ចិន៖ យោងតាម ប្រភពព័ត៌មាន ពីគេហទំព័រ កម្សាន្តបរទេសមួយ ដែលបានចុះផ្សាយ
នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៣ នេះ បានបង្ហាញនូវរូបភាព នៃសកម្មភាព
មនុស្សជាច្រើន បាននាំគ្នាកប់ និងចាប់គ្នា លាបភក់ យ៉ាង សប្បាយរីករាយ
នៅក្នុងការប្រារព្ធពិធី បុណ្យ "Monihei" ។
ពិធីបុណ្យ "Monihei" នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុងតំបន់ Cangyuan ខេត្ត Yunnan ប្រទេសចិន។
ប្រជាជនចិនដែលកាន់សាសនា Wa បាននាំគ្នាគប់ភក់ និងលាបភក់គ្នាទៅវិញទៅមក
នៅក្នុងការប្រារព្ធនៃបុណ្យ "Monihei" នេះ ដោយពួកគេគិតថា ការលាបភក់នេះ
ធ្វើឲ្យពួកគេមានសំណាងល្អ និងឈ្នះនូវអ្វីដែលអាក្រក់ៗ ជា
ពិសេសទទួលបានភាពរីកចំរើន ទៅលើរបរកសិកម្មរបស់ពួកគេទៀតផង៕ ប្រភពពី Lookingtoday.com
No comments:
Post a Comment