វ៉ាស៊ីនតោន៖
ប្រទេសកម្ពុជាត្រូវគេដាក់ឲ្យស្ថិតនៅក្នុងចំណោមប្រទេសគ្មានសេរីភាព
ផ្នែកសារព័ត៌មានសម្រាប់ឆ្នាំ២០១៣។
អង្គការ ស.រ.អា. ផ្នែកខាងសេរីភាព និងប្រជាធិបតេយ្យឈ្មោះ Freedom
House
បានដាក់ប្រទេសកម្ពុជានៅក្នុងលំដាប់ប្រទេស«គ្មានសេរីភាព»
សារព័ត៌មាន។
នេះបើតាមរបាយការណ៍ប្រចាំឆ្នាំដែលអង្គការនេះបានប្រកាសកាលពីថ្ងៃ
ពុធអំពីសេរីភាពសារព័ត៌មានជុំវិញពិភពលោកនៅឯសារៈមន្ទីរព័ត៌មាន
Newseum ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
របាយការណ៍ជាសង្ខេបរបស់
អង្គការ Freedom House បាននិយាយថា យោងទៅលើការចាប់ខ្លួនលោកម៉ម
សូណង់ដូ
ប្រធានស្ថានីយ៍វិទ្យុសម្បុកឃ្មុំឯករាជ្យដាក់គុករយៈពេល២០ឆ្នាំ
ការសម្លាប់អ្នកកាសែតកាលពីឆ្នាំ២០០៨គឺលោកឃឹម
សំបូរនិងការយារយីអ្នកសារព័ត៌មានផ្សេងទៀត។
ថ្លែងប្រាប់
វីអូអេក្រោយពីការចេញផ្សាយរបាយការណ៍និងបង្ហាញរូបផែនទី
ជាផ្លូវការអំពីចំណាត់ថ្នាក់ប្រទេសក្នុងពិភពលោកដែលមាន«សេរី»
«សេរីមួយផ្នែក» និង«មិនសេរីនោះ» លោកដាវីដ ក្រមើ (Davis J.
Kramer) នាយកអង្គការ Freedom House បានអះអាងថា៖
«មូលហេតុដែល
ប្រទេសមួយត្រូវដាក់ថា ជាប្រទេសគ្មានសេរីភាពគឺដោយសារ
ប្រទេសនោះមិនបានបំពេញលក្ខខណ្ឌផ្នែកសេរីភាពខាងផ្លូវច្បាប់
សេរីភាពខាងនយោបាយ សេរីភាពខាងសេដ្ឋកិច្ច
ដែលអនុញ្ញាតឲ្យអ្នកសារព័ត៌មាន
និងអង្គការបណ្តាញព័ត៌មានអាចដំណើរការបាន។
ដូច្នេះប្រទេសដែលស្ថិតនៅក្នុងប្រភេទមិនសេរីគឺមានច្រើន»។
លោក
បានបញ្ជាក់ថា
មានចំនួនពលរដ្ឋពិភពលោកជាង៤៣ភាគរយដែលរស់នៅក្នុងប្រទេសដែលគ្មាន
សេរីភាពខាងផ្នែកព័ត៌មាន ដែលគួរតែធ្វើអ្វីៗដើម្បីឲ្យប្រសើរឡើង។
អ្នក
ស្រីការីន កាលិការ (Karin Deutsch Karlekar)
អ្នកស្រាវជ្រាវជាន់ខ្ពស់និងជា នាយកផ្នែកចាត់ចែងនៃអង្គការ
Freedom House បានអះអាងថា និន្នាការរបស់
ប្រទេសកម្ពុជាមានភាពអវិជ្ជមានក្នុងរយៈពេលមួយឆ្នាំ
ពីរឆ្នាំចុងក្រោយនេះ ហើយបានដើរថយក្រោយកាលពីឆ្នាំទៅ។
អ្នក
ស្រីថ្លែងថា៖ «ជាការណ៍ពិត
បរិយាកាសសារព័ត៌មានក្នុងប្រទេសកម្ពុជាមានលក្ខណៈបើកទូលាយជាងប្រទេស
វៀតណាម និងប្រទេសភូមា។ នេះជាការណ៍ពិត។ តែទោះជាយ៉ាងណាក៏ដោយ
បញ្ហានៅកម្ពុជាដែលនាំឲ្យមានក្តីបារម្ភគឺច្បាប់និងក្រមព្រហ្ម
ទណ្ឌដែលអាចដាក់ទោសព្រហ្មទណ្ឌដោយការបរិហាកេរ្តិ៍។
យើងទទួលបានចំនួននៃការវាយប្រហារយ៉ាងច្រើននិងការយារយីដល់ក្រុម
អ្នកសារព័ត៌មាន កាន់តែធ្ងន់ធ្ងរឡើងនៅប៉ុន្មានឆ្នាំថ្មីៗនេះ។
យើងឃើញមានករណីដ៏អាក្រក់កើតឡើងកាលពីឆ្នាំទៅប្រឆាំងនឹងលោកម៉ម
សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំដែលត្រូវចាប់ដាក់គុក២០ឆ្នាំ»។
ប្រទេស
កម្ពុជាឆ្នាំនេះស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៤៩
ក្នុងចំណោមប្រទេស១៩៦។
ប្រទេសកម្ពុជាត្រូវគេដាក់ក្នុងចំណោមប្រទេសដែលគ្មាន
សេរីភាពសារព័ត៌មានឬមិនសេរី (Not Free) ស្មើទៅនឹងប្រទេសគុយបា
ភូមា អ៊ីរ៉ង់ វៀតណាម ចិន ថៃ និងកូរ៉ខាងជើងជាដើម។ កាលពីឆ្នាំទៅ
កម្ពុជាក៏ត្រូវគេ ចាត់បញ្ចូលក្នុងចំណោមប្រទេសមិនសេរីដែរ៕ ប្រភព៖ VOA
No comments:
Post a Comment