Tuesday, April 30, 2013
ព្រះពុទ្ធរូបអង្គធំក្នុងវត្តព្រះអង្គធំកសាងរួចរាល់ ក្រសួងវប្បធម៌ត្រៀមដាក់បញ្ចូលជាបេតិកភណ្ឌជាតិ
ខេត្តកំពង់ចាម ៖ ស្របពេលដែលព្រះអង្គធំមានកម្ពស់៩,១០ម៉ែត្រសាងសង់អំពីថ្ម ភក់រួចរាល់១០០ ភាគរយ រួមផ្សំនឹងសមិទ្ធផលផ្សេងៗទៀតជាច្រើនរំលេចទៅដោយក្បូរក្បាច់ រចនាដ៏ល្អគួរឲ្យចង់គយគន់ក្នុងបរិវេណវត្តមហោសថសុវណ្ណគិរី បឹងដែង ហៅវត្តព្រះអង្គធំស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ មានការរីកចម្រើនយ៉ាងផុលផុសនោះ ពុទ្ធបរិស័ទជិតឆ្ងាយមានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ។
នៅព្រឹកថ្ងៃទី២៧ មេសា សម្តេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមបានដឹកនាំព្រះសង្ឃជាច្រើន អង្គនិមន្តទៅទស្សនាដោយផ្ទាល់ ហើយបានកោតសរសើរចំពោះព្រះពុទ្ធរូបអង្គធំក្រោមការផ្តួចផ្តើម កសាងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តព្រះអង្គធំ ។
លោក ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន មាន ប្រសាសន៍ថា ព្រះវិហារតូចនៅក្បែរជណ្ដើរចុះពីលើភ្នំបឹងដែងបានជួសជុល និងសាងសង់បន្ថែមឱ្យវែងជាងមុន និងប្រក់ដំបូល តែមិនមាន ជញ្ជាំងទេ ។ លើសពីនេះរៀបក្រាលឥដ្ឋបានស្អាតសម្រាប់លោកតា លោកយាយ និងសប្បុរសជនមកពីទីជិតឬឆ្ងាយចូលធ្វើបុណ្យទាន និងចូលសម្រាកលេងដើម្បីយក កម្លាំង ដោយសារទីនេះមាន ជំនោរខ្យល់បក់ពីទន្លេមេគង្គត្រជាក់ស្រួល ។
លោក ឃឹម សារិទ្ធ ឱ្យដឹងថា ព្រះវិហារបានកសាងឡើងនៅក្នុងអំឡុងឆ្នាំ១៨៨៥ ដោយលោកតាហៃ កែវ ។ លុះដល់របបប៉ុល ពត ព្រះវិហារនេះត្រូវគេវាយបំផ្លាញចោលអស់ ។ ក្រោយមកក្រោមការផ្ដួចផ្ដើមគំនិតពីសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់ឱ្យលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការដឹកនាំកសាងសមិទ្ធផលនានា នៅក្នុងវត្តអារាមបឹងដែង ជាមួយនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅក្នុងឆ្នាំ២០១១ ។
លោករដ្ឋលេខាធិការ ឱ្យដឹងថា កាលពីមុនមានតូបរបស់លោកតា លោកយាយបឹងដែងដែលជាម្ចាស់ទឹក ម្ចាស់ដីថែរក្សាភូមិឋាននេះ ប៉ុន្តែក្រោយមកគេបានសាងសង់ជាវិមានល្អស្អាតជាងមុន តាមម៉ូដបុរាណចិន ។ អាស្រមទាំងនេះគេជឿថា មានបារមីខ្លាំងពូកែដែលប្រជាពលរដ្ឋពីគ្រប់ទិសទីទៅបន់ ស្រន់ ។ ចំពោះព្រះអង្គធំមានកម្ពស់៩,១០ ម៉ែត្រសាងសង់ពីថ្មភក់សុទ្ធសាធដោយប្រើពេល២១ខែ និង១២ថ្ងៃ មានន័យថា ២១ខែគឺបញ្ជាក់ពីការសងគុណឪពុក ១២ថ្ងៃបញ្ជាក់ពីការសងគុណម្ដាយ ។ ភ្នែនព្រះអង្គឆ្វេង-ស្ដាំប្រវែង៦,១០ម៉ែត្រ និង១តឹក បូកទៅបាន៧ដែលបញ្ជាក់ពីការឧទ្ទិសបុណ្យកុសលដល់ញាតិមិត្ត ទាំង៧សន្ដាន ។ ចាប់ពីបល្ល័ង្កក្រោមមានកម្ពស់៩,១០ម៉ែត្រ បញ្ជាក់ពីមនុស្សយើងនៅក្នុងផ្ទៃ៩ ខែ១០ថ្ងៃ ។
លោក រដ្ឋលេខាធិការបន្តថា កាលពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅមានប្រជាជន ពីគ្រប់ទិសទីទៅលេងវត្តព្រះអង្គធំច្រើនព្រោះតែចង់ឃើញ សមិទ្ធផលទាំងនោះ ។ ជាក់ស្ដែងកាលពីថ្ងៃទី២៤ និង២៥ មេសា អ្នកដែល ទៅបុណ្យនៅវត្តដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ បានឆ្លៀតចូលទស្សនាវត្តព្រះអង្គធំ ហើយកោតសរសើរថា នៅក្នុងប្រទេសកម្ពុជាប្រហែលជាមានតែវត្តនេះទេដែលល្អ ជាងគេ ។
លោក ឃឹម សារិទ្ធ បញ្ជាក់ថា ព្រះអង្គតូច ធំកសាងដោយថ្មភក់ និងឈើទាំងអស់ចំណាយថវិកាអស់ជាង៧០ម៉ឺនដុល្លារ ហើយពុំជំពាក់ថ្លៃជាងទេ ។ បើគិតឱ្យរួចរាល់ជាស្ថាពរនោះនឹងត្រូវចំណាយរហូតដល់ទៅ ជាង១លានដុល្លារឯណោះ ។ ក្នុងពេលខាងមុខក្រសួងវប្បធម៌នឹងបញ្ចូលវត្តព្រះអង្គធំជាបេតិ កភណ្ឌជាតិទៀតផង ។ សម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាមមានថេរដីកាថា ព្រះអង្គមានក្ដីរំភើបរីករាយឥតឧបមា នៅ ពេលបាននិមន្តទៅឃើញសមិទ្ធផលប្រណីតនានាក្នុងវត្តព្រះអង្គធំ ។ សមិទ្ធផលទាំងនេះបញ្ជាក់ថា សម្ដេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតពិតជាយកចិត្តទុក្ខដាក់ចំពោះ វិស័យព្រះពុទ្ធសាសនា ។
សម្ដេចព្រះមហាអរិយវង្សបានអំពាវ នាវដល់ពុទ្ធបរិស័ទ និងមន្ត្រីរាជការឱ្យចូលរួមចំណែកចូលបុណ្យដើម្បីកសាងស មិទ្ធផលនានាដែលកំពុងតែខ្វះខាតបច្ច័យដើម្បីឱ្យបានរួច រាល់ជាស្ថាពរតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ។ នៅក្នុងឱកាសនោះសម្ដេចព្រះមហាអរិយវង្ស សៅរ៍ ចន្ទថុលបានចូលបច្ច័យចំនួន៥០០ដុល្លារ ព្រះញាណវង្ស ឃឹម សន ២០០ដុល្លារ និងព្រះសាសនមង្គល គាន សុគន្ធ ចំនួន៤០ម៉ឺនរៀល ៕
ជប៉ុនផ្តល់ជំនួយកម្ចីសម្បទាន ៩០លានដុល្លារ ដល់កម្ពុជាដើម្បីអនុវត្តគំរោងកែលម្អផ្លូវជាតិលេខ៥
ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់
នៅក្នុងពិធីចុះហត្ថលេខាលើសារលិខិតប្តូរនៃគំរោងជំនួយរបស់
រាជរដ្ឋាភិបាលជប៉ុន ប្រហាក់ ប្រហែលស្មើនឹង ៩០លានដុល្លារ
ជូនដល់កម្ពុជា ដើម្បីអនុវត្តគំរោងកែលម្អផ្លូវជាតិលេខ៥
(កំណាត់ផ្លូវបាត់ដំំបង សេរីសោភ័ណ)។
ពិធីចុះហត្ថលេខាលើ សារលិខិតប្តូរកម្ចីសម្បទាន ODA របស់ជប៉ុន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅទីស្តីការក្រសួងការរបរទេសកម្ពុជា រវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការ បរទេស ជាមួយលោក គូម៉ាម៉ារូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។
លោក គូម៉ាម៉ារូ យូជិ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាសម្រាប់គំរោងដ៏សំខាន់នេះ ប្រារព្ធឡើងនៅក្នុងឆ្នាំ២០១៣ ដែលជាខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា។ គំរោងនេះ មានគោលដៅកែលម្អនូវកំណាត់ផ្លូវជាតិលេខ៥ ប្រហែល៤៧គីឡូម៉ែត្រ ចន្លោះក្រុងបាត់ដំបង និងក្រុងងសិរីសោភ័ណ ក៏ដូចជាការសាងសង់ផ្លូវថ្មីនៅខេត្តបាត់ដំបង និងក្រុងសិរីសោភ័ណ។
លោកបានបន្តថា កម្ចីសម្បទាន មានទឹកប្រាក់ប្រហាក់ប្រហែលស្មើនឹង ៩០លានដុល្លារអាមេរិក និងត្រូវបានផ្តល់ជូនសម្រាប់ គំរោងនេះ។ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយយ៉ាងសំខាន់នៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង បំពេញតួនាទីជាបណ្តាញផ្លូវថ្នល់ ដ៏សំខាន់មួយ ទាំងនៅក្នុងស្រុក និងអន្តរជាតិ នៅក្នុងប្រទេសកម្ពុជា នៅមហាអនុតំបន់នន្លេមេគង្គ និងអាស៊ាន។
លោករំពឹងថា គំរោងនេះ នឹងបង្កើនសមត្ថភាពដឹកជញ្ជូន ក៏ដូចជាកែលម្អប្រសិទ្ធភាពផ្គត់ផ្គង់នៅប៉ែកខាងជើងនៃផ្លូវជាតិលេខ៥។
លោក គូម៉ាម៉ារូ យូជិ បានបន្តទៀតថា រដ្ឋាភិបាលជប៉ុន ផ្តល់អាទិភាពយ៉ាងសំខាន់ទៅលើការធ្វើឲ្យប្ររសើរឡើង នៅច្រករបៀងសេដ្ឋកិច្ច ភាគខាងត្បូង ហើយកំពុងតែធ្វើការសិក្សាអំពីភាពអាចធ្វើបាននៃកំណាត់ផ្លូវជាតិលេខ៥ ប៉ែកខាងត្បូង និងប៉ែកកណ្តាល ក្នុងគោលបំណង ដើម្បីជួយកែលំម្អផ្លូវជាតិលេខ៥ ទាំងអស់តែម្តង។
លោកសង្ឃឹម ដោយស្មោះថា គម្រោងនេះនឹងរួមមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកកិច្ច និងសង្គមររបស់ប្រទេសកម្ពុជា ហើយដោយហេតុនេះ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា៕

កម្ពុជាគួរផ្តោតលើការធ្វើពិពិធកម្មក្នុងវិស័យទេសចរណ៍ដើម្បីភាពទាក់ទាញ
ភ្នំពេញៈ កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ទីផ្សារគោលដៅទេសចរណ៍សំខាន់ៗទាំងបីរបស់កម្ពុជានៅតែមានការខ្វះខាត។
តំបន់ទេសចរណ៍សំខាន់ទាំងបីរបស់កម្ពុជាគឺតំបន់ភាគឦសានប្រទេសឆ្នេរសមុទ្រ និងតំបន់ជុំវិញ ក្រុងសៀមរាប។
លោកតឹក រ៉េតសំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីបានឲ្យដឹងថា នៅក្នុងខេត្តសៀមរាបមានសក្តានុពលដើម្បីទទួលភ្ញៀវទេសចរបានរហូតដល់ ទៅ១០ លាននាក់ក្នុងមួយឆ្នាំដូច្នេះការធ្វើទស្សនកិច្ចទៅកាន់តំបន់ ជុំវិញនេះគួរតែត្រូវ បានលើកទឹកចិត្ត។
លោកបន្តថា៖ «សព្វថ្ងៃនេះភ្ញៀវទេសចរស្នាក់នៅក្នុងខេត្តសៀមរាបតែមួយឬពីរយប់ ប៉ុណ្ណោះហើយពួកគេមកទស្សនាតែប្រាសាទសំខាន់ៗរបស់អង្គរ»។
ប៉ុន្តែលោកបន្តថាការស្នាក់នៅរបស់ពួកគេនឹងមានរយៈពេលយូរជាង នេះបើសិនពួកគេដឹងអំពីការទាក់ទាញដែលអាចធ្វើទៅបានជុំវិញ ខេត្តសៀមរាប ដូចជាប្រាសាទព្រះវិហារ ភ្នំគូលែន ប្រាសាទកោះកេរ ស្ពានកំពង់ក្ដី និងតំបន់រលួស។
លោក តឹក រ៉េតសំរេច ដែលជាប្រធានក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរឲ្យដឹងថា តំបន់ទាំងនេះ «ត្រូវការការផ្សព្វផ្សាយបន្ថែមនិងព័ត៌មានលម្អិតស្ដីពីភ្ញៀវ ទេសចរមានទិសដៅជាកញ្ចប់»។
ស្ថិតិបានពីក្រសួងទេសចរណ៍បង្ហាញថាសៀមរាបទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួន២,០៦លាននាក់កាលពីឆ្នាំទៅ។
ភ្ញៀវទេសចរអន្តរជាតិទាំងនេះបានស្នាក់នៅជាមធ្យមរយៈពេល៦,៣ ថ្ងៃនៅប្រទេសកម្ពុជាដែលជារយៈពេលខ្លីបំផុតចាប់តាំងពីឆ្នាំ ២០០៥។
ចំណែកឆ្នាំ២០១២វិញ វិស័យទេសចរណ៍បានរួមចំណែកប្រហែលជា១២ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬមាន២ពាន់លានដុល្លារ។
លោក តឹក រ៉េតសំរេច និយាយនៅសិក្ខាសាលាឧស្សាហកម្មមួយដែលរៀបចំដោយ CAA កាលពីសប្ដាហ៍មុនថា៖ «ពីមុនឧស្សាហកម្មទេសចរណ៍របស់យើងមិនអាចប្រើប្រាស់សក្តានុពលរបស់ ខ្លួនចំពោះវិសាលភាពដ៏អស្ចារ្យដោយសារតែហេតុផលជាច្រើន។ ដូច្នេះចំនួននៃការមកដល់របស់ភ្ញៀវទេសចរបរទេសនៅតែមានចំនួនតិច តួច»។
ដើម្បីជំរុញវិស័យទេសចរណ៍លោកបានស្នើថាប្រតិបត្តិករទេសចរណ៍ទាំង អស់ត្រូវផ្សព្វផ្សាយពីភាគឦសានប្រទេសកម្ពុជា និងធ្វើតារាងពី«ព័ត៌មានលម្អិតពីលទ្ធភាពដែលចូលទៅដល់តំបន់នេះ»។
តំបន់ព័ទ្ធជុំវិញដូចជាខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ នឹងលើកតម្កើងពីទឹកជ្រោះ សត្វព្រៃនិងវប្បធម៌របស់ជនជាតិភាគតិច។បើនិយាយអំពីតំបន់ឆ្នេរ ដូចជា កោះកុង ព្រះសីហនុ កំពត និងកែប «មានភ្ញៀវទេសចរជាច្រើនប៉ុន្តែព័ត៌មានអំពីអ្នកទេសចរនៅមាន កម្រិត»។
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៍ឯកជនរដ្ឋាភិបាលបាននិយាយថា វិស័យនេះដូចជាខេត្តរតនគិរីនិងមណ្ឌលគិរីផ្លូវចូលមានការលំបាកដែល ត្រូវចំណាយពេល១០ម៉ោងចេញពីភ្នំពេញ។
ផ្ទុយទៅវិញលោកនិយាយថា ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរឡាញគួរតែបង្កើតជើងហោះហើរ ក្នុងស្រុកដើម្បីទៅកាន់តំបន់ទាំងនេះដូច្នេះវាមានការងាយស្រួល សម្រាប់ក្រុមហ៊ុនទេសចរណ៍របស់យើងផ្សព្វផ្សាយដល់ពួកគេ»៕ PB Postkhmer.com

ជប៉ុន-រុស្ស៊ី ថ្កោលទោសកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងៗ ត្រៀមបាញ់មីស៊ីល
ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយជំនួបកំពូលនៅមូស្គូ រុស្ស៊ី និង
ជប៉ុន បានថ្កោលទោសការដែលកូរ៉េខាងជើង
មិនព្រមបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ
ព្រមទាំងអំពាវនាវឲ្យប្រទេសនេះគោរពតាមសេចក្តីសម្រេចចិត្តរប់ស
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នេះ
បានធ្វើឡើងក្រោយកិច្ចប្រជុំពិភាក្សារបស់ប្រមុខដឹកនាំប្រទេសទាំងពីរ
កាលពីថ្ងៃទី១៩ មេសា។
នៅថ្ងៃទី២៩ មេសា ម្សិលមិញនេះដែរ
អ្នកនាំពាក្យខុទ្ធកាល័យប្រធានាធិបតីកូរ៉េខាងត្បូង Yoon Chang-Jung
បានថ្លែងថា
កូរ៉េខាងជើងកំពុងត្រៀមបំរុងសម្រាប់ការបាញ់ម៉ីស៊ីលរយៈចម្ងាយមធ្យម
ថ្វីបើព័ត៌មានខ្លះបានលើកឡើងថា ប្រទេសកុម្មុយនិស្តមួយនេះ
បនាផ្អាកជាបណ្តោះអាសន្នការបាញ់ម៉ីស៊ីលក៏ដោយក្តី។
តាម Reuters នៅថ្ងៃទី២៩ មេសា ដដែល កូរ៉េខាងជើងបានរក្សាទុកកម្មករ ៧ នាក់ ក្នុងចំណោមកម្មករ ៥០ នាក់ ដែលនៅសេសសល់ក្នុងតំបន់ឧស្សាហកម្មរួម Kaesong ដោយសំអាងលេសថា ត្រូវការត្រួតពិនិត្យបណ្តាខ្ទង់ពន្ធដារ និងបៀវត្ស។ ទង្វើរនេះធ្វើឡើងចំពោះអ្នកចាកចេញនាទីចុងក្រោយ។
គួររម្លឹកឡើងវិញថា ក្រុងសេអ៊ូល បានដឹកកម្មករចេញពីតំបន់នោះចំនួន ៥៣.០០០ នាក់ ក្រោយពីភាពតានតឹងរវាងប្រទេសកូរ៉េទាំងពីរកើនឡើងមិនឈប់ឈរ ក្នុងអំឡុង២ខែកន្លងមកនេះ។
តំបន់ឧស្សាហកម្មរួមកូរ៉េខាងជើង- ត្បូង បាននាំប្រយោជន៍ឲ្យប្រទេសកូរ៉េខាងជើង ក្នុង១ឆ្នាំៗ ប្រមាណ ៩០ លានដុល្លារ ហើយកម្មកររបស់កូរ៉េខាងជើង ត្រូវបានក្រុមហ៊ុនកូរ៉េខាងត្បូង ផ្តល់ប្រាក់បៀវត្សប្រមាណ ១៣០ ដុល្លារ USD ក្នុង១ខែៗ៕ ksn-news.com

កំដៅស្នូលផែនដីកើនខ្ពស់ស្មានមិនដល់
កំដៅក្នុងស្នូលផែនដីខ្ពស់ជាងតិចបំផុត ១០០០អង្សាC
ប្រៀបទៅនឹងរាល់ការគណនាប៉ាន់ស្មានមុននេះរបស់មជ្ឈដ្ឋាន
អ្នកវិទ្យាសាស្ត្រ គឺវាឡើងដល់៦០០០អង្សាC ។
ស្នូលក្នុងរបស់ផែនដីមានរាងមូលរឹងដោយកំដៅដល់ទៅ៦០០០អង្សាC ប្រហាក់ប្រហែលផ្ទៃខាងក្រៅរបស់ព្រះអាទិត្យ ។
ពួកអ្នកវិទ្យាសាស្ត្រ
នៃអង្គការស្រាវជ្រាវបច្ចេកវិទ្យាជាតិបារាំង (CEA)
មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រជាតិបារាំង (CNRS)
និងអាជ្ញាធរប្រតិបត្តិវិទ្យុសកម្ម Sychrotron ទ្វីបអឺរ៉ុប (ESRF)
បានធ្វើការសាកពិសោធន៍វាស់ស្ទង់កំដៅក្នុងស្នូលផែនដី តាមទស្សនាវដ្តី
Science ចុះផ្សាយ ។
ពួកគេបានវាស់កម្រិតរលាយរបស់ដែក
ក្នុងបន្ទប់ពិសោធន៍ទំនើបមានសុក្រិតភាពខ្ពស់
រួចយកលទ្ធផលនេះទៅគណនាគិតកំដៅនៅចំណុចប្រសព្វ
នៃស្នូលខាងក្រៅនិងខាងក្នុងរបស់ផែនដី ។ តាមទិន្នន័យរបស់ពួកគេ
សំដៅនៅចំណុចប្រសព្វនេះឡើងដល់ ៦០០០អង្សាC
ខ្ពស់ជាងការគណនាព្យាករណ៍មុនដល់ទៅ ១០០០អង្សាC ។
ស្នូលខាងក្នុងគឺជាផ្នែករឹងជាងគេគេ
របស់ផែនដី ។ វាមានរាងមូលស្ថិតក្នុងសណ្ឋានរឹង
និងវិជ្ជមាត្រប្រមាណ ១២២០km ។ អ្នកវិទ្យាសាស្ត្រវាយតម្លៃថា
វាត្រូវបានបង្កើតឡើងដោយសារធាតុចម្រុះរវាងដែក និងនីកែល ។
ស្រទាប់ខាងក្រៅជាស្រទាប់សំភារៈក្នុងសណ្ឋានរាវរួមមានដែក នីកែល
និងបរិមាណអុកស៊ីហ្សែន បារ៉ត ដ៏តិចតួច ។ វាស្ថិតនៅជម្រៅប្រមាណ
២៨៩០Km និងមានកម្រាស់ ២២៦០km ។
កំដៅរបស់ស្នូលផែនដី
ជាតួលេខសំខាន់ព្រោះវាជួយដល់អ្នកវិទ្យាសាស្ត្របកស្រាយពីយន្ត
ការដែលផែនដីបង្កើតចេញជាអគ្គិសនីម៉ាញ៉េទិករបស់វា ។
លំអៀងកំដៅរវាងស្នូលខាងក្នុង និងក្រៅ
ត្រូវស្ថិតនៅកំរិត១៥០០អង្សាCឡើង
ដើម្បីចលនាស្វ័យបង្វិលរបស់វាបង្កើតជាមេដែក ៕ ksn-news.com
ការសិក្សារកឃើញថា Facebook បាត់បង់អ្នកចូលលេង ៦លាននាក់ត្រឹមតែ ១ខែប៉ុណ្ណោះ

បណ្តាញទំនាក់ទំនងសង្គមយក្ស Facebook មិនទាន់ជួប បញ្ហាធ្ងន់ធ្ងរក្នុងការផ្តល់ បទពិសោធន៍ក្នុង ប្រើប្រាស់កម្មវិធី MySpace-style ភ្លាមៗនោះទេ ប៉ុន្តែមិនមែនមានន័យថា បណ្តាញទំនាក់ទំនង សង្គមយក្សមិន ជួបគ្រោះថ្នាក់ បាត់បង់អតិថិជនទេ។
យោងតាមទីភ្នាក់ងារព័ត៌មាន The Guardian បានរាយការណ៍ថា ការសិក្សាថ្មីមួយ ពីក្រុមហ៊ុន ស្រាវជ្រាវទីផ្សារ SocialBakers បង្ហាញថា បណ្តាញទំនាក់ទំនង សង្គមយក្ស Facebook បាន បាត់បង់អ្នកចូលទស្សនា គេហទំព័រនៅសហរដ្ឋអាមេរិក ប្រហែលជា ៦លាននាក់ នៅក្នុងរយៈ ពេលត្រឹមតែ ១ខែប៉ុណ្ណោះ ដែលធ្លាក់ចុះ ៤ភាគរយនៅក្នុង ចំនួនអតិថិជន សរុបរបស់ខ្លួន។
ការធ្លាក់ចុះភាគច្រើននាពេលថ្មីៗ នៃអ្នកចូលទស្សនា Facebook នៅក្នុងអាមេរិក គឺជាផ្នែក មួយនៃមូលហេតុ សំខាន់បំផុតក្នុងការធ្លាក់ចុះ ចាប់តាំងពីក្រុមហ៊ុន SocialBakers បានប៉ាន ប្រមាណថា គេហទំព័របណ្តាញ ទំនាក់ទំនងសង្គម នឹងធ្លាក់ចុះប្រហែល ៩លាននាក់ ក្នុងរយៈ ពេល៦ខែ។ ចំណែកព័ត៌មានមួយល្អ សម្រាប់ក្រុមហ៊ុន Facebook គឺថា បណ្តាញចែកចាយ រូបភាពផ្ទាល់ របស់ខ្លួនInstagram បានស្ទុះឡើងយ៉ាងខ្ពស់ និងកើនប្រជាប្រិយភាព យ៉ាងខ្លាំងនៅក្នុង ស្រទាប យុវវ័យក្មេងផងដែរ៕
Monday, April 29, 2013
ទាក់ទងស្រឡាញ់គ្នាតាមទូរស័ព្ទរួចចាប់រំលោភនាងប្តឹងប៉ូលិស

លោកអនុសេនីយ៍ឯក ឃុល ភិន ទទួលផ្នែក
ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលបានឱ្យដឹងថា
បន្ទាប់បានទទួលពាក្យបណ្តឹងពីស្ត្រីរងគ្រោះ
សមត្ថកិច្ចក៏បានឃាត់ខ្លួនបុរសឈ្មោះ យឿត សារើត ហៅដា
អាយុ២៣ឆ្នាំ ជាកម្មកររោងម៉ាស៊ីនទឹកកក
និងមានទីលំនៅក្នុងភូមិកញ្ជៀប ឃុំគោកមន ស្រុកបន្ទាយអំពិល
ពីបទចាប់រំលោភសេពសន្ថវៈ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបាននាំមក
កាន់អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលដើម្បីធ្វើការសាកសួរ
និងទទួលបានចម្លើយសារភាពថា
ខ្លួនពិតជាបានចាប់នាងរំលោភដូចការចោទប្រកាន់មែន
។យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ
និងយោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ
ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលដើម្បីចាត់ការ
បន្ត ៕
http://kohsantepheapdaily.com.kh
សារព័ត៌មានសង្គម ទូរស័ព្ទចល័ត និងអន្តរសកម្មៈ ទាក់ទាញមនុស្សជំនាន់ថ្មី
ភ្នំពេញ:
នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ នៅសណ្ឋាគារឡឺ
រ៉ូយ៉ាល់ បានប្រារព្ធធ្វើសន្និសីទ ស្តីពី “សារព័ត៌មានសង្គម
ទូរស័ព្ទចល័ត និងអន្តរសកម្មៈ ទាក់ទាញមនុស្សជំនាន់ថ្មី
នៅក្នុងការចូលរួមនយោបាយ និងការអភិវឌ្ឍជាតិនៅអាស៊ី”
ដែលមានការចូលរួមពីលោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី
និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោក ប៉ែន សមិទ្ធិ
ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកកាសែតរស្មីកម្ពុជា
លោក Paul Linnarz នាយកគម្រោងសារព័ត៌មានតំបន់អាស៊ីនៃមូលនិធិខុនរ៉ាដ
អាដិនណៅអ៊ែរ ប្រចាំប្រទេសសិង្ហបុរី និងលោក Pana Janviroj
នាយកប្រតិបត្តិបណ្តាញសារព័ត៌មានអាស៊ី (ANN) និងជាប្រធានកាសែត The
nation ប្រទេសថៃ៕ S

Sunday, April 28, 2013
ខ្លោចចិត្ត ៖ ដុតសាកសព កូនស្រីតូចវ័យ ២ ឆ្នាំ នៅក្នុងកាដុង ដើម្បីបំបាត់ភស្តុតាង
ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ របស់ទំព័រសារព័ត៌មានស្កាយ
ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ បានគូសបញ្ជាក់អោយដឹងថា ស្រ្តីជាម្តាយ
ចិត្តអប្រិយ៍ម្នាក់ ត្រូវបានរកអោយឃើញថា បានដុតសាកសពកូនស្រីតូច វ័យ ២ ឆ្នាំរបស់ខ្លួន
នៅក្នុងកាដុងមួយ បន្ទាប់ពីនាងមានភាពភ័យខ្លាច ថាអាចនឹងបាត់បង់សិទ្ធិចិញ្ចឹមកូនដទៃៗ
ទៀត បើសិនណាក្រុមភ្នាក់ងារមានសមត្តកិច្ច ពិតជាបានរកឃើញមែននោះ ថាកូនស្រីរបស់
នាងស្លាប់។
គួរបញ្ជាក់ផងដែរថា ស្រ្តីជាម្តាយរូបនោះ មានឈ្មោះ Veronica Herrera វ័យ ២៩ ឆ្នាំជាពលរដ្ឋ
រស់នៅរដ្ឋ Idaho ភាគពាយព្យ សហរដ្ឋអាមេរិក រីឯកូនស្រីតូចវ័យ ២ ឆ្នាំដែលបានស្លាប់បាត់
បង់ជីវិត ដោយសារតែការលោតចុះពីកៅអី និ ងបានបុកជាមួយនឹង ម៉ាស៊ីនកំដៅ រហូតដល់
ថ្នាក់ស្លាប់ ដោយសារតែរបួសក្បាលធ្ងន់ធ្ងរពេក ខណៈពេលដែលក្រោយមក ត្រូវបានម្តាយ
យកសាកសពទៅដុតនោះ មានឈ្មោះ Nakita ។
បន្ទាប់ពីមានការតាមដាន ស៊ើបអង្កេត និង បានរកឃើញថា ស្រ្តីជាម្តាយរូបនេះ បានធ្វើរឿង
ដែលមិនគួរ អោយជឿមួយនេះនោះ ក៏បានឈានទៅដល់ការចាប់ឃាត់ខ្លួន និង រង់ចាំផ្តន្ទា
ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕
ប្រភពមកពី Camnews.com.kh

Saturday, April 27, 2013
វិធីបង្ហាញPassword ដែលបានលាក់នៅពីក្រោយសញ្ញារង្វង់មូលខ្មៅក្នុង Chrome និង Firefox
ស្ទើរតែគ្រប់ Browser ទៅហើយ ដែលបាន Hide
Passwordដោយសញ្ញារង្វង់មូលខ្មៅ ក្នុងគោលបំណងបង្កើន Security។
ប៉ុន្តែក្នុងករណីដែលអ្នកភ្លេចនូវ Password របស់អ្នក ហើយ Password
នោះបាន Save ជាប់ទៅនឹង Browser តែមិនអាចបង្ហាញវាបាន
តើអ្នកគួរធ្វើដូចម្តេចដើម្បីដឹងនូវ Password យើងវិញ? ដូចនេះ CM
នឹងលើកយកនូវវិធីដើម្បីបង្ហាញ Password
នោះមកបង្ហាញជូន។សូមធ្វើតាមការណែនាំដូចខាងក្រោម៖
ចំពោះ Google Chrome
បើកនូវវិបសាយណាមួយដែលយើងបាន Save Password ជាប់ Browser, បន្ទាប់មក Right Click នៅក្នុងប្រអប់ Password រួចជ្រើសរើសយកពាក្យ Inspect element ។
ពេលនោះ HTML Editor នៅក្នុង Chrome លោតចេញមក, រកមើលកន្លែង input type = “password” ហើយកែពាក្យ password ទៅជា text វិញ ដូចរូប។
បន្ទាប់មកចុច Enter ដើម្បី Save, ពេលនោះអ្នកនឹងឃើញថា Password របស់អ្នកនឹងត្រូវបានបង្ហាញ។
ចំពោះ Firefox
ដូចគ្នាដែរចំពោះ Firefox, គឺយើងត្រូវ Right Click នៅក្នុងប្រអប់ Password រួចជ្រើសរើសយកពាក្យ
Inspect Element (Q)។
ពេលនោះ Gray bar មួយនឹងលោតចេញមកជាមួយនឹង Password field។ ចុច Alt+M ឬចុចលើ Icon ដូចរូបខាងក្រោម ដើម្បីបើកនូវ Markup panel។
ពេលនោះវានឹងបង្ហាញកូដដែលនៅក្នុងប្រអប់ Password, សូមទៅក្នុងរូបខាងក្រោម ត្រង់កន្លែងដែលបាន highlighted, ត្រូវប្ដូរពាក្យ password ទៅជាពាក្យ Text វិញ។
ពេលនោះ Password របស់យើងនឹងត្រូវបានបង្ហាញ។
វិធីម្យ៉ាងមួយទៀត
លោកអ្នកអាចធ្វើការបង្ហាញលេខ សម្ងាត់បានយ៉ាងងាយស្រួលបំផុតផងដែរដោយគ្រាន់តែប្រើ Extension ជំនួយគឺ Firebug ជាមួយ Browser Firefox ។ សូមធ្វើការស្វែងរករួចដំឡើងវាបន្ទាប់មកអនុវត្តដូចខាងក្រោម៖
១. សូមចុច F12 រួចចុចលើសញ្ញាព្រួញ។
២. បន្ទាប់មកសូមយក Cursor (សញ្ញាព្រួញ)នោះយកទៅដាក់លើ Password រួចចុចលើវា។ រួចអ្នកត្រូវចុចកែ Code នៅត្រង់ ទៅជា វិញ។
នៅទីបញ្ចប់លោកអ្នកនឹងអាចមើលឃើញនូវលេខ Password ដោយមិនមានបង្ហាញជាសញ្ញាមូលខ្មៅនោះឡើយ។
បញ្ជាក់៖ ការបង្ហាញនេះមិនមែនអាចបង្ហាញបានរហូតទេ គឺគ្រាន់តែបង្ហាញនៅពេលពេលដែលអ្នកកែតែប៉ុណ្ណោះនៅពេលដែលអ្នក ចុច Refresh នោះវានឹងបង្ហាញសញ្ញាមូលខ្មៅដូចធម្មតា៕ cm.com.kh

កម្ពុជាដាក់ផែនទី និងការឆ្លើយតបជូនតុលាការយុតិ្តធម៌អន្តរជាតិថ្ងៃនេះ
នៅថ្ងៃទី ២៦ ខែមេសា មុនម៉ោង ៥ ល្ងាច
រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថាបានដាក់ផែនទី
និងការឆ្លើយតបជូនតុលាការយុតិ្តធម៌អន្តរជាតិ
ដើម្បីតវ៉ាលើផ្ទៃដីទំហំ ៤,៦ គីឡូម៉ែត្រការ៉េ
តាមបណ្តោយព្រំដែនក្បែរប្រាសាទព្រះវិហារ។
លោក ឡុង វីសាឡូ រដ្ឋលេខាធិការក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៌មាននៅក្រសួងការបរទេសកាលពីថ្ងៃទី ២៥ ខែមេសា ថា៖ «យើងបានឆ្លើយតបនឹងសំណើរបស់ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ នៅថ្ងៃនេះ ឬនៅមុនម៉ោង ៥ ល្ងាចថ្ងៃស្អែក [ថ្ងៃទី ២៦ ខែមេសា] យើងនៅតែមានពេលវេលាគ្រប់គ្រាន់»។
កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សវនាការរយៈពេល ៤ ថ្ងៃនៅតុលាការយុតិ្តធម៌អន្តរជាតិ កាលពីសប្តាហ៍ កម្ពុជាចង់ឲ្យតុលាការបំភ្លឺសេចក្តីសម្រេចឆ្នាំ ១៩៦២ របស់តុលាការ ទាក់ទងនឹងទឹកដីនៃវិវាទ និងមិនកំណត់ នៅជុំវិញប្រាសាទ ដែលតុលាការយុតិ្តធម៌អន្តរជាតិបានសម្រេចប្រគល់ប្រាសាទនេះ មកឲ្យកម្ពុជាក្នុងសាលក្រមឆ្នាំ ១៩៦២ ចំណែកឯថៃទទូចថា តុលាការកុំធ្វើការបកស្រាយឡើងវិញ។
ចៅក្រមតុលាការយុតិ្តធម៌អន្តរជាតិបានស្នើកម្ពុជា និងថៃដាក់ផែនទីដែលគូសបញ្ជាក់ពីនិយមន័យ និងបរិវេណប្រាសាទ ជាសញ្ញាបង្ហាញថា តុលាការអាចផ្តោតលើការដោះស្រាយការទាមទារ។
ថៃបានបញ្ជាក់ជាថ្មីម្តងទៀតនូវផែនការដែលបានអនុម័តដោយ គណៈរដ្ឋមន្រ្តីរបស់ខ្លួនកាលពីឆ្នាំ ១៩៦២ ដើម្បីកំណត់ទីបរិវេណប្រាសាទ ហើយឥឡូវនេះនឹងដាក់ផែនទីនោះទៅតុលាការយុតិ្តធម៌អន្តរជាតិ។ យោងតាមកាសែត បាងកក ប៉ុស្តិ៍ បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមេសា ថា ផែនការត្រូវបានលោកឧបនាយករដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីការបរទេស Surapong Tovichakchaikul បង្ហាញជូនគណៈរដ្ឋមន្រ្តីដើម្បីទទួលស្គាល៕ TK

ឆៃ លីដាឡែន លេងស្ទីល មុខខ្មោចព្រាយបិសាច មើលទៅញាក់សាច់….!
ភ្នំពេញៈ តារាស្រីដែលធ្លាប់ជំពប់ នឹងរឿងអាស្រូវរហូតដល់ មានពាក្យចចាមអារ៉ាមថា នាងបាន
ផ្អាកពីការងារសិល្បៈ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជន មានការភ្ញាក់ផ្អើល នៅពេល
ដែលឃើញ នាងបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មើល
ទៅញាក់សាច់ … ..! ។
ស្រីស្រស់ កញ្ញា ឆៃ លីដាឡែន បានធ្វើឲ្យទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើល នឹងរូបភាព
ដែលនាងបានតុបតែងមុខ ស្តាយថ្មីបែបខ្មោច មើលទៅគួរឲ្យខ្លាច បូករួមជាមួយការ លេងទឹកមុខ
បែបសាហាវ មើលទៅញាក់សាច់ ។ រូបភាពនេះត្រូវបានទស្សនិកជន នៅលើបណ្តាញ ទំនាក់ទំនង
សង្គម លើកឡើងថាជាស្ទីលថ្មីរបស់នាងសម្រាប់ឆ្នាំថ្មី ចង់ឲ្យមានភាពប្លែកភ្នែក ព្រោះថាមុនៗនាង
ធ្លាប់តែតុបតែងមុខ ស្លៀកពាក់បែបស្ទីល យុវវ័យសម័យទំនើបតែ ទស្សនិកជនមិនធ្លាប់បានឃើញ នាងតុបតែងខ្លួនបែបដើរតួខ្មោចនោះទេ។
ដូច្នេះកុំឲ្យខាតពេលយូរ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នាថា តើរូបភាពរបស់ កញ្ញា ឆៃ
លីដាឡែន មានភាពខុសប្លែកពីរូបដើម ដែលនាងធ្លាប់តែតុបតែងខ្លួនស្អាត ធម្មតាៗ និងគួរឲ្យភ័យ
ខ្លាច កម្រិតណា ?

Friday, April 26, 2013
កាយវិការគេង ៤ ល្អប្រសើរសម្រាប់គូស្នេហ៍
គេងក៏ជាសិល្បៈមួយ ប្រសិនចេះវិធី អ្នកទាំង២អាចបង្កើនមនោសញ្ចេតនាផង និងថែទាំបានដំណេក និងសរីរាង្គរបស់គ្នាផង ។
"ជម្រើសកាយវិការគេងសមស្របអាចជួយ
គូស្នេហ៍ទាំងឡាយមានអារម្មណ៍សុខស្រួល
ទន្ទឹមនោះការប៉ះទង្គិចសរីរាង្គជួយឲ្យឆ្អឹងល្អ" អ្នកស្រី Evany
Thomas អ្នកនិពន្ធសៀវភៅ "ភាសាអាថ៌កំបាំងរបស់ដំណេក" ឲ្យដឹង ។
អ្នកស្រីចាត់ទុកថា មានកាយវិការគេង ។ ជួយឲ្យអ្នកទាំង២
មានដំណេកឆ្ងាញ់ និងពោរពេញដោយស្នេហា ។
-ម្នាក់គេងផ្ងារ ម្នាក់គេងផ្អៀង ៖ ប្រសិនអ្នកជាមនុស្សគេងផ្អៀង
មុខប្រឈមជាមួយគូស្នេហ៍ ចូរអង្គុយទៅផ្នែកអ្នកបន្តិច
ដើម្បីបញ្ចៀសភ្ញាក់ឡើងស្ពឹកដៃម្ខាង ។
អ្នកគេងផ្ងារគួរដាក់ដៃមកខាងខ្លួន ចៀសវាងដាក់លើក្បាល
ដើម្បីបន្ថយសម្ពាធបង្កការរួយផ្នែកស្មា ។
នោះជាពាក្យទូន្មានរបស់លោក Scott D.Boder វេជ្ជបណ្ឌិត
សាស្ត្រាចារ្យវះកាត់កែរូបរាង និងជានាយកមជ្ឈមណ្ឌលឆ្អឹងខ្នង Emorg
នៅអាត្លង់តា ។-ម្នាក់គេងផ្កាប់ ម្នាក់គេងផ្អៀង ៖ អ្នកចូលចិត្តឱបក្រសោប ។ គូស្នេហ៍ចេះតែត្អូញត្អែរថា ខ្លួនប្រាណអ្នកទាំងមូលកម្តៅខ្លួនគេដូចក្នុងឡនំប៉័ង ។ ជាមួយនឹងកាយវិការនេះ គូស្នេហ៍អ្នកនឹងមានលំហ ដើម្បី "រំដោះកម្តៅ" ដែលអ្នកនៅតែបានបំពេញការឱបក្រសោប ។ អ្នកគេងផ្កាប់ត្រូវដាក់ខ្នើយតូចមួយ ក្រោមពោះរបស់ខ្លួន ដើម្បីបន្ថយសម្ពាធរបស់សរីរាង្គ លើផ្នែកពោះ ។
-កាយវិការ ផ្អោបស្លាបព្រា បែបបុរាណ (អ្នកទាំង២គេងរួមទិសជាមួយគ្នា សម្រាប់អ្នកឈឺខ្នង ខាងក្រោម) ។ មុខបុរសផ្អឹបទៅកញ្ចឹងកស្ត្រី ។ តាមវេជ្ជបណ្ឌិត Todd Sinett កាយវិការនេះធ្វើឲ្យថយចុះសម្ពាធលើឆ្អឹងខ្នង ជាកាយវិការល្អមួយសម្រាប់គូស្វាមីភរិយាកើតជំងឺពាក់ព័ន្ធដល់ខ្នង ។ ជើងរបស់អ្នកគួរកល់ខ្នើយតូច១ ។ ខ្នើយនឹងរក្សាខ្នង និងជើងរបស់អ្នកពេលភ្ញាក់ឡើងមិនត្រូវស្ពឹកស្រពន់ ។
-កាយវិការតុក្កតាក្រដាស ៖ (គេងផ្ងារ គេងផ្ងារ) ។ គូស្នេហ៍ជ្រើសយកកាយវិការគេងនេះ កម្រមានឱកាសឱបក្រសោបគ្នា តែការប៉ះទង្គិចរួមរឹត របស់ដៃឬជើងទាំង២នៅតែជួយអ្នកមានដំណេកស្រើបស្រាល១ ។ "ទាំង២នាក់គេងទល់មុខគ្នាអណ្តែតអណ្តូងណាស់ តែគ្រាន់តែពួកគេផ្លាស់ប្តូរក្រសែភ្នែកដាក់គ្នាមុនពេលគេងក៏ គ្រប់គ្រាន់បង្កើតជាភាពស្និទ្ធស្នាលហើយ" អ្នកស្រី Thomas ឲ្យដឹង ៕ប្រភពមកពី ksn-news.com
កម្ពុជាត្រៀមបញ្ជូនឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ នៅថ្ងៃនេះ ឬថ្ងៃស្អែក
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង
ការបរទេស នឹងបញ្ជូនឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ
នៅថ្ងៃព្រហស្បតិ៍នេះ ឬក៏យ៉ាងយូរត្រឹមថ្ងៃសុក្រ ទី២៦មេសាស្អែក។
ជាការបន្ថែមឯកសារ តាមការចង់បានរបស់ តុលាការយុត្តិធម៌អន្តរជាតិ
ជុំវិញជម្លោះ បកស្រាយសាលក្រម ឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារ។
ចំណែកភាគីថៃ នឹងដាក់ឯកសារផែនទីបន្ថែម ទៅកាន់តុលាការឡាអេ
នៅថ្ងៃ២៦មេសា ដែលជាថ្ងៃកំណត់ចុងក្រោយ របស់តុលាការ។
លោក ឡុង វិសាលោ
រដ្ឋលេខាធិការក្រសួងការបរទេស និងជាសមាជិកក្រុមការងារកម្ពុជា
ដែលបានទៅតតាំងក្តី នៅតុលាការឡាអេ បានប្រាប់អ្នកកាសែត
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ចៅក្រមបានកំណត់ឲ្យកម្ពុជា និងថៃ
ឆ្លើយតប និងដាក់ឯកសារផែនទីបន្ថែម ឲ្យបានមុនថ្ងៃសុក្រ ទី២៦មេសា
វេលាម៉ោង ៥ ល្ងាច។ ដូច្នេះកម្ពុជាអាចដាក់ជូនតុលាការនៅថ្ងៃនេះ
ឬក៏ថ្ងៃស្អែក។ កម្ពុជានឹងដាក់ឲ្យទាន់ពេលកំណត់របស់តុលាការ។
លោក ឡុង វិសាលោ បានបន្ថែមថា
ឯកសារផែនទីរបស់កម្ពុជា ដែលត្រូវដាក់ទៅកាន់តុលាការឡាអេ រួមមាន
ផែនទី និងការពន្យល់ប្រាប់តុលាការពីវត្ថុបំណងចង់បានរបស់កម្ពុជា
ដោយមានផែនទីភ្ជាប់ទៅជាមួយ។
ក្នុងសវនាការចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា កម្ពុជាចង់ឲ្យតុលាការអន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងព្រំដែននៅជាប់ប្រាសាទព្រះវិហារដែលកំពុងមានជម្លោះ។
ជាការកត់សម្គាល់ បន្ទាប់ពីការឡើងផ្តល់អំណះអំណាងរៀងៗខ្លួន រវាងភាគីកម្ពុជា និងភាគីថៃ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសប្រទេសទាំងពីរ ក្នុងសវនាការផ្ទាល់មាត់ កាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩មេសា ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានតម្រូវឲ្យភាគីជម្លោះទាំងពីរដាក់ឯកសារផែនទីបន្ថែម។
ភាគីថៃតាមរយៈរដ្ឋមន្ត្រីការបរទេស បានប្រកាសថា ថៃនឹងដាក់ឯកសារផែនទីទៅកាន់តុលាការឡាអេ នៅថ្ងៃទី២៦មេសា ស្អែកនេះ។ សេចក្តីសម្រេចដូច្នេះ បានឆ្លងគណៈរដ្ឋមន្ត្រីថៃរបស់លោកស្រី យ៉ីងឡាក់ រួចរាល់ហើយ។
សម្រាប់ភាគីកម្ពុជា គឺសំអាងលើផែនទីឧបសម្ព័ន្ធ១ ដែលមានភ្ជាប់នឹងសាលក្រមឆ្នាំ១៩៦២។ ជាផែនទីដែលធ្វើឡើងដោយគណៈកម្មការព្រំដែនចម្រុះបារាំង-សៀម ឆ្នាំ១៩០៧ ដើម្បីកំណត់ព្រំដែនកម្ពុជា និងថៃ ហើយតុលាការយកទៅសម្រេចក្តី នៅឆ្នាំ១៩៦២ ដាក់ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា៕ ដោយៈ លី ម៉េងហួរ - RFI

ម្ចាស់ក្សត្រី អាស្ទ្រីត កោតសរសើរកម្ពុជាដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ជួបពិភាក្សាទ្វេភាគីជាមួយម្ចាស់ក្សត្រី អាស្ទ្រីត
នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីព្រឹកថ្ងៃទី២៦ មេសា ២០១៣ នៅទីស្តីការក្រសួងព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត ប្រទេសប៊ែលហ្សិក បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់រយៈ ពេលកន្លងមក ។
ព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត មានព្រះសវនីយ៍ថា ជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការលុបបំបាត់ប្រឆាំងជំងឺគ្រុនចាញ់ គឺជាការរួមចំណែកក្នុងការសម្រេចគោលដៅសហវត្សសម្រាប់ការ ប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ ។ ព្រះអង្គម្ចាស់ក្សត្រីបានបញ្ជាក់ថា ជោគជ័យនោះគឺបានមកពីការខិតខំយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងរដ្ឋាភិបាលលើការរៀបចំផែនការ និងកិច្ចសហប្រតិបត្តិការពីស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ។ ការរៀបចំយុទ្ធសាស្ត្រ និងបទពិសោធន៍របស់ប្រទេសកម្ពុជានឹងក្លាយជាមេរៀនសម្រាប់ប្រទេស ដទៃទៀត ។
យ៉ាងណាក៏ដោយព្រះអង្គម្ចាស់ក្សត្រី អាស្ទ្រីត នៃប្រទេសប៊ែលហ្សិក បានសន្យាថា នឹងខិតខំប្រឹងប្រែងបន្តទៅទៀតដើម្បីស្វែងរកមូលនិធិសម្រាប់ ប្រទេសកម្ពុជា ដើម្បីអនុវត្តបន្តផែនការយុទ្ធសាស្ត្រប្រឆាំងនឹងជំងឺគ្រុនចាញ់ នេះ ៕
អាន គុណកូឡា ត្រៀម វេចបង្វេចចោលសាន់ដេ ដោយសារ ឆាយ វីរះយុទ្ធ

តារាចម្រៀងប្រុស អាន គុណកូឡា ដែលមានកេរ្ត៍ឈ្មោះល្បីល្បាញ គួរសមក្នុងចង្កោមតារាចម្រៀង
យុរវ័យ ។ តារាចម្រៀងរូបនេះ មានកេរ្ត៍ឈ្មោះល្បីល្បាញ បំផុតពេលចូលសិល្បៈ ដំបូងៗ ពិសេស
បទចម្រៀង ដែលលោកបានច្រៀង ឆ្លងឆ្លើយជាមួយ តារាចម្រៀង ស្រីតូចត្រឡឹង លីអ៊ីវ៉ាធីណា ដែល
កក្រើកអស់មិត្ត យុរវ័យនឹងត្រូវបានគេ ស្គាល់យ៉ាង ទូលំទូលាយថាលោក ជាតារាចម្រៀង មានសំ
លេងល្អ រូបសម្បត្តិសមរម្យ និង អត្តចរិកថ្លៃថ្នូរ មិនចេះបង្ករឿង ផ្ដេសផ្ដាស ។
សាងភាពល្បីល្បាញ មិនបានប៉ុន្មានផង លោកក៏រើកញ្ជើរដើរ ពីផលិកម្មមួយមក ផលិតមួយរហូតមក
ទើ នៅសាន់ដេ ដែលជាទ្រនំ មួយរឹងមាំទុកចិត្តបាន ពិសេសផលិតកម្ម មានធនធានថវិកា និងធនធាន
មនុស្សសម្បូរបែប ដែលតារាចម្រៀង ស្រីក្នុងផលិតកម្មសុទ្ធ តែល្បីៗទៀតដែល អាចយិតយោងគ្នា
ឆ្ពោះទៅរកភាព ល្បីល្បាញមិនលំបាក ។ ពិតជាដូចអ្វីដែល កូឡា រំពឹងទុកមែន ព្រោះការបើកឆាក
នោះសាន់ដេ បានបើកទំព័រចម្រៀង របស់លោកដំបូង ជាមួយស្រីស្អាត សុខ ពិសី ធ្វើអោយ មានការ
គាំទ្រ ទ្វេដង ។
មិនបានប៉ុន្មានសាន់ដេ ក៏មានយុទ្ធនាការថ្មី គឺអោយតែ មានសមត្ថភាព សាន់ដេប្រមូល យកទាំង
អស់ ដោយមកទាំង ខាន់ ជេម និង ឆាយ វីរះយុទ្ធ ទៀត ដែលធ្វើអោយផលិតកម្ម សម្បូរទៅដោយ
ជើងខ្លាំងជាច្រើន តែនាំអោយ កូឡា ហាក់បាក់ស្រុត នូវការគាំទ្រជាច្រើន ព្រោះលោកមិនទាន់ មាន
សមត្ថភាពខ្ពស់ ដូចតារាចម្រៀងរៀមច្បង ក្នុងសាន់ដេទេ ពិសេស លោក ខេមរះ សិរីមន្ត ដែលជា
កំពូលតារាចម្រៀង ប្រុសនៅទីនោះ ។
ប្រភពជិតដិតនឹង អាន គុណកូឡា បានខ្សឹបប្រាប់ Looking TODAY ថា លោក អាន គុនកូឡា កំពុង
តែរៀបបង្វេច ត្រៀមដើរចេញពី សាន់ដេ ទៅរកផលិតកម្មថ្មីមួយ តែមិនទាន់រកបាននោះទេ ព្រោះ
បច្ចុប្បន្ន តារាចម្រៀងគរជើងគ្នា ហើយម្នាក់សុទ្ធតែ មានសមត្ថភាពពិសេស និងចំនុចទាក់ទាញ
អោយមានការគាំទ្ររៀងៗខ្លួន ។ ម្យ៉ាងលោកមិនមាន សូវពេញចិត្តវត្តមាន ឆាយ វីរះយុទ្ធ ដែលកន្លង
មកត្រូវ បានគេនិយាយថា មិនសូវត្រូវគ្នានោះទេ ព្រោះមានការកាច់កុង តាំងពីនៅផលិតកម្ម ចាស់
ម្ល៉េះ ។
ប្រភពពីក្នុងផលិតកម្ម និយាយថាគ្មានរឿង បែបនេះទេ ព្រោះផលិតកម្ម មិនបានលាបពណ៍ អ្នក
ចម្រៀងល្បី រឺមិនល្បីទេ សំខាន់គឺការចេញ បទចម្រៀងគឺចែកគ្នា ម្នាក់ម្ដងព្រោះផលិតកម្ម មានតា
រាចម្រៀងច្រើន មិនអាចចេញមួយ អត់មួយ បានទេ។ លោក អាន គុណកូឡា មិនអាចទាក់ទង សុំ
អោយបំភ្លឺរឿងនេះ បានទេ LookingTODAY រង់ចាំការបកស្រាយ ពីលោកជានិច្ច ពីរឿងដែលលោក
ប្រុង វេចបង្វេចចោល សាន់ដេ ដោយសារតែ ឆាយ វីរះយុទ្ធ ៕ប្រភពមកពី Lookingtoday.com
ប្រភពទម្លាយថា នីកូ ផុតកុងត្រា ស្ពាយបង្វេចដើរចេញពី "M" ទៅហង្សមាស

ភ្នំពេញ៖ តារាចម្រៀងរូបសង្ហា ចូលចិត្តលេងស្ទីល ចំឡងតាមតារាកូរ៉េ ប្រចាំផលិតកម្ម អឹម លោក
នីកូ មួយរយៈចុងក្រោយនេះ ព័ត៌មានរបស់លោក ហាក់ដូចជាស្ងប់ស្ងាត់ នៅលើបណ្តាញ សារព័ត៌
មានពាក់ព័ន្ធ ការងារសិល្បៈ និងជីវិតឯកជន ។ ដោយឡែកបើនិយាយ ពីការងារសិល្បៈ និងការ
បង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងកម្មវិធីប្រគំតន្ត្រី (Concert) តាមកម្មវិធី ឬតាម
ក្រុមហ៊ុនវិញ តារាចម្រៀងរូបនេះ ហាក់ដូចជា មមាញឹកយ៉ាងខ្លាំង ស្ទើរតែរកពេលសម្រាកគ្មាន
ព្រោះគ្រប់កម្មវិធីធំៗ តែងតែឃើញវត្តមាន របស់លោកជានិច្ច ។
នៅក្នុងទ្រនំផលិតកម្ម អឹម បច្ចុប្បន្ន ត្រូវបានមហាជនដឹងថា មានតារាចម្រៀង ចំណូលថ្មីជាច្រើនដួង
មកជ្រក ។ តែបើទោះបីជា តារាចម្រៀងចំណូលថ្មី មកច្រើននាក់ ក៏ពិតមែន តែចំពោះប្រជាប្រិយភាព
និងការគាំទ្ររបស់លោក នីកូ វិញហាក់មិនមានតារាចម្រៀងរួមទ្រនំណាមួយអាចផ្តួលយកបានឡើយ។
ឥឡូវនេះផលិតកម្ម អឹម ត្រូវបានមហាជន ក៏ដូចជាអ្នក តាមដានសង្គមសិល្បៈ មើលឃើញថា ប្រជា
ប្រិយភាព និងការគាំទ្ររបស់ខ្លួន ហាក់ធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ជាងកាលពីពេលមុនៗ ។
ទាំងនេះត្រូវបានស្រទាប់យុវវ័យ និងអ្នកតាមដានសង្គម សិល្បៈលើកឡើងថា ផលិតកម្ម អឹម កុំតែមាន
លោក នីកូ ,គូម៉ានិងនៅសាយភាយ ប្រជាប្រិយភាពរបស់ស្រីស្រស់ ពេជ្រ សូលីកា និង អែនជី ម៉្លេះ
ផលិតកម្មមួយនេះ គ្មានអ្នកគាំទ្រទាំងស្រុងតែម្តង និងឈានទៅរកការ បិទទ្វារផងក៏មិនដឹង។ ការ
លើកឡើងបែបនេះ ហាក់មិនមានអ្វីគួរឲ្យ ចាប់អារម្មណ៍នោះទេ ព្រោះថា បច្ចុប្បន្នលោក នីកូ និង
គូម៉ា កំពុងតែជ្រក នៅក្នុងទ្រនំមួយនេះ យ៉ាងស្រណុកសុខសប្បាយ និងមានប្រជាប្រិយភាព ខ្លាំង
ទៀតផង ។
តែអ្វីដែលមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺត្រង់ថា ថ្មីៗនេះតារាចម្រៀងវ័យក្មេង ក្នុងស្រទាប់
យុវវ័យលោក នីកូ ត្រូវបានអ្នកនៅ ក្នុងចង្កោមសិល្បៈ ដែលកៀកកិតស្និទ្ធស្នាល ជាមួយលោកលួច
បង្ហើបប្រាប់គេហទំព័រ LookingTODAY ថាលោក នីកូ កំពុងតែត្រៀមបង្វេច ដើរចេញពីទ្រនំផលិតកម្ម
អឹម ហើយ បន្ទាប់ពីលោកផុតកុងត្រា ។ ប្រភពដដែលបាន បង្ហើបឲ្យដឹងទៀតថា នៅពេល នីកូ ចេញ
ពីផលិតកម្ម អឹម ច្បាស់ណាស់ គឺលោកត្រូវចេញទៅផលិតកម្ម ហង្សមាស ជាមួយបងប្រុសគឺលោក
ណុប បាយ៉ារិទ្ធិ ។
តែតាមមើលប្រហែលជា លោក នីកូ មិនអាចជ្រៀតចូលផលិតកម្ម ហង្សមាន បានទេ តែលោកអាច
ជ្រៀត ចូលមែកធាងរបស់ផលិតកម្ម ហង្សមាស បានគឺផលិតកម្ម ភ្លេងរីខត (Pleng Record) ។ ចំពោះ
ការលេចឮបែបនេះ LookingTODAY មិនអាចសុំការស្រាយបំភ្លឺ ពីលោក នីកូ បានទេ ដោយកាលពី
កន្លងទៅ នៅឯស្ថានីទូរទស្សន៍ CTN លោកបាននិយាយថា ខាងក្រុមហ៊ុនមិនអនុញ្ញាត ឲ្យផ្តល់បទ
សម្ភាសន៍ ជាមួយអ្នកការសែតទេ ។
តែទោះជាយ៉ាងណានៅថ្ងៃខាងមុខ គេហទំព័រ LookingTODAY សង្ឃឹមថា លោក នីកូ នឹងចេញមុខ
បកស្រាយ ពីរឿងនេះដើម្បីឲ្យមហាជន និងអ្នកគាំទ្ររបស់លោក ជម្រះមន្ទិលសង្ស័យ ហើយគេហ
ទំព័រ LookingTODAY រងចាំស្វាគមន៍ជានិច្ច ចំពោះការចេញមុខបកស្រាយ ពីតារាចម្រៀងរូបសង្ហា
នីកូ ពីបញ្ហានេះ៕ ប្រភពមកពី Lookingtoday.com