ប្រភពពី LookingToday.com : ដើម្បីកាត់បន្ថយចំនួនកុមារកម្ពុជា
ដែលបានស្លាប់ដោយសាររោគរាករូស រដ្ឋាភិបាល
ព្រមទាំងដៃគូអភិវឌ្ឍន៍នានា បានរួមគ្នាដើម្បីពង្រឹងការអនុវត្ត
ទៅលើអនាម័យ នៅតាមសាលារៀន និងដើម្បីលុបបំបាត់ការសាយភាយ នៃជំងឺដែលអាច
ទប់ស្កាត់បានផងដែរ។
យោងតាមសេចក្តីជូនដំណឹងមួយ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន
នៅថ្ងៃទី២៦ ខែវិច្ចិកានេះ បានឲ្យដឹងថា អង្គការយូនីសេហ្វ (UNICEF)
និងក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី២៧
ខែវិច្ចិកា ឆ្នាំ២០១៣នេះ នៅសណ្ឋាគារ អ៊ីមភែរៀល ភ្នំពេញ
ជាមួយនឹងមន្ត្រីអប់រំទូទាំងប្រទេស ដើម្បីធ្វើការផ្សព្វផ្សាយ
អំពីសារៈសំខាន់នៃអនាម័យតាមសាលារៀន និងការកាត់បន្ថយជម្ងឺ
ដែលអាចទប់ស្កាត់បាន។
សេចក្តីជូនដំណឹងខាងលើបានឲ្យដឹងទៀតថា យុទ្ធនាការ ក្រោមពាក្យស្លោក «ខ្ញុំឆ្លាត!ខ្ញុំលាងដៃនឹងសាប៊ូ» ដែលបានផ្សព្វផ្សាយចាប់តាំងពីថ្ងៃទី២១
ខែតុលា កន្លងមក តាមរយៈវិទ្យុ និងទូរទស្សន៍ បានធ្វើឲ្យប្រទេសកម្ពុជា
កំពុងឈានទៅរកទម្លាប់ ប្រកបទៅដោយអនាម័យ។
គួររំលឹកផងដែរថា ជារៀងរាល់ឆ្នាំ កុមារកម្ពុជា ប្រមាណជា ២.០០០នាក់
បានបាត់បង់ជីវិត ដោយសាររោគរាករូស ហើយវិធីងាយៗ ព្រមទាំងចំណាយតិចតួចបំផុត
ដើម្បីទប់ស្កាត់ជំងឺនេះ គឺការលាងសម្អាតដៃនឹងសាប៊ូ។
អត្ថបទនិងរូបភាព រក្សាសិទ្ធិដោយ LookingToday.com
ចង់ដឹងព័ត៌មានកំសាន្ត និងជំនួញ សូមចុច LookingToday.com
No comments:
Post a Comment