សាមណេរ ដួង សុខគា ត្រូវក្មេងអាយុ១១ឆ្នាំផ្ដួលដោយវោហារសព្ទចាក់ទឹកមិនលិច
ប្រភព Sabay News : ក្មេងប្រុស ឈា ចម្រើន អាយុ១១ឆ្នាំ បានធ្វើឲ្យតារាកំប្លែងសម្បូរវោហារសព្ទចាក់ទឹកមិនលិច សាមណេរ ដួង សុខគា
បាក់មុខនៅលើឆាក នាខេត្តស្វាយរៀង។ នៅពេលសាមណេរ ដួង សុខគា
បានចោទសួរក្មេងប្រុសនោះ គឺចម្រើនបានឆ្លើយតបភ្លាមៗ មិនចេះទាល់គំនិតអ្វីទាំងអស់។
លើសពីនេះ ឈា ចម្រើន ក៏ចេះច្រៀងចាប៉ីមិនចាញ់សាមណេរ ដួង សុខគា
ដែរ។ ក្មេងប្រុសដែលប៉ិនវោហារសព្ទ និងមានទេពកោសល្យសិល្បៈម្នាក់នេះ ក៏បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook បន្ទាប់ពីមានគេថតនិងបង្ហោះនៅលើ Facebook៕
No comments:
Post a Comment