ការកែព្រហ្មចារី មិនមែនជារឿងមួយ ដែលអាក្រក់នោះទេ ផ្ទុយទៅវិញវាជារឿង
មួយដែលល្អសម្រាប់ស្ដ្រី ដែលបាន បាត់បង់ នូវភាពបរិសុទ្ធដោយ ប្រការណាមួយ។
ស្ដ្រីដែលបានបាត់បង់ នូវភាពបរិសុទ្ធតែងតែ មានការព្រួយ បារម្ភជាខ្លាំង
ជាពិសេសចំពោះ អនាគតស្វាមីតែម្ដង។ ដូច្នេះហើយទើបធ្វើឱ្យស្ដ្រី
មួយចំនួនបានសម្រេចចិត្ដ កែព្រហ្មចារី សាជាថ្មីម្ដងទៀត ព្រោះតែការយល់ថា
ភាពបរិសុទ្ធគឺជាវត្ថុដ៏ មានតម្លៃបំផុតសម្រាប់ បុរស ដែលជា អនាគតស្វាមី។
គេហទំព័រសុខភាពយើង បានជួបជាមួយលោកវេជ្ជបណ្ឌិត រីដ សេហ្វផល
ប្រធានវះកាត់ជំងឺទូទៅ និងវះកាត់កែ សម្ផស្ស នៅគ្លីនិក ឌីប្រេស
លោកនឹងធ្វើការពន្យល់ អំពីវិធីកែព្រហ្មចារី។
ព្រហ្មចារីជាអ្វី?
ព្រហ្មចារី គឺជាសន្ទះស្បែកស្ដើង នៅក្នុងទ្វារមាសស្ដ្រី ហើយមានរន្ធប្រហោង
ដើម្បីឱ្យឈាមរដូវធ្លាក់ចេញមក។ គេ អាចនិយាយបានម្យ៉ាងទៀតថា
ព្រហ្មចារីគឺសំដៅទៅលើភាពស្អាតបរិសុទ្ធទាំង ផ្លូវកាយទាំងផ្លូវចិត្ដ ដែលមិន
មានដាច់រហែក និងមិនធ្លាប់បានឆ្លងកាត់ការរួមភេទ ទោះក្នុងករណីណាក៏ដោយ។
តើអ្វីទៅគឺជាការកែព្រហ្មចារី?
ការកែព្រហ្មចារី គឺជាការកែសន្ទះព្រហ្មចារី ដែលដាច់រហែកមកជិត ដូចដើមវិញ។
ការដាច់រហែកសន្ទះព្រហ្មចារី គឺបណ្ដាលមកពីកត្ដា ច្រើនយ៉ាងដែលទាក់ទង
ទៅនឹងសកម្មភាពប្រចាំថ្ងៃ ដូចជាដើរ ដេក ឈរ អង្គុយ កន្ធែកជើង
ការធ្វើការងារធ្ងន់ និងហាត់កីឡាជាដើម។ រាល់ស្ដ្រីឱ្យតែបានឆ្លងកាត់ការរួមភេទ
ចំពោះសន្ទះ ព្រហ្មចារីសុទ្ធតែ ទទួលការធ្លុះរហែកទាំងអស់។
ចំពោះក្មេងស្រីដែលទើប នឹងពេញវ័យងាយនឹង ទទួលរងនូវ ការដាច់រហែកសន្ទះ
ព្រហ្មចារីណាស់ ជាក់ស្ដែងដូចជា ការប្រើប្រាស់ថ្នាំសុលចូល
ទៅដល់ទ្វារមាសជាដើម។
វិធីកែព្រហ្មចារី
ព្រហ្មចារីមិនអាចកែបានទាំងអស់ ឬទាំងស្រុងនោះទេ អាចកែបានតែ
ចំពោះស្ដ្រីដែលមានសល់ បំណែកខ្លះៗ របស់សន្ទះ ក្រដាសព្រហ្មចារីតែប៉ុណ្ណោះ
ដោយការដេរភ្ជាប់គ្នាឱ្យដូចដើមវិញ។ តែបើសិនជាស្ដ្រីដែល មិនមាន
បំណែកសល់នៃសន្ទះក្រដាស ព្រហ្មចារី គឺមិនអាចកែបាននោះទេ។
នៅពេលដែលកែព្រហ្មចារីហើយ មានស្ដ្រី
៩០ភាគរយដែលមានធ្លាក់ឈាមដូចជាក្រមុំបរិសុទ្ធនៅពេលដែលរួមភេទ
ជាមួយដៃគូឬក៏ជាស្វាមីជា លើក ដំបូងបន្ទាប់ពីកែហើយ។
សារៈប្រយោជន៍ នៃការកែព្រហ្មចារី
ការកែព្រហ្មចារី គឺពិតជាផ្ដល់សារៈប្រយោជន៍ យ៉ាងច្រើនចំពោះស្ដ្រី
ដែលបានបាត់បង់នូវភាពបរិសុទ្ធ ហើយក៏ មិនមែនជារឿងមួយដែលអាក្រក់នោះដែរ។
ផ្ទុយទៅវិញវាជារឿងមួយល្អសម្រាប់សុភាពនារី ដើម្បីបញ្ជាក់ថា ខ្លួន
នៅតែមានភាពបរិសុទ្ធទុក ជូនបុរសដែលជាអនាគត ស្វាមី
ដើម្បីឱ្យស្វាមីមានភាពសប្បាយចិត្ដ និងទុកចិត្
ដចំពោះនារីដែលជាភរិយារបស់ខ្លួន និងអាចរស់នៅជាមួយគ្នា យ៉ាងមានភាពកក់ក្ដៅ
និងមានសេចក្ដីសុខ បំផុត។
ផលប៉ះពាល់នៃការកែព្រហ្មចារី
ជាធម្មតានៅពេលដែលកែព្រហ្មចារី អាចធ្វើឱ្យហើមប្រដាប់ភេទ
និងមានការឈឺចាប់បន្ដិចបន្ដួចតែប៉ុណ្ណោះ មិនមានអ្វីធ្ងន់ធ្ងរនោះទេ។
តែបើសិនជាអ្នកនាង កញ្ញាទៅធ្វើការកែព្រហ្មចារីនៅកន្លែងដែលមិនមាន
សុវត្ថិភាពឬគ្មានមិនមាន ជំនាញច្បាស់លាស់
អាចបង្កឱ្យអ្នកនាងកញ្ញាមានផលប៉ះពាល់ជាច្រើន ដូចជាឆ្លង នូវមេរោគផ្សេងៗ
នៅក្នុងទ្វារមាសដែលធ្វើឱ្យកើតមានបញ្ហាដែល មិនអាចស្មានដល់។
ដូចនេះស្ដ្រីគ្រប់រូប ដែលចង់កែព្រហ្មចារីឱ្យមានសាជាថ្មីម្ដងទៀតនោះ
គឺត្រូវតែទៅកន្លែង ដែលមានសុវត្ថិភាព និងមានជំនាញ ខ្ពស់បំផុត
ព្រោះកន្លែងដែលមានសុវត្ថិភាព និងមានជំនាញច្បាស់លាស់
គឺអាចឱ្យអ្នកនាងកញ្ញាចៀសផុត ពីការឆ្លងនៅមេរោគផ្សេងៗជាច្រើនដែល
បង្កឱ្យមានបញ្ហាចំពោះសុខភាព។
វិធីការពារក្រោយ ពេលកែព្រហ្មចារី
វិធីការពារនៅក្រោយពេល កែព្រហ្មចារីវាជារឿងមួយសំខាន់ណាស់សម្រាប់
សុភាពនារី ដូចនេះនៅក្រោយ ពេលដែល កែ ហើយមិនត្រូវធ្វើការរួមភេទភ្លាមៗនោះទេ
គឺត្រូវតមការរួមភេទរយៈពេល១ខែ ការធ្វើបែបនេះគឺ ដើម្បីឱ្យ
មុខរបួសឆាប់ជាសះស្បើយ។
ម្យ៉ាងទៀតនៅមុនពេលដែលរួមភេទត្រូវតែទៅឱ្យអ្នកជំនាញពិនិត្យមើល
សាជាថ្មីម្ដងទៀត
និងទទួលការណែនាំពីអ្នកជំនាញនៅពេលរួមភេទជាលើកដំបូងបន្ទាប់ពីកែហើយ។ នៅក្រោយ
ពេលដែលរួមភេទជាលើកដំបូង គឺតែងតែមានការឈឺចាប់
និងមានឈាមដូចជានារីក្រមុំបរិសុទ្ធ។ ម្យ៉ាងទៀត
បើសិនជាមានបញ្ហាអ្វីមួយនៅក្រោយពេលដែលរួមភេទហើយ ដូចជាមានការឈឺចាប់យូរថ្ងៃ
គួរតែប្រញាប់មក ពិភាក្សាជាមួយអ្នកជំនាញ មិនត្រូវបណ្ដោយទុកយូរថ្ងៃពេកនោះទេ។
ត្រូវមកជួបជាមួយអ្នកជំនាញ ដើម្បីឱ្យអ្នក ជំនាញពិនិត្យរកមូលហេតុ
ចៀសវាងកើតមានដំណាក់កាលធ្ងន់ធ្ងរ។
ដំបូន្មានអ្នកជំនាញ
សុភាពនារីគ្រប់រូបគួរតែយល់ដឹងថា
ព្រហ្មចារីគឺមានតែម្ដងគត់សម្រាប់មួយជីវិត បើសិនជាសុភាពនារី ចង់ថែរក្សា
សន្ទះ ព្រហ្មចារីកុំឱ្យដាច់រហែក ត្រូវតែមានការប្រយ័ត្នប្រយែងជានិច្ច
ព្រោះសន្ទះព្រហ្មចារីស្ដើងណាស់។ គួរចៀសវាងចំពោះការងារធ្ងន់
មិនត្រូវអង្គុយចោងហោងឬកន្ធែកជើង មិនត្រូវប្រើប្រាស់ថ្នាំសុល និងធ្វើ
លំហាត់ប្រាណ ខ្លាំងៗពេកនោះទេ។ ជាពិសេសសុភាពនារីគ្រប់រូប
មិនត្រូវរួមភេទមុនរៀបការនោះទេ ព្រោះធ្វើឱ្យ
សុភាពនារីបាត់បង់នូវវត្ថុដ៏មានតម្លៃ ដែលអនាគតស្វាមីគិតថា
ព្រហ្មចារីមានសារៈសំខាន់ ណាស់សម្រាប់កាត់ បុរសដែលជាស្វាមី។
បើសិនជាសុភាពនារីចង់ធ្វើការកែព្រហ្មចារី គួរតែស្វែងរកកន្លែងដែលមានជំនាញ
ហើយមាន សុវត្ថិភាពដើម្បីការពារកុំឱ្យកើតមានបញ្ហាមិនល្អសម្រាប់ សុខភាព៕
អត្ថបទ រក្សាសិទ្ធិដោយ www.healthcambodia.com
ចង់ដឹងព័ត៌មានសុខភាព និងសម្រស់ សូមចុច www.healthcambodia.com
No comments:
Post a Comment