សប្រុសស្រី ២នាក់ ត្រូវបានជនមិនស្គាល់មុខអា.កសម្លាប់
និងវាយកូនស្រីតូច អាយុប្រហែល ៣ឆ្នាំ បាក់ថ្គាមរហូតសន្លប់ ដែលហេតុការណ៍នេះ
បានកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀលថ្ងៃទី២៥ ធ្នូ ២០១៣
ស្ថិតនៅត្រង់ចំណុចចុងភូមិកំពង់ឪច្រឹក ឃុំពង្រ ស្រុកកោះសូទិន
ជាកន្លែងស្ងាត់គ្មានផ្ទះប្រជាពលរដ្ឋ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា អធិការនគរបាលស្រុកកោះសូទិន
បានប្រាប់ឲ្យដឹងថា នៅពេលមានប្រជាពលរដ្ឋរាយការណ៍ មកកាន់រូបលោក ភ្លាមៗ
លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅជាបន្ទាន់
ដោយឃើញស្លាកស្នាមអា.កសម្លាប់យ៉ាងសាហាវ និងក្មេងស្រីតូចអាយុប្រហែល ៣ឆ្នាំ
បានរងរបួសធ្ងន់រហូតសន្លប់។
លោកបានបន្តថា រហូតមកដល់វេលាម៉ោង ៦ល្ងាច ទៅហើយសាកសពទាំង
២នាក់ នេះ អាចជាប្តីប្រពន្ធនៅតែមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
ចំណែកក្មេងស្រីតូចដែលងើបពីសន្លប់
ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពពង្រ
និងត្រូវបានប្រជាពលរដ្ឋមានការអាណិតអាសូរបញ្ជូនបន្តទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្តជាបន្ទាន់
ដោយបានបាក់ថ្គាមរបួសធ្ងន់។
ជាមួយនោះ លោកឧត្តមសេនីយ៍ទោ ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានចាត់ឲ្យជំនាញបច្ចេកទេសចុះទៅពិនិត្យសពពីរនាក់នោះ។
លោកវរសេនីយ៍ត្រី ម៉ា ចិន្តា បានបញ្ជាក់បន្ថែមថា
នេះជាករណីប្លន់សម្លាប់យកទ្រព្យ មិនដឹងថា ម៉ូតូ ឫយ៉ាងណានោះទេ នៅពេលនេះ
កម្លាំងជំនាញកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយ
និងបានតាមប្រមាញ់ក្រុមជនសង្ស័យជាចោរប្លន់ដ៏សាហាវ ដែលអាចមានគ្នាមិនតិចជាង
២នាក់ នោះទេ។ តាមការសន្និដ្ឋាន សាកសពទាំង ២នាក់ ខាងលើ
អាចត្រូវបានក្រុមចោរប្លន់សម្លាប់នៅវេលាម៉ោងជាង ១រសៀល ថ្ងៃទី២៥ ធ្នូ នេះ៕
តារាចំរៀងថ្មី របស់ផលិតកម្មថោន សួរថា ក្រៅពីយំ ខ្ញុំអាចធ្វើអ្វីបាន? ល្បីពេញ Facebook (មានវីដេអូ)
ប្រភពពី camnews.com.kh : ថ្មីៗនេះ សន្ទុះនៃការ ធ្វើបទថ្មី មិនលំនាំ គេរបស់ ផលិតកម្ម ថោន បានកើនឡើង
យ៉ាងខ្លាំង ដែលធ្វើ អោយ ទស្សនិកជន មានចំណាប់ អារម្មណ៍ យ៉ាងខ្លាំង ។ ណារិន
តារាចំរៀង ថ្មីរបស់ ផលិតកម្មថោន ដែលទើបតែ រះឡើង ត្រូវបានកវី យឹម តាស្រង់
និពន្ធបទថ្មី មួយដែល មិនលំនាំ ពីគេដែល មាន ចំណង ជើងថា " ក្រៅពីយំ
ខ្ញុំអាចធ្វើអ្វី? " ។ បទថ្មីនេះ ទទួលបាន បានការគាំទ្រ ជាច្រើនដែល ធ្វើ
អោយ ទស្សនិកជន នៅក្នុង Facebook ចែករំលែក គ្នាពេញ Facebook ។ ចូលរួមទស្សនា
ទាំង អស់គ្នា ទៅមើល ៕
តារាចម្រៀង Selena Gomez ត្រលប់ទៅផ្ទះវិញ ដើម្បីអោយក្រុមគ្រួសារ រៀបចំឆាកជីវិតដោយគ្មាន Justin Bieber
ប្រភពពី khmerload.com : ស្នេហាដ៏ផ្អែមល្ហែម របស់តារាចម្រៀងទាំង២ ចាប់ផ្តើមពី២ឆ្នាំមុន ដែលកាលនោះ
តារាចម្រៀងស្រី មានអាយុ១៩ឆ្នាំ ហើយតារាចម្រៀងប្រុស មានអាយុ
ត្រឹមតែ១៧ឆ្នាំប៉ុណ្ណោះ។ ថ្វីត្បិតតែ ស្នេហាដ៏រង្គោះរង្គើនេះ
ត្រូវបានបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ប៉ុន្តែ នាងក៏នៅតែព្យាយាមតស៊ូ
រស់នៅដោយគ្មានគេ ហើយត្រលប់មកផ្ទះវិញ ដែលជាទីកន្លែងតែមួយគត់
ដែលនាងអាចពឹងផ្អែកបាន។
តាមប្រភព ព័ត៌មានសំងាត់មួយ បានអោយដឹងថា ការបែកបាក់មួយនេះ នៅតែមានការប៉ះទង្គិចដល់ផ្លូវចិត្ត របស់នាងនៅឡើយ ម៉្យាងវិញ ទៀតនោះគឺ នាងក៏បានរស់នៅ ក្នុងសភាពដុនដាបមួយរយៈមកហើយ។ ក្រុមគ្រួសាររបស់នាង ព្យាយាមពន្យល់នាង និងលួងលោមនាង អោយរស់នៅជាមួយពួកគេ ហើយនាងក៏យល់ព្រម ព្រោះគិតថា មានតែក្រុមគ្រួសារទេ ជាកន្លែងដែលល្អបំផុតសំរាប់នាង។
តារាចម្រៀងស្រីវ័យ២១ឆ្នាំ កំពុងតែមានគំរោង ដើរកំសាន្តលំហែអារម្មណ៏ជាមួយ Taylor Swift ដែលជាអ្នកជំទាស់ និងមិនគាំទ្រ ហើយព្យាយាមលើកទឹកចិត្តនាង អោយរៀនរស់នៅដោយគ្មានគេ។ បន្ថែមទៀតផងដែរថា នាងបានច្រានចោលនូវ ការសំដែងនៅប្រទេស អូស្រ្តាលី ចិន ជប៉ុន និង ហ្វីលីពីន ដែលចាប់ផ្តើមពី ថ្ងៃទី១៦ ខែមករា ខាងមុខនេះ ជំនួសដោយ ការដើរលេងកំសាន្ត ជាមួយមិត្តជិតស្និទ្ធដូចជា កញ្ញា Taylor Swift ដើម្បី រសាយការឈឺចាប់ ។

កើតអង្គែបណ្តាល មកពីមូលហេតុអ្វី?
ប្រភពពី khmerload.com : អង្គែអាចចោទជាបញ្ហាសំរាប់មនុស្សគ្រប់រូបទាំង ប្រុសទាំងស្រី។
ចុះអ្នកដឹងទេតើអង្គែកើតមកពី មូលហេតុអ្វី? វាមានចំនុចជាច្រើនដែលបណ្តាល
អោយមានអាការៈបែបនេះ។
១) មិនសូវសិតសក់៖ ចំពោះមនុស្សខ្លះមិនសូវសិត និងកក់សក់របស់ពួកគេ អោយបានទៀងទាត់ទេ វាជាសញ្ញាអោយមាន អង្គែលើស្បែកក្បាល។ ពីព្រោះការសិតសក់ក៏ ជាជំនួយដល់សរសៃស្បែក ក្បាលបានដែរ។
២) ស្បែកស្ងួត ៖ អ្នកដែលមាន ស្បែកស្ងួតមានទំនោរ កើតអង្គែស្បែកក្បាលជាញឹកញាប់។ ជាពិសេសរដូវរងាខ្យល់ត្រជាក់រួមបញ្ចូល គ្នាជាមួយនឹង បន្ទប់កម្ដៅផងនោះ វាជាមូលហេតុនៃការ រមាស់ស្បែក ។ វានឹងមានការរបកស្បែក តិចៗនៅលើក្បាលប៉ុន្តែ វាមិនមែនជាតិខ្លាញ់ទេ ។
៣)ប្រើសាប៊ូកក់សក់មិនគ្រប់គ្រាន់៖ មនុស្សមួយចំនួនបាននិយាយ ថាប្រសិនបើអ្នកមិនប្រើ សាប៊ូអោយបានគ្រប់គ្រាន់នោះទេ អាចទៅជាការកើនឡើងនៃសារធាតុប្រេង និងកោសិកា ស្បែកត្រូវស្លាប់ បណ្តាលមកពីអង្គែក្បាល ។យើងត្រូវកក់សក់ក្នុងបរិមាណល្មម មិនញាប់ពេកនិង តិចពេកក្នុងមួយសប្តាហ៍ ។ អ្នកជំនាញជាច្រើន បាននិយាយថាវាជាការពិត។
៤)លក្ខខណ្ឌស្បែក៖ អ្នកដែលមានជំងឺស្បែករបកក្រហម , ត្រអកនិងរោគសើស្បែកមួយចំនួនផ្សេងទៀត និងទទួលបាន ការកើតអង្គែស្បែកក្បាលជាញឹកញាប់ ជាងមនុស្សដទៃទៀត។
៥) ជំងឺមួយចំនួន៖ មនុស្សពេញវ័យ ដែលមានជំងឺ Parkinson និងជំងឺសរសៃប្រសាទ មួយចំនួនផ្សេងទៀត គឺងាយនឹងមានអង្គែស្បែកក្បាលណាស់ ។ ចំនែកឯអ្នកជំងឺងើបឡើងវិញ ពីការគាំងបេះដូងនិង ជំងឺដាច់សរសៃឈាមខួរក្បាល និងមនុស្ស មួយចំនួន ដែលមានប្រព័ន្ធ ការពាររាងកាយចុះខ្សោយ ក៏អាចមានអង្គែក្បាលផងដែរ។
៦) ប្រតិកម្មជាមួយផលិតផល ថែរក្សាសក់និងស្បែក៖ មនុស្សមួយចំនួនប្រតិកម្ម ទៅនឹងផលិតផលថែរក្សាសក់ បណ្តាលអោយ ស្បែកក្បាលទៅជាក្រហម រមាស់។ អ្នកជំនាញជាច្រើន បាននិយាយថាការប្រើសាប៊ូញឹកញាប់ពេក អាចបណ្តាលឱ្យកើតអង្គែក្បាលនិង រលាកស្បែកក្បាលបាន ។

Monday, December 23, 2013
យប់ហ្នឹង យកកាំភ្លើងធំ Arsenal រឺ តោខៀវ Chelsea?
ប្រភពពី khmerload.com : ការប្រកួតបាល់ទាត់ Premier League របស់ចក្រភព អង់គ្លេស នាសប្តាហ៍ទី ១៧
បានបញ្ចប់ទៅ ៩ ប្រកួតហើយ កាលពីរាត្រីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ហើយនៅសល់គូ
ពិសេសមួយគូទៀត ដែលនឹងប្រកួតនាយប់រំលងអាធ្រាត ថ្ងៃនេះ នោះគឺក្រុមកាំភ្លើងធំ
Arsenal ប៉ះក្រុមតោខៀវ Chelsea។
ចំណែកឯក្រុមតោខៀវ Chelsea វិញក៏អាម៉ាស់មុខមិនស្ទើរដែរ ដែលក្រុមរបស់ខ្លួន បានបរាជ័យក្រោមស្នាដៃ របស់ក្រុមឆ្មារខ្មៅ Sunderland ក្នុងម៉ោងបន្ថែម Extra Time ២ទល់នឹង១ ក្នុងក្របខ័ណ្ឌ Capital One Cup បណ្តាលអោយក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឹមជុំនេះ ត្រលប់មកផ្ទះវិញ ជាមួយនឹងភាពបរាជ័យ។
៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ឈរនៅលំដាប់លេខរៀងទី ៣ មាន ៣៥ ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool ១ ពិន្ទុ ខណៈ ៥ ប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ពីរ ឈរនៅលំដាប់ថ្នាក់លេខរៀងទី ៥ មាន ៣៣ ពិន្ទុតាមពីក្រោយ Arsenal ២ ពិន្ទុ។
Arsenal (3) VS Chelsea (5)
បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ ពីសំណាក់ក្រុមមេឃខៀវ Manchester CITY
៦ទល់នឹង៣ ក្រៅដី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនកន្លងទៅនេះ នាសប្តាហ៍នេះ
ក្រុមកាំភ្លើងធំ Arsenal ត្រូវបំពេញកាតព្វកិច្ចធ្ងន់ធ្ងន់បន្តទៀត
ដោយត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមតោខៀវ
Chelsea របស់លោក Jose Morinho។ចំណែកឯក្រុមតោខៀវ Chelsea វិញក៏អាម៉ាស់មុខមិនស្ទើរដែរ ដែលក្រុមរបស់ខ្លួន បានបរាជ័យក្រោមស្នាដៃ របស់ក្រុមឆ្មារខ្មៅ Sunderland ក្នុងម៉ោងបន្ថែម Extra Time ២ទល់នឹង១ ក្នុងក្របខ័ណ្ឌ Capital One Cup បណ្តាលអោយក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឹមជុំនេះ ត្រលប់មកផ្ទះវិញ ជាមួយនឹងភាពបរាជ័យ។
៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ឈរនៅលំដាប់លេខរៀងទី ៣ មាន ៣៥ ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool ១ ពិន្ទុ ខណៈ ៥ ប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ពីរ ឈរនៅលំដាប់ថ្នាក់លេខរៀងទី ៥ មាន ៣៣ ពិន្ទុតាមពីក្រោយ Arsenal ២ ពិន្ទុ។
តារាសម្ដែង Can Lo Lo ចូលរួមផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍បរិស្ថានស្អាតបរិសុទ្ធ
ប្រភពពី lookingtoday.com : ចិន៖ តាមប្រភព ព័ត៌មានបរទេស កាលពីថ្ងៃទី ២០ ខែធ្នូ
ឆ្នាំ ២០១៣ កន្លងទៅ បានប្រាប់ឲ្យ ដឹងថា នាង Can Lo Lo និងលោកចាងហ្វាង Deng
Jianguo បានដោះ សម្លៀកបំពាក់ ដោយអាកាសធាតុត្រជាក់ ក្នុងព្រឹត្តិការណ៍
បរិស្ថានស្អាតបរិសុទ្ធ នៅក្នុងទីក្រុង ស៊ាងហៃ។
កាលពីម្សិលមិញ នាង Can Lo Lo និងលោកចាងហ្វាង Deng jianguo បានអញ្ជើញចូលរួម និងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍ ត្រូវបានប្រារព្ធឡើង នៅក្នុងទីក្រុងស៊ាងហៃ ដើម្បីមួយផ្សព្វផ្សាយ ពីបរិស្ថានស្អាត បរិសុទ្ធរបស់ ប្រជាជនចិន និងមនុស្សនៅលើ ពិភពលោក ។ នាង Can Lo Lo និងលោកចាងហ្វាង Deng jianguo បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែអ្នកទាំង ២ ហ៊ានដោះសម្លៀកបំពាក់ បង្ហាញភាពសិចស៊ី នៅទីសាធារណៈ។
លោកចាងហ្វាង Deng jianguo វ័យ៥៤ឆ្នាំរូបនេះ បាននិយាយថា លោកសប្បាយ និងរីករាយខ្លំាងណាស់ ដែលបានបង្ហាញវត្តមាន ជាមួយនាង Can Lo Lo ក្នុងព្រឹត្តិការណ៍នេះ។ លោកចង់បង្ហាញ ពីទំនាក់ទំនង របស់លោក ជាមួយតារាសម្ដែងនាង Can Lo Lo យ៉ាងជិតស្និទ្ធ។ នាង Can Lo Lo និយាយថា ព្រឹត្តិការណ៍នេះ គឺ ជាការឃោសនា ព្រឹត្តិការណ៍មួយ ដែលផ្សព្វផ្សាយ បរិស្ថានស្អាតបរិសុទ្ធ៕

ទស្សនាការតាំងពិពណ៌ចំលាក់ទឹកកកនៅ ប្រទេសចិន
ប្រភពពី khmer-note.com : ចិន៖ កាលពីថ្ងៃទី២០ កន្លងទៅនេះ មានការតាំងពិពណ៌ ចំលាក់ទឹកកកដ៏គួរអោយទាក់ទាញ
មួយនៅក្នុងប្រទេសចិន ដែលមានភ្ញៀវទេសចរណ៍ជាច្រើនពាន់នាក់ចូលរួមទស្សនា។
ការតាំងពិពណ៌ ចំលាក់ទឹកកកនេះធ្វើឡើងនៅក្នុងទីក្រុង Heilongjiang
ដែលនេះជាការប្រារព្ធ លើកទី២៦ហើយនៃ កម្មវិធីពិពណ៌ China Harbin
International Snow Sculpture Art Expo ដោយការតាំងពិពណ៌នេះធ្វើឡើងរយៈ
ពេលជាង១ខែ អាស្រ័យលើអាកាសធាតុ។ រូបចំលាក់ទឹកកក
ជាច្រើនត្រូវបានគេរៀបចំដាក់តាំងបង្ហាញនៅលើផ្ទៃដីទំហំ ៤០០,០០០ម៉ែត្រ ការ៉េ
និងប្រើប្រាស់ដុំទឹកកកអស់ ប្រមាណប្រវែង ១២០,០០០ម៉ែត្រការ៉េ
និងដុំព្រិល១០០,០០០ ម៉ែត្រការ៉េ។
ភ្ញៀវទេសចរណ៍ជាច្រើនបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែ
រូបចំលាក់ទាំងនោះមាន ប្រវែងវែង និងទំហំធំ មើលទៅគួរអោយកោតសរសើរស្នាដៃចំលាក់។
ចង់ដឹងរូបភាពទាំងនោះអស្ចារ្យកំរិតណា? ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
មនុស្សស្រី២០០០នាក់ ដោះអាវនៅមាត់សមុទ្រ ដើម្បីប្រឆាំង នឹងច្បាប់របស់រដ្ឋាភិបាល
ប្រភពពី khmer-note.com : ប្រេស៊ីល៖ មនុស្សស្រីប្រមាណ២០០០នាក់ បានចូលរួម
ប្រឆាំងនឹងដោះអាវឈរនៅលើឆ្នេរសមុទ្រ ដើម្បីប្រឆាំងនឹងច្បាប់របស់រដ្ឋាភិបាល
លើការងូតទឹកស្រាតនៅ តំបន់ឆ្នេរមួយនេះ។ តាមប្រភពពត៌មាន បានអោយដឹងថា
ច្បាប់របស់រដ្ឋាភិបាល ដែលបានតាក់តែងនឹងអនុវត្ត តាំងពីឆ្នាំ ១៩៤០
ដោយហាមឃាត់មិនអោយមនុស្សស្រី មានការ ងូតទឹកស្រាត នៅតំបន់ឆ្នេរមួយនេះឡើយ
ចំពោះអ្នកដែលប្រព្រឹត្តផ្ទុយទៅនឹងច្បាប់ អាចនឹងជាប់គុក ពី៣ទៅ១២ខែផងដែរ។
ក្នុងការប្រឆាំងតវ៉ានោះ មានស្ត្រីប្រមាណ ១០នាក់ប៉ុននោះដែលមានភាពក្លាហាន
ដោះអាវនៅតំបន់ឆ្នេរ ចំណែកឯអ្នកផ្សេងទៀត បានត្រឹមតែស្រែកតវ៉ាប៉ុននោះ។
តាមសំដីរបស់ពួកគេបាននិយាយថា ពួកគេមិនគិតថា ការងូតទឹកស្រាត នៅក្នុងសមុទ្រ
វាជារឿងខុសច្បាប់ឡើយ ហើយចំពោះបុរសអាចងូតទឹកស្រាតបាន
ចុះហេតុអ្វីស្ត្រីមិនអាចនោះ ដែលវាបញ្ជាក់ពីការរើសអើងភេទ
ដូច្នេះយើងត្រុវតែមានការ តវ៉ាជាដាច់ខាត។ ពេលនេះគេកំពុងរងចាំមើលថា
តើអាជ្ញាធរ មានសមត្ថកិច្ច មានវិធានការយ៉ាងណាចំពោះរឿងនេះ៕
សិស្សសាលាស្រីប្រុសមួយគូរត់ចេញពីផ្ទះ បបួលគ្នាចូលផ្ទះសំណាក់ត្រូវបងប្អូនតាមរកឃើញចាប់វាយផ្អើលឈុល
ប្រភពពី ប្រភព កម្ពុជាថ្មី : ភ្នំពេញ ៖ ពាក្យចាស់លោកពោលថា
កុំមានស្នេហាក្នុងវ័យសិក្សា ប៉ុន្តែបច្ចុប្បន្ន នេះគេសង្កេតឃើញ
យុវជននិងសិស្សសាលាវ័យក្មេងៗ ភាគច្រើន បានភ្លើតភ្លើន
ពពាក់ពពូនតាមសម្ភារៈនិយម ភ្លេចអស់ប្រពៃណីខ្មែរ នាំគ្នាចូលបារ
ចូលក្លឹបកំសាន្ត រាត្រី ពេលភ្លើងតណ្ហាឡើងដល់កម្រិត
ពួកគេបានបបួលគ្នាចូលផ្ទះ សំណាក់ក្រេបរសជាតិស្នេហ៍យ៉ាងត្រេកត្រអាល
ភ្លេចផ្ទះ សម្បែងភ្លេចការសិក្សា ធ្វើឱ្យឪពុកម្តាយ ឈឺក្បាល
ជួនកាលបានប្តឹងផ្តល់គ្នាទ្បើងតុលាការទៀតផង។
ជាក់ស្តែង សិស្សសាលាសង្សារវ័យក្មេងមួយគូដែលស្ថិតក្នុងវ័យសិក្សានៅឡើយបាន នាំគ្នារត់ចេញពីផ្ទះ៣ថ្ងៃមកហើយដែលធ្វើឱ្យឪពុកម្តាយ មានការព្រួយបារម្ភ យ៉ាងខ្លាំង ហើយខំដើររកគ្រប់ច្រកល្ហក ព្រោះតែខ្លាចមានរឿង គ្រោះថ្នាក់ដល់ជីវិត តែតាមការពិត ពួកគេបានបបួលគ្នាទៅឡើងឋានសួគ៌នៅផ្ទះសំណាក់ ហើយត្រូវបងប្រុស ស្រីភាគីខាងប្រុសតាមរកឃើញចាប់ត្រឡប់ទៅផ្ទះវិញ តែពួកគេក្រាញននាលមិនព្រមទៅ ក៏ត្រូវបងប្រុសហូតខ្សែក្រវាត់វាយប្អូនប្រុសព្រោះតែភាពរឹងរូស ឃើញដូចនោះនាងជាសង្សាររត់ទៅអោបហើយស្រែកឱ្យគេជួយថា មានគេចាប់មនុស្ស បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ខណ្ឌ៧មករាទាំងយប់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២១ ធ្នូ ២០១៣ នៅផ្ទះសំណាក់BS ហ្គូដដេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។
បើទោះបីយ៉ាងណា បន្ទាប់ពីមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច ទៅជួយអន្តរាគម នៅកន្លែងកើតហេតុ ក្រោយមកបងប្រុសរបស់តួអង្គខាងប្រុសបានចាប់ប្អូនប្រុសនិងសង្សារ របស់គេបញ្ចូលក្នុងរថយន្តទាំង២នាក់ចេញទៅបាត់ តែម្តងប៉ុន្តែក្រោយមកលឺថាគេបានទម្លាក់នាងចោលនៅតាមផ្លូវហើយទូរ សព្ទ័ ហៅបងស្រីនាងមកយកទៅផ្ទះវិញ។
បើតាមសន្តិសុខយាមរថយន្តនៅកន្លែងកើតហេតុបានឱ្យដឹងថា គូសង្សារទាំង២នាក់នេះទើបតែចូលដេកផ្ទះសំណាក់ BSហ្គូដដេ កាលពីក្បាលល្ងាចថ្ងៃទី២១ ធ្នូ រហូតដល់ម៉ោងកើតហេតុ គូសង្សារនេះបាននាំគ្នាចេញមកខាងក្រៅក្នុងបំណងទៅដើរលេងស្រាប់តែ យុវជនជាសង្សារក្រឡេកឃើញរថយន្តវីស្តូពណ៌លឿងជិះ២នាក់ស្គាល់ថា ជារថយន្តរបស់បងប្រុសរបស់គេ ក៏បានរត់ចូលក្នុងផ្ទះសំណាក់វិញត្រូវបងប្រុសឃើញទាន់ឈប់រថយន្ត ចុះទៅចាប់ប្រទាញប្រទង់គ្នា ដោយចាប់ញាត់ចូលក្នុងរថយន្ត តែយុវជននោះក្រាញននៀលមិនព្រមចូលទើបបងប្រុសហូតខ្សែក្រវាត់បម្រុង វាយប្អូនប្រុស។
ប្រភពបានបន្តថា ពេលឃើញបងប្រុសបំរុងវាយប្អូនបែបនេះនាងជាសង្សារបានរត់ទៅអោប យុវជនជាសង្សារជាប់ស្អិតក៏ត្រូវបងប្រុសវាយមួយខ្សែក្រវាត់របួស ទាំង២នាក់តែម្តង តែមិនធ្ងន់ធ្ងរទេ បន្ទាប់មកនាងជាសង្សារបានស្រែកថា មានគេចាប់មនុស្សក៏បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងប្ដឹង នគរបាល និងកងរាជអាវុធហត្ថចុះទៅអន្តរាគមន៍។
បន្ទាប់ពីសមត្ថកិច្ចបានសួរនាំបងប្រុស ស្រីទាំង២នាក់ទើបដឹងថា ប្អូនប្រុសរបស់គាត់បាត់ពីផ្ទះ២ទៅ៣ថ្ងៃហើយ សូម្បីតែទូរស័ព្ទក៏តេមិនចូលដែរ មិនដឹងជាស្លាប់ ឬរស់ទេ ទើបនាំគ្នាដើររកគ្រប់ច្រកល្ហកទើបតែប្រទះឃើញក៏ចាប់ដាក់រថយន្ត តែម្តងធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពួកគេក៏ចាប់ទាំងប្អូន ប្រុស និងនាងជាសង្សារដាក់ក្នុងរថយន្តបើកចេញទៅបានបន្តិចក៏ទម្លាក់ នាងជាសង្សារនៅតាមផ្លូវ ហើយទូរស័ព្ទហៅបងស្រីរបស់នាងដឹកត្រឡប់ទៅផ្ទះវិញ។
សមត្ថកិច្ចបានសួរនាំដឹងរឿងរាវអស់ហើយក៏មិនបានឃាត់ខ្លួនដែរក៏ អនុញ្ញាតឱ្យពួកគេនាំប្អូនប្រុសនិងសង្សារត្រឡប់ទៅវិញព្រោះជារឿង គ្រួសាររបស់គេ៕

បញ្ជូនមេចោរ និងបក្សពួក ពីខេត្តរតនគីរីមកខេត្តកំពត ជាក្រុមប្លន់បាញ់សម្លាប់មនុស្ស
ប្រភពពី កោះសន្តិភាព : ខេត្តកំពត ៖ ពិរុទ្ធជន ជាមេចោរប្លន់ប្រដាប់អាវុធ
ល្បីឈ្មោះម្នាក់ ដែលធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធ ជាច្រើនករណី
នៅក្នុងភូមិសាស្ត្រ ខេត្តកំពត និងខេត្តដទៃទៀត រួមទាំងរាជធានីភ្នំពេញ ផងនោះ
ត្រូវបានចាប់ខ្លួន រួមជាមួយបក្ខពួក២នាក់ទៀត ។ ពិរុទ្ធជនជាមេចោរប្លន់
ប្រដាប់អាវុធ ដែលត្រូវសមត្ថកិច្ច ខេត្តរតនគិរី ចាប់ខ្លួនដាក់ពន្ធនាគារ
ខេត្តរតនគិរី និងបញ្ជូនមកឱ្យ នគរបាលខេត្តកំពត កាលពីរសៀល ថ្ងៃទី២០ ធ្នូ
ឈ្មោះ រស់ ហុក ហៅពេជ្រ និងបក្ខពួកពីរនាក់ទៀត គឺឈ្មោះ ឃី ផល្លី ភេទប្រុស
អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិវាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម
និងឈ្មោះ ឃុន ដាណៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិតាមុំ ឃុំបានៀវ
ស្រុកឈូក ខេត្តកំពត ។
តាមចម្លើយសារភាព របស់ពិរុទ្ធជន ជាមេខ្លោងឱ្យដឹងថា
ក្រោយពេលខ្លួន និងបក្ខពួកសរុប៥នាក់ ធ្វើសកម្មភាពប្លន់ ដោយរៀបចំគម្រោង
ប្លន់មិនបានសម្រេច កាលពីអំឡុងខែសីហា ឆ្នាំ២០១១ នៅក្នុងភូមិអង្គរពាក់
ឃុំដំណាក់សុក្រំ ស្រុកដងទង់ រួចមក ខ្លួនបាន ទៅរស់នៅលាក់ខ្លួន
នៅរាជធានីភ្នំពេញ អស់រយៈពេល៩ខែ រីឯបក្ខពួក៤នាក់ទៀត បានបែកគ្នាអស់ ។ ក្រោយមក
ខ្លួនឮដំណឹងថា បក្ខពួករបស់ខ្លួនដែលបែកគ្នាទាំង៤នាក់ (ស្រី២នាក់)
ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ ឌុល ហៅឆាង ។ នៅពេលខ្លួន
ទៅស្នាក់នៅរាជធានីភ្នំពេញ រយៈពេល៩ខែនោះ ខ្លួនបានទាក់ទង បក្ខពួក២នាក់ទៀត
ដើម្បីធ្វើសកម្មភាពលួច និងប្លន់នៅរាជធានីភ្នំពេញ ។ បក្ខពួក២នាក់នោះ
ម្នាក់ឈ្មោះ ឃី ផល្លី ភេទប្រុស អាយុ២៤ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ឃុន ដាណៃ ។
នៅថ្ងៃទី១២ ធ្នូ ខ្លួន និងបក្ខពួក បានធ្វើដំណើរទៅកាន់ខេត្តរតនគិរី
ស្នាក់នៅផ្ទះសំណាក់ក្នុងខេត្តរតនគិរីអស់មួយយប់ លុះនៅយប់ថ្ងៃទី១៣ ធ្នូ
ក៏ត្រូវកម្លាំង សមត្ថកិច្ចខេត្តរតនគិរី ឃាត់ខ្លួនទាំង៣នាក់
រួចបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្ត តាំងពីពេលនោះមក ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ
ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត
មានប្រសាសន៍ កាលពីល្ងាចថ្ងៃទី២០ ធ្នូ ថា ពិរុទ្ធជនទាំង៣នាក់ ដែលលោកដឹកនាំ
កម្លាំងទៅទទួលយក ពីពន្ធនាគារខេត្តរតនគិរី មកនាពេលនេះ មានម្នាក់ជាមុខសញ្ញា
ចោរប្លន់ធ្លាប់ធ្វើសកម្មភាព ប្លន់ប្រដាប់អាវុធជាច្រើនករណី ក្នុងខេត្តកំពត
និងខេត្តដទៃទៀត នាពេលកន្លងទៅ ។
ករណីដែលកម្លាំងសមត្ថកិច្ចខេត្តរតនគិរីឃាត់ខ្លួនជនទាំង៣នាក់នេះបាន
គឺនៅពេលមានកើត ករណីប្លន់ នៅក្នុងខេត្តនោះ មួយកន្លែង ។ លោកស្នងការរង
មានប្រសាសន៍បន្តថា ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបានសាកសួរជនទាំង៣នាក់នោះ
ទើបដឹងថា ក្នុងចំណោមពួកគេនេះ ឈ្មោះ រស់ ហុក ហៅពេជ្រ គឺជាមុខសញ្ញា
ដែលមានឈ្មោះ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវ រកចាប់ខ្លួន ជាយូរមកហើយ
(មុខសញ្ញាចោរប្លន់)
ទើបសមត្ថកិច្ចខេត្តរតនគិរីទាក់ទងមកសមត្ថកិច្ចនគរបាលខេត្តកំពត ។
ក្រោយពីបានដឹង ព័ត៌មានខាងលើ ទើបខាងស្នងការដ្ឋាននគរបាល ខេត្តកំពត
ស្នើឡើងទៅក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ដើម្បីបញ្ជូនពិរុទ្ធជន
ទាំង៣នាក់ រួមមានមេខ្លោងចោរប្លន់ក្នុងចំណោមនោះផងមក សាលាដំបូងខេត្តកំពត
ដើម្បីសាកសួរបន្ត នូវករណីជាច្រើន
ដែលពិរុទ្ធជនធ្លាប់ធ្វើសកម្មភាពប្លន់នាពេលកន្លងមក
និងដើម្បីចាត់ការតាមនីតិវិធី ។
គួររំលឹកថា កាលពីថ្ងៃទី២ សីហា ឆ្នាំ២០១១
មានករណីរៀបចំគម្រោងប្លន់មួយ តែមិនបានសម្រេច ។ ពេលបែកការណ៍ ក្រុមចោរ
ទាំង៥នាក់ (ស្រី២ ប្រុស៣នាក់) ដែលក្នុងនោះក៏មានឈ្មោះ រស់ ហុក និងឈ្មោះ ឆាង
ដែលបានចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំង
ហើយពេលនោះបានបាញ់ប្រជាពលរដ្ឋជាជីដូន និងចៅស្រីអាយុ៧ឆ្នាំ
បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងភូមិអង្គរពាក់ ឃុំដំណាក់សុក្រំ
ស្រុកដងទង់ មុនពេលក្រុមនេះរត់គេចខ្លួន
និងទើបតែពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ៕
បទចម្រៀង Original លួចស្នេហ៍អូននៅ Milk Green Tea ពីវីរៈសិដ្ឋ (video inside)
ប្រភពពី khmerload.com : នាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញការប្រកបមុខរបរ អាជីវកម្មបើកហាង Milk
ដូចជារីកដូចផ្សិត ដោយសារតែមហាជនចាប់ផ្តើមនិយមចូលចិត្ត ពិសារតែបៃតង
ក៏ដូចជាការគាំទ្រពីសំណាក់មិត្តៗយុវវ័យ ដែលនិយមទៅអង្គុយលេង
បន្ទាប់ពីពេលទំនេរ ពីការសិក្សានោះ ហើយមិត្តៗយុវវ័យនិយមអង្គុយ ជជែកគ្នាលេង
និងប្រគុំឧបករណ៍ភ្លេង ជាដើម។
ហេតុដូចនេះហើយ ទើប Pleng Record របស់ផលិតកម្មហង្សមាស បានសម្រិតសម្រាំង បទចម្រៀង Original មួយបទ ដែលច្រៀង និងបកស្រាយអត្ថន័យ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវ Milk Green Tea ទាំងនេះ ដោយលោក វីរៈសិដ្ឋ។
អារម្មណ៍លួចស្រលាញ់មនុស្សស្រីម្នាក់ ពិតជាពិបាក ពីព្រោះលោក វីរៈសិដ្ឋត្រូវទៅអង្គុយនៅ Milk ជារៀងរាល់ថ្ងៃ ដើម្បីបានជួបនារីដែលខ្លួនស្រលាញ់ ហើយអ្វីដែលអស្ចារ្យជាងនេះនោះ គឺលោកគ្មានអ្វីសម្រាប់បញ្ជាក់ ពីក្តីស្រលាញ់របស់លោកទេ គឺមានតែចម្រៀងលាយលំនឹងភ្លេងហ្គីតាប៉ុណ្ណោះ ដែលអាចបញ្ជាក់បាន។

iOS 7 របស់ក្រុមហ៊ុន apple អាច Jailbreak បានហើយ! (មានវីដេអូ)
ប្រភពពី khmerload.com : កាលពីយប់ម្សិលមិញនេះ យើងទទួលបានូវដំណឹងដ៏ល្អមួយ
សំរាប់ប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទប្រព័ន្ធ iOS របស់ក្រុមហ៊ុន apple
គឺពេលនេះ យើងអាច Jailbreak iOS 7 បានហើយ។
ក្រុមហ៊ុន evad3rs បានបញ្ចេញនូវកម្មវិធីថ្មីរបស់ពួកគេ Evasi0n 7 1.0 ដែលសំរាប់ធ្វើការ Jailbreak 7.0.4 ហើយវាអាចធ្វើការ Jailbreak នៅគ្រាប់របស់ប្រើប្រាស់ដែលប្រើ iOS 7។ កម្មវិធី evasi0n7 អាចដំណើរការទៅលើរាល់ iOS 7 ដូចជា 7.0, 7.0.1, 7.0.2, 7.0.3 និង 7.0.4 សំរាប់អ្នកប្រើប្រាស់
iPhone 5, iPhone 5s, iPhone 5c, iPhone 4, iPhone 4s, iPad Air, iPad 4, iPad 3, iPad 2, iPad Mini 2, iPad min និង iPod Touch 5th Generation ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Evasi0n7 និងទស្សនាវីដេអូ ការនែនាំខាងក្រោម៖

វីដេអូ៖ ត្រីងៀតឆ្លៀតពង មិនថាក្នុងអាងហែលទឹក ក៏មិនលើកលែងដែរ!
ប្រភពពី khmerload.com : បីដូចសុភាសិតរបស់ខ្មែរបុរាណបានពោលថា ត្រីងៀតឆ្លៀតពង ឲ្យតែមានពេលទំនេរមិនទាន់ទេ គឺត្រូវមានការងារធ្វើជានិច្ច គឺមិនចេះនៅទំនេរឡើយ។
កាលពីថ្មីៗនេះ នៅលើបណ្តាញគេហទំព័រវីដេអូ យូធូប បានលេចធ្លាយនូវវីដេអូ គួរអោយហួសចិត្ត និងឥតអៀនខ្មាសមួយ ដោយគូស្នេហ៍មួយគូ បាននាំគ្នាប្រតិបត្តិការ ទាំងនៅក្នុងអាងទឹក មិនខ្វល់ពីភ្នែកអ្នកដទៃ ទោះជាមានមហាជន នៅជិតនោះជាច្រើនក៏ដោយ។
វីដេអូដែលមានរយៈពេលជិត ៣ នាទីនេះ ត្រូវបានថតដោយកាមេរ៉ា អ្នកដែលនៅជិតនោះ ដែលពួកគេហាក់មានការហួសចិត្ត ត្បិតប្រុសស្រីមួយគូនេះ ថ្លើមធំប៉ុនមេឃ ហ៊ានប្រព្រឹត្តអំពើឥតកេរ្តិ័ខ្មាសបែបនេះ នៅក្នុងអាងទឹកសាធារណៈទៅវិញ។
ក្នុងនោះគេមិនអាចដឹង តើវីដេអូនេះកើតឡើងនៅប្រទេសណាទេ ប៉ុន្តែសូមប្រិយមិត្តទាំងអស់ កុំប្រព្រឹត្ត និងយកតម្រាប់តាមវីដេអូនេះអោយសោះ ព្រោះថាវាពិតជាធ្វើអោយអាប់ឱនកិត្តិយស ទាំងខ្លួនឯង និងបន្ទាបតម្លៃសង្គមថែមទៀតផង។