Friday, November 23, 2012

Sunday CD Vol 141

01. bong chhob tver prean neary you hey (keo veasna)

02. som choub 1mat chung kroy mun neng bek knea (eva)

03. songka srlanh oun sin (linda)

04. souy thom hey kjom (sok raksa)

05. os sit terb som bek (pan monika)

06. yum ang vor bong (linda)

07. srlanh bong ban trem te chher chab (eva)

08. loy trong pour ke kbort (sok raksa)

09. pel na oun chhob nek bong (pan monika)

10. pel pnheark pi keng oun nek bong (eva)

បុណ្យកឋិនទាន សាមគ្គី

ឧបាសក នួន ណយ ឧបាសិកា ឡុង ទួន និង ឧបាសិកា ជា រ៉េត បានមូលមតិគ្នា ធ្វើបុណ្យកឋិនទាន កាលពីថ្ងៃទី ១៨ ខែវិច្ឆកា ឆ្នាំ២០១២ នៅវត្ថ រមណីយារាម ដែលសិ្ថតនៅក្នុងខេត្ត កណ្តាល។ នៅពេលល្ងាចថ្ងៃទី ១៧ ​បានរៀបចំពិធីសូត្រមន្ត នៅឯវត្ត ដែលមានការចូលរួមពីពទ្ធបរិស័តចំណុះ​ជើងវត្តយ៉ាងច្រើនកុះករ បន្ទាប់លោកអាចារ្យ រៀបចំនិមន្តព្រះសង្ឃសម្តែងធម្មទេសនា រហូតដល់ វេលាម៉ោង ៧:០០​ នាទីយប់ ត្រូវបានបញ្ចប់។ នាថ្ងៃស្អែកឡើង ពេលព្រឹក អ្នកផ្តើមបុណ្យទាំងអស់​ បានមកជួបជុំគ្នានៅក្នុងវត្តដើម្បី អោយលោកអាចារ្យ ទទួលទិន្នន័យគ្រប់ត្រៃទាំងអស់។ ពេលព្រះសង្ឃ ឆាន់អាហារថ្ងៃត្រង់រួចរាល់​ លោកអាចារ្យចាប់ផ្តើម ធ្វើពីធីដង្ហែរត្រៃ ទាំងអស់ ចំនួនបីជុំ ជុំវិញព្រះវិហារ។ វេលាម៉ោង ៣ ០០ កម្មវិធីបុណ្យកឋិនទាន សាមគី្គ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាស្ថាពរ។ ទិដ្ឋភាពថ្ងៃបូណ្យ










Sunday, November 11, 2012

សង្សាផ្ទាល់ខ្លួន

 កគ្រើកទៀតហើយ ជាមួយ ឪក សុគន្ធកញ្ញា នូវបទ សង្សាផ្ទាល់ខ្លួន ក្នុងផលិតកម្មរស្មីហង្សមាស


RHM CD VOL 468 || Phderm Sne Krom Domnork Tuek Phleang

01. Phderm Sne Krom Domnork Tuek Phleang-Rith ( Get it now )
02. I know it's too late-Rith || ( Get it now )
03. Monus Del Thleab Srolanh Bong Slab Bat Hoy-Rith&Bopruek ( Get it now )
04. Nek Ke Min Nek Songsa-Kanha (Get it now)
05. Sne Smos Trov Bat Borng-Bopruek ( Get it now )
06. Baby, You're my world-Rith ( Get it now )
07.Chanh Krob Yang Brous Hetpol Oun Srolanh Bong-Kanha ( Get it now )
08. Brom Reab Ka Neng Bong Te?-Rith&Bopruek ( Get it now )
09. Orkun Del Komdor Bong-Rith ( Get it now )
10. I like that BOy-Bopruek ( Get it now )






សង្សាលេងៗស្រលាញ់មែនទែនហើយ!

បទ "សង្សារលេងៗស្រឡាញ់មែនទែន" របស់ ឱក សុគន្ធកញ្ញា ក្នុងអាល់ប៊ុម VCD Vol 133 ផលិតកម្មរស្មីហង្សមាស ចេញលក់លើទីផ្សារហើយ!

Saturday, September 29, 2012

របៀបចាក់​សោ​ Drive ​ក្នុង ​Computer ​របស់​យើង​ដោយ​មិន​ចាំ ​បាច់​ប្រើ​កម្មវិធីមកជំនួយ



ការ​ចាក់​សោ​ Drive ​ក្នុង ​Computer ​គឺ​យើង​តែង​តែ​ប្រើ​ប្រាស់​កម្មវិធី​ដើម្បី​ជំនួយ​។​ ប៉ុន្តែ​ថ្ងៃ​នេះ​ ព័ត៌មានកណ្តាល ​នឹង​លើក​យក​នូវ​វិធី​ថ្មី​មួយ​ ដែល​អាច​ចាក់​សោ​ Drive ​Computer របស់​អ្នក​កុំ​ឱ្យ​អ្នក​ដទៃ​បើក​បាន​ ដោយ​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កម្មវិធី​ជំនួយ​ទៀត​ឡើយ។​ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​៖
មុន​ដំបូង​ យើង​ត្រូវ​ចុច​ Start ​+ R ​ដើម្បី​បើក​ Run
 


បន្ទាប់​មក​វាយ​ពាក្យ​ gpedit.msc ​រួច​ចុច​ Enter

បន្ទាប់​មក​យើង​ត្រូវ​ចូល​ទៅ​ក្នុង​ User ​Configuration  > Administrative​ Templates  >​ Windows ​Components  > Windows ​Explorer  > Prevent access to drives from My Computer
យើង​ត្រូវ​ជ្រើស​រើស​យក​ពាក្យ​ Enabled ​ត្រង់​កន្លែង​ Pick ​one ​of ​the ​following​ combinations​ គឺ​សម្រាប់​រើស​នូវ​ Drive ​ដែល​យើង​ចង់​ចាក់​សោ​ ពេល​ដែល​យើង​ជ្រើស​រើស
​ចប់​សព្វ​គ្រប់​ហើយ​ សូម​ចុច​ OK
ពេល​នោះ ​Drive ​របស់​យើង​បាន​ចាក​សោ​រួច​រាល់​ហើយ​ នៅ​ពេល​ដែល​យើង​ចុច​បើក​វា ​ នោះ​វា​នឹង​ចេញ​ដូច​ផ្ទាំង​ខាង​ក្រោម៖

Friday, September 28, 2012

Problem Skype with WampServer


ថ្ងៃនេះផងដែរ គេហទំព័រ ព័ត៌មានកណ្តាល នឹងជម្រាបជូនប្រិយមិត្តអ្នកអានទាំងអស់អំពីបញ្ហា WampServer និង Skype។​ បញ្ហា​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កុំព្យូទ័រ​មួយ​បាន​ដំឡើង​កម្មវិធី WampServer និងSkype។ បញ្ហា​នោះ​គឺ WampServer នឹង​មិន​ដើរ​នៅ (មិនលោត​ទៅ​រូប​ពណ៌​បៃតង) នៅ​ពេល​ដែល Skype ចាប់​ផ្ដើម​ដំណើរ​ការ​មុន។ ដូច្នេះ​ដើម្បី​ឲ្យ WampServer ដើរ​យើង​ចាំ​បាច់​ត្រូវ​បិទ Skype សិន​រួច​បើក WampServer ហើយ​បាន​បើក Skype ឡើង​វិញ​ម្ដង​ទៀត។ តែ​ដំណោះ​ស្រាយ​បែប​នេះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល ហើយ​ណា​មួយ​បិទ​ចុះ​បើក​ឡើង​នាំ​តែ​ច្រើន​ដង។
តែ​ដំណោះ​ស្រាយ​តែ​ម្យ៉ាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​និរន្តរ៍​នោះ គឺ​យើង​គ្រាន់​តែ​ចូល​ទៅ​កែ​បន្តិច​ប៉ុណ្ណោះ​នៅ​ក្នុង Skype។
ជា​ដំបូង​សូម​បើក​កម្មវិធី Skype បន្ទាប់​មក​ចូល​ទៅ​កាន់៖ Tools -> Options… -> Advanced -> Connection ហើយ​ដោះ​ជម្រើស "Use port 80 and 443 as alternatives for incoming connections" ។
ចាប់​ផ្ដើម​កម្មវិធី Skype ឡើង​វិញ។ បន្ទាប់​មក​សូម​សាក​ល្បង​បើក​កម្មវិធី WampServer តាម​ក្រោយ​ដូច​រាល់​ដង, ពេល​នោះ​អ្នក​នឹង​ឃើញ​រូប WamServer លោត​ទៅ​ពណ៌​បៃតប ហើយ​វា​ដើរ​ដោយ​គ្មាន​បញ្ហា​ថែម​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ​ក៏​ល្អ​ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​មួយ​ចំនួន ដែល​តែង​តែ​ដាក់​ឲ្យ Skype ចាប់​ផ្ដើម​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល Windows ត្រូវ​បាន​ចាប់​ផ្ដើម។
នៅ​ពេល​នេះ​បញ្ហា​ត្រូវ​បាន​ដោះ​ស្រាយ ជាមួយ​នឹង​គន្លឹះ​តូច​មួយ​នេះ។

ទាញ​យក ​Office 2013 ​មក​ប្រើ​ទាំងអស់គ្នា!!

ក្រុមហ៊ុន Microsoft Office ​គឺ​ជាក្រុមហ៊ុនដ៏ពេញនិយមមួយនៅលើពិភពលោក ដែលមនុស្សទាំងអស់​ បានប្រើប្រាស់កម្មមួយចំនួនពីក្រុមនេះ។ នាពេលថ្មីៗនេះ ក្រុមហ៊ុនមួយនេះ បានបង្កើត​កម្មវិធី​មួយ​ដែល​មាន​អ្នក​កំពុង​ប្រើ​ប្រាស់​ជាង​ ១ពាន់​លាន​នាក់​ ស្មើ​នឹង​ ៩០ភាគ​រយ​នៃ​អ្នក​ដែល​មាន​កុំព្យូទ័រ​ប្រើ​ប្រាស់។​ ពេល​នេះ​ក្រុមហ៊ុន​ Microsoft ​បាន​ចេញ​នូវ​កម្មវិធី​ Office ​ជំនាន់​ថ្មី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា​ Office 2013 ​ដើម្បី​សាក​ល្បង​ប្រើ​ប្រាស់​ជា​មុន​ រហូត​ដល់​វា​ត្រូវ​បាន​បញ្ចេញ​ជា​ផ្លូវ​ការ។​ Office 2013 ​ត្រូវ​បាន​កែ​ប្រែ​ជា​ថ្មី​ ដោយ​មាន​លក្ខណ​ពិសេស​ជា​ច្រើន​ ហើយ​ជា​ពិសេស​នោះ​គឺ​វា​សាក​សម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ក្នុង​ Windows 8 ​ទាំង​នៅ​លើ​កុំព្យូទ័រ​ និង​ tablets។​ ប៉ុន្តែ​វា​អាច​ប្រើ​បាន​តែ​នៅ​លើ​ Windows 7 ​និង​ Windows 8 ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​មិន​ចាំ​បាច់​លុប​ កម្មវិធី Office 2007 ឬ 2010 ​ដែល​អ្នក​កំពុង​ប្រើ​ទេ​ គឺ​អ្នក​អាច​ប្រើ​បាន​ជា​ធម្មតាក្រោយ​ពេល​ដំឡើង​រួច។
តម្រូវ​ការ​ប្រព័ន្ធ​សម្រាប់​ការ​ដំឡើង​ Office 2013៖
-Processor: 1Ghz or greater x86/x64
-Memory: 1GB RAM(32bit) / 2GB RAM(64 Bit)
-Graphics: DirectX10 graphics card and 1024 x 576 resolution required.
-Disk Space: 3.5GB free disk space is required to install
ឬអាច​ Download​ Torrent តាម​ Link ​ខាង​ក្រោម៖

Friday, August 24, 2012

មូល​ហេតុ៥​យ៉ាង​ធ្វើ​ឱ្យ​កុំព្យូទ័រ​ដំណើរការ​យឺត​ខុស​ប្រក្រតី

ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ដែល​ទើប​នឹង​ដាក់​OS​ថ្មី​ៗ​ វា​ពិត​ជា​មាន​សភាព​លឿន​ តែ​នៅ​ក្រោយ​ពេល​ដែល​អ្នក​បាន​ប្រើ​ប្រាស់​វា​មួយ​រយៈ ​នោះ​លោក​អ្នក​ប្រាកដ​ជា​ចាប់​អារម្មណ៍​ថា​កុំព្យូទ័រ​របស់​អ្នក​មាន​សភាព​យឺត​ជាង​មុន​។​​បញ្ហា​នេះ​វា​អាច​កើត​ឡើង​ដោយ​សារ​តែ​ ផ្នែក​ទន់​ឬ​ក៏​ផ្នែក​រឹង​នៃ​កុំព្យូទ័រ​របស់​អ្នក​ ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​ពី​មុន​សោះ​។ ការ​ដែល​កុំព្យូទ័រ​ដើរ​យឺត​វា​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ចំពោះ​ការ​ប្រើ​ប្រាស់​ និង​អាច​ធ្វើ​ឱ្យ​ការ​ងារ​មាន​ការ​កក​ស្ទះ​ដោយ​សារ​តែ​បញ្ហា​នេះ​ផង​ដែរ​។ ​យើង​ខ្ញុំ​សូម​លើក​យក​នូវ​បញ្ហា​៥​ចំណុច​ ដែល​ធ្វើ​ឱ្យ​ម៉ាស៊ីន​របស់​អ្នក​ដើរ​យឺត​ យក​មក​ធ្វើ​ការ​បក​ស្រាយ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ ដើម្បី​ធ្វើ​ការ​ស្វែង​យល់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​កុំព្យូទ័រ​ដើរ​យឺត។

ខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​ដែល​ ធ្វើ​ឱ្យ​ដំណើរ​ការ​របស់​កុំព្យូទ័រ​ដើរ​យឺត​៖

1: ​គ្មាន​កន្លែង​សម្រាប់​ផ្ទុក​Page File គ្រប់គ្រាន់​

តើ​អ្នក​ធ្លាប់​បាន​សង្កេត​មើល​នូវ ​ការ​កើត​ឡើង​នៃ​ចំនួន​មេម៉ូរី (RAM)​ដ៏​ច្រើន​ដែល​បាន​ដាក់​ចេញ​ជា​មួយ​និង​ចំនួន​កុំព្យូទ័រ​នៅ​ ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ដែរ​ឬ​ទេ​?កុំព្យូទ័រ​យើង​នា​ពេល​បច្ចុប្បន្ន​ស្ទើរ​តែ​ទាំង​អស់​នៃ​ memory​ដែល​មាន​កម្លាំង​ខ្លាំង​ ជាង​មុន​រហូត​ដល់​ទៅ​1000​ដង​ ដែល​នេះ​គឺ​ជា​តម្រូវ​ការ​របស់​កម្មវិធី​មួយ​ចំនួន​ដែល​ត្រូវ​ការ​ប្រើ​វា​។ ​ប្រសិន​បើ​កុំព្យូទ័រ​របស់​អ្នក​មាន​សភាព​យឺត​ ដោយ​សារ​តែ​មាន​ memory​តូច​នោះ​អ្នក​អាច​ធ្វើ​ការ​ដាក់​បន្ថែម​នូវ​ទំហំ ​memory​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការ​ឱ្យ​មាន​ភាព​លឿន​ជាង​មុន។​

ចំពោះ​ការ​បែង​ចែក​នូវ​ដំណើរ​ការ​របស់ ​RAM​វិញ​ត្រូវ​បាន​កំណត់​ដោយ​Windows​ ។តើ​នៅ​ពេល​ដែល​RAM​ធ្វើ​ការ​ហួស​កំណត់​Windows​ នឹង​មាន​ដំណើរ​ការ​យ៉ាង​ដូច​ម្ដេច?​នៅ​ពេល​ដែល​RAM​ធ្វើ​ការ​ហួស​កំណត់​វា​បាន​ធ្វើ​ការ​បញ្ជា​ទៅ​ឱ្យ​programs​សរសេរ​នៅ​កម្មវិធី​ទាំង​នោះ​ឱ្យ​តូច​បំផុត​ ដាក់​បញ្ចូល​ទៅ​ក្នុង​File ពិសេស​មួយ​ដែល​គេ​ហៅ​ថា​Page File​។ ដរាប​ណា​វា​មាន​កន្លែង​សម្រាប់​ផ្ទុក​រាល់​ការ ​រៀប​ចំ​ដាក់​បញ្ចូល​គ្នា​ទៅ​ក្នុង​Page File​សម្រាប់​ផ្ទុក​នូវ​កម្ម​វិធី​ទាំង​នោះ​ហើយ​ Windows​និង​ត្រូវ​បាន​បញ្ឈប់​ការ​ធ្វើ​ការ​ទាំង​អស់​។

ប៉ុន្តែ​នៅ​ពេល​កុំព្យូទ័រ​ធ្វើ​ការ​នៅ​លើ​ថា ស​រឹង​ដែល​ជិត​អស់​នៅ​ទំហំ​សម្រាប់​ផ្ទុក​នូវ​File system​ដែល​បាន​កើត​ឡើង​នោះ​។Windows​នឹង​មិន​អាច​ធ្វើ​ការ​បង្កើត​នូវPage File ធំ​បាន​គ្រប់​គ្រាន់​សម្រាប់​ផ្ទុក​នូវ​កម្មវិធី​ដែល​សំខាន់​ សម្រាប់​ដំណើរ​ការ​ជា​មួយ​និង​memoryទេ។​ដូច្នោះ​Windows​បាន​ប្រាប់​ទៅ​កម្មវិធី​ទាំង​នោះ​ ថា​វា​មិន​មាន​នូវ​memory គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ការ​ដែល​កម្មវិធី​ទាំង​អស់​ត្រូវ​ការ​ទេ។

វា​មាន​ភាព​ខុស​គ្នា​សម្រាប់​កម្មវិធី​ដែល​គ្មាន​ memory​គ្រប់​គ្រាន់​ក្នុង​ដំណើរ​ការ​វា​នោះ​គឺ​គ្រប់​កម្មវិធី​ទាំង​អស់​និង​មាន​ដំណើរ​ការ​យឺត​បំផុត​ ដូច​ជា​កម្មវិធី​សម្រាប់​បើ​ក​នូវ​គេហទំព័រ​(Web browsers)​មាន​ដំណើរ​ការ​យឺត​ខ្លាំង​ព្រោះ​តែ​វា​មិន​មាន​នូវ​memoryគ្រប់​គ្រាន់​សម្រាប់​ធ្វើ​ដំណើរ​ការ។

ចំពោះ​ដំណោះ​ស្រាយ​នូវ​បញ្ហា​នេះ​វា​ជា​ការ​ងាយ​ណាស់​ អ្នក​គ្រាន់​តែ​ច្បាស់​ថា​ម៉ាស៊ីន​របស់​អ្នក​នៅ​សល់​កន្លែង​សម្រាប់​ផ្ទុក​នូវ​File System​ ដែល​សម្រាប់​ធ្វើ​ការ​ជា​មួយ​នឹង​RAM​របស់​កុំព្យូទ័រ​។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​មាន​RAM​ 4GBអ្នក​ត្រូវ​បន្សល់​កន្លែង​នៅ​លើ​Disk space​យ៉ាង​តិច​ក៏​4GB​ផង​ដែរ​សម្រាប់​ការ​ពារ​កុំព្យូទ័រ​មាន​ដំណើរ​ការ​ដើរ​យឺត។

2: ​RAM​មាន​ដំណើរ​ការ​រអាក់រអួល​

យ៉ាង​ហោច​ណាស់​មាន​របស់​ម៉្យាង​ដែល​ កុំព្យូទ័រ​មាន​លក្ខណៈ​ដូច​មនុស្ស​ គឺ​ការ​ភ្លេច​ភ្លាំង​។ ​អង្គ​ចង​ចាំ​អាក្រក់​របស់​កុំព្យូទ័រ​ (RAM)​ ធ្វើ​ឲ្យ​កម្ម​វិធី​ (រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​) ​ដំណើរការ​មិន​ត្រឹម​ត្រូវ​។ ដូច​នេះ​កុំព្យូទ័រ​​ប្រើ​ពេល​ច្រើនព្យាយាម​ស្វែង​រក​អង្គ​ចង​ចាំ​អាក្រក់​។ ​កុំព្យូទ័រ​ទំនើប​ៗ​ជា​រឿយៗ​អាច​ធ្វើ​ការ​ជា​មួយ​អង្គ​ចង​ចាំ​អាក្រក់​បាន​ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ ជា​ពិសេស​ប្រសិន​បើ​អង្គ​ចង​ចាំ​ដែល​នៅ​សល់​របស់​ អ្នក​ខូច​ខាត​ម្តង​បន្តិចៗ​។​វា​មាន​បី​ដំណាក់​កាល​ដែល​កុំព្យូទ័រ​របស់​អ្នក​អាច​រក​ ឃើញ​អង្គ​ចង​ចាំ​អាក្រក់​(RAM)​

. Boot up testing ​ធ្វើ​ការ​សាក​ល្បង​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​អង្គ​ចង​ចាំ ​ជា​មួយ​នឹង​ការ​ឆែក​មើល​ទៅ​លើ​កត្តា​តូច​ៗ​នៃ​អង្គ​ចង​ចាំ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កំឡុង​ពេល​ boot​។​ អង្គ​ចង​ចាំ​អាក្រក់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​រក​ឃើញ​ នឹង​ត្រូវ​បិទ​ចោល​រហូត​ដល់​ពេល​អ្នក​បើក​កុំព្យូទ័រ​ដំណើរការ​លើក​ក្រោយ​ទៀត​។​

. Write errors ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ម​វិធី​មួយ​ព្យាយាម​ ដំណើរ​ការ​នៅ​លើ​អង្គ​ចង​ចាំ​ (RAM)​ កម្ម​វិធី​ដែល​បង្កើត​មក​ល្អ​ៗ​ នឹង​បញ្ជូន​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះទៅ​ឲ្យប្រព័ន្ធ​ប្រតិបត្តិការ​ដើម្បី​សួរ​រក​ការ​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ ទិន្នន័យ​ទៅ​អង្គ​ចង​ចាំ​ដទៃ​ទៀត​។​ប្រព័ន្ធ​ប្រតិបត្តិការ​ជា​អ្នក​តាម​ដាន​កំហុស​ទាំង​នេះនិង​ព្យាយាមចៀស​វាង​ការ​ប្រើ​ប្រាស់​អង្គ​ចង​ចាំ​នោះ​ម្ដង​ទៀត​។​

. Read errors ​គឺ​អាក្រក់​បំផុត​ ពួក​វា​កើត​ឡើង​នៅ​ពេល​ដែល​កម្ម​វិធី​មួយ ​ព្យាយាម​ទទួល​យក​អ្វី​មួយ​ដែល​វា​ធ្លាប់​រក្សា​ទុក​នៅ​ក្នុង​អង្គ​ចង​ចាំ (memory)​ ពី​មុន​។ ​នៅ​ពេល​ដែល​វា​ទទួល​ការ​ខុស​ឆ្គង​ ហើយ​ដឹង​ថា​វា​​នឹង​មិន​អាច​ទទួលបាន​ទិន្នន័យ​នោះ​មក​វិញ​ កម្ម​វិធី​នោះ​អាច​នឹង​ខូច​។ ​កម្ម​វិធី​ខ្លះ​ប្រហែល​ជា​បន្ត​ក្នុង​ការ​ព្យាយាម​ដំណើរ​ការ​ និង​ឈប់​ដំណើរ​ការ​ពីរ​ បី​នាទីឬ​ក៏​សូម្បី​តែច្រើន​ថ្ងៃ​បន្ទាប់​ដោយ​គ្មាន​ហេតុ​ផល​។

ប្រព័ន្ធ​ប្រតិបត្តិការ​មិន​អាច​ចាប់​យក​ read errors ដោយ​ស្វ័យ​ប្រវត្តិ​ទេ ​ដូច្នេះ​វា​នឹង​បន្ត​ផ្តល់​អង្គ​ចង​ចាំ​អាក្រក់​ (bad RAM) ទៅ​ឲ្យ​កម្ម​វិធី​បន្ត​បន្ទាប់​ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​មិន​អាច​ប្រើ​ការ​បាន​ថែម​ទៀត​ផង​។

កំហុស​ឆ្គង​ទាំង​បី​នេះ​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត​។ Testing ​និង write error ​ធ្វើ​ឲ្យប្រព័ន្ធ​ប្រតិបត្តិការដំណើរ​ការ​លើ​អង្គ​ចង​ចាំ​អាក្រក់​ (ដែល​អាច​នឹង​ចាប់​យក​អង្គ​ចង​ចាំ​បន្ថែម​) ​ហើយ​បញ្ជូនអង្គ​ចង​ចាំទៅ​ឲ្យ​កម្ម​វិធី​ក្នុង​ចំនួន​តូច​ និង​យឺត​។ Read errors ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​យឺត​ដោយ​បង្ខំ​អ្នក​ឲ្យ​ដំណើរ​ការ​ម្ដង​ទៀត​ពី​កម្ម​វិធី​ខូច ​និង​ដោះ​ស្រាយ​ជា​មួយ​នឹង​កំហុស​ឆ្គង​ប្លែកៗ​ពី​គ្នា។​

តើ​ត្រូវ​ជួស​ជុល​អង្គ​ចង​ចាំ​អាក្រក់​ដូច​ម្ដេច​ នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត​?​

គ្មាន​មធ្យោបាយ​​ក្នុង​ការ​ជួស​ជុល​អង្គ​ចង​ចាំ​ អាក្រក់​​នោះ​ឡើយ​​លើក​លែង​តែ​ការ​ផ្លាស់​ប្ដូរ​វា​តែ​ម្ដង​​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​កំណត់​ឱ្យ​ដឹង​ថា​តើ​កន្លែង​RAM ខូច​វា​កំពុង​តែ​បង្ក​បញ្ហា​អ្វី​ខ្លះ ​ដោយ​ការ​ប្រើ​កម្មវិធី​​តេស្ត​ មើល​មេម៉ូរី។ យើង​ខ្ញុំ​សូម​ផ្ដល់​យោបល់​នូវ​កម្ម​វិធី​មិន​គិត​ថ្លៃ​Memtest86 ​ដែល​មាន​លើ​គេហទំព័រ​ memtest86.com​ដែល​ជា​កម្មវិធី​សម្រាប់​ជួយ​ការ​ស្វែង​រក​នូវ​បញ្ហា​នេះ​។​

3: ឯកសារ​របស់​អ្នក​រក្សា​ទុក​គ្មាន​សណ្ដាប់ធ្នាប់

នៅ​ពេល​ដែល​អ្នក​បង្កើត​ឯកសារ​ឬ​រក្សា​ឯក​សារ​ទុក​ វា​ធ្វើ​ឲ្យ​ឯកសារ​ទាំង​អស់​របស់​អ្នក​ស្ថិត​នៅ​ជាប់​គ្នា​នៅ​លើ hard disk ​កុំព្យូទ័រ​របស់​អ្នក​។ ប៉ុន្តែ​វា​មាន​ន័យ​ថា ​ប្រសិន​បើ​អ្នក​ដំឡើង​ទំហំ​របស់​ឯកសារ​ចាស់​ណា​មួយ​ ឧទាហរណ៍ ​បន្ថែម​ទិន្នន័យ​បន្ថែម​នៅ​ក្នុង​ Microsoft Word ​ប្រព័ន្ធ​ប្រតិបត្តិការ​ត្រូវ​ការ​បំបែក​ឯកសារ​ទៅ​ជា​ពីរ​ផ្នែក​។ ប្រព័ន្ធ​ប្រតិបត្តិការ​លាក់​បំបាំង​ការ​បំបែក​នេះ​ពី​អ្នក​ ​ប៉ុន្តែ​​ធាតុ​ពិត​វា​នៅ​តែ​មាន​ដំណើរ​ការ​នៅ​ឡើយ។ ការ​រៀបចំឯក​សារ​បំបែក​​​នេះ​ហៅ​ថា ​ការ​ចែក​ឯកសារ​ជា​ផ្នែក​ (fragmenting a file)​។​​ឯកសារ​ដែល​ត្រូវ​បាន​បំបែក​ប្រើ​រយៈ​ពេល​យូរ​ក្នុង​ការ​បើក​ ពី​ព្រោះ hard drive ​របស់​អ្នក​ត្រូវ​ការ​ដំណើរ​ការ​ក្នុង​ការ​ស្វែង​រក​ ចំណែក​របស់​ឯក​សារ​នីមួយៗ​។ ​អ្នក​អាច​បញ្ឈប់​ការ​ចែក​ឯកសារ​បាន​ យ៉ាងងាយ​ស្រួល​ដោយ​ដំណើរ​ការ​​មុខងារ​ Windows defragment: ​ចេញ​ពី​ desktop​ ដោយ​បើក​ My Computer ​រួច​ចុច right click ​នៅ​លើ disk ​របស់​អ្នក​ ហើយ​រើស​យក​ Properties ​រើស​យក​ tools tab ​ហើយ​ចុច​លើ Defragment ​Now​ ​វា​ប្រហែល​ជា​ប្រើ​ពេល​ប៉ុន្មាន​ម៉ោង​ក្នុង​ ការ​ដំណើរ​ការ​​​អាស្រ័យ​ទៅ​តាម​ទំហំ​នៃ​Storage របស់​អ្នក​​​ហើយ​មុខងារ​​ខ្ញុំ​សុំ​ផ្ដល់​យោបល់​ឱ្យ​ មាន​ការ​ធ្វើ​ឡើង​នៅ​រៀង​រាល់​រយៈ​ពេល​១​ខែ​ម្ដង​ទើប​ប្រសើរ​។

4: ​ចរាចរ​នៃ​ទិន្នន័យ​រត់​បញ្ច្រាស​គ្នា​

អ្នក​គួរ​តែ​មាន​ការ​កត់​សំគាល់​ជា​ច្រើន​ផង​ដែរ​ចំពោះ​ឧបករណ៍​USB​ ដែល​មាន​ប្រើ​ខ្សែ​ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​ស្វែង​យល់​អំពី​ខ្សែ​ដែល​មាន​ល្បឿន​លឿន​សម្រាប់​ធ្វើ​ការ​ជា​មួយ​និង​ផ្នែក​រឹង​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​នោះ​ទេ​។ ក្នុង​រឿង​នេះ​ផង​ដែរ​វា​ត្រូវ​ការ​ទាម​ទារ​នូវ ​ការ​អះ​អាង​ថា​ខ្សែ​នោះ​អាច​មាន​ល្បឿន​លឿន​ដែល​អាច​ទទួល​យក​ បាន​ដើម្បី​ធ្វើ​ដំណើរ​ការ​ជា​មួយ​និង​ផ្នែក​រឹង​នៅ​ក្នុង​កុំព្យូទ័រ។

នេះ​ជា​របៀប​មើល​នូវ​ប្រភេទ​ខ្សែ​USB​ អ្នក​ត្រូវ​មាន​ការ​កត់​សំគាល់​ថា​ខ្សែ​មាន​រាង​ជា​ស៊ីឡាំង​ប្រហែល​​​3​សង់​ទី​ម៉ែត្រ​ ដែល​នៅ​ខាង​ចុង​ខ្សែ​វា​អាច​មាន​12​។នៅ​ក្នុង​រាង​ជា​ស៊ីឡាំង​នេះ​វា​អាច​មាន​មេ​ដែក​ច្រើន(​ប្រសិន​បើ​វា​មាន​នូវ​ដុំ​នោះ​វា​ជា​ឧបករណ៍​ដែល​មាន​គុណ​ភាព​ល្អ​)នៅ​ពេល​ដែល​មាន​ការ​ប្រើ​ប្រាស់​ខ្សែ​USB​ ពីរ​នៅ​ជិត​គ្នា​ដែល​ខ្សែ​មួយ​មាន​ដុំ​មេដែក​ នៅ​ភ្ជាប់​នោះ​វា​ត្រូវ​បាន​ជួយ​សម្រួល​ដល់​ភាព​មិន​ ប្រក្រតី​សម្រាប់​ពេល​ដំណើរ​ការ​។

ហើយ​ឧបករណ៍​USB​បាន​ភ្ជាប់​ជា​មួយ​និង​កុំព្យូទ័រ​របស់​អ្នក​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ការ​ពារ​នោះ​ វា​អាច​ធ្វើ​ឱ្យ​ដំណើរ​ការ​បាន​ត្រឹម​តែ​ល្បឿន​ពាក់​កណ្ដាល​នៃ​កម្រិត​អតិបរមា​តែ​ប៉ុណ្ណោះ។ដូច​នេះ​ចំពោះ​ឧបករណ៍​Disk Drives​ដែល​អាច​ធ្វើ​ការ​ជា​មួយ​និង​ខ្សែ​ប្រភេទ​នេះ​ បាន​វា​និង​មាន​ល្បឿន​លឿន​ក្នុង​ការ​ប្រើ​ប្រាស់​តាម​តម្រូវ​ការ​របស់​អ្នក។

5: ថាស​រឹង​របស់​អ្នក​កំពុង​ប្រឈម​មុខ​នឹង​​​បញ្ហា

ដោយ​សារ​ជា​ទូ​ទៅ​​បញ្ហា​របស់​ឧបករណ៍​ Hard Disk​ ​ច្រើន​តែ​ទទួល​ការ​​ប្រើ​ប្រាស់​ច្រើន​ពេក​ ដែល​ធ្វើ​ឱ្យ​វា​មាន​សភាព​អាក្រក់​ទៅ​លើ​ឧបករណ៍​Disk របស់​អ្នក​។​វា​ជា​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ទៅ​លើ​ឧបករណ៍​Disk​របស់​អ្នក​ដែល​ ជា​សញ្ញា​បញ្ជាក់​ថា​វា​មាន​សភាព​មិន​ប្រក្រតី​ និង​ធ្វើ​ឱ្យ​មាន​ភាព​រំខាន​នៅ​ពេល​ដែល​វា​ដើរ​យឺត។

នៅ​ក្នុង​ឧបករណ៍​Disk Drive​វា​មាន​នូវ​គ្រាប់​តូច​ៗ​ ហាក់​ដូច​ជា​កូន​បាល់​ដែល​មាន​ដំណើរការ​វិល​រហូត​ពេល​ម៉ាស៊ីន​មាន​ដំណើរ​ការ។​ នៅ​ពេល​ដែល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​មាន​ដំណើរ​ការ​យឺត​នោះ​មាន​ន័យ​ថា​គ្រាប់​តូច​ៗ​នោះ​ អាច​មាន​បញ្ហា​ដោយ​វា​មិន​បង្វិល​នៅ​ក្នុង​ឧបករណ៍​Disk Drive​របស់​អ្នក។​ឧបករណ៍​Disk Drive​របស់​អ្នក​អាច​ផ្ទុក​នូវ​ស្នាម​ខូច​ខាត​ច្រើន​ជាង​​១២​ដង​ ​នេះ​​បើ​តាម​​ស្ថិតិ​ទាក់​ទង​ទៅ​និង​ប្រតិបត្តិការ​ ដែល​អាច​ហៅ​បាន​ថា​Self-Monitoring Analysis និង Reporting Technology (S.M.A.R.T)។​​ក្នុង​នោះ​អ្នក​អាច​ប្រើ​នូវ​កម្មវិធី​ពិសេស​ជា​ច្រើន​ដែល​ជា​ជំនួយ​ក្នុង​ការ​ធ្វើ​ស្ថិតិ​នោះ​បាន​ ឧទាហរណ៍​ដូច​ជា​៖ DiskCheckupរបស់​គេហទំព័រ​Passmark.comជា​ដើម​។​ចំពោះ​លទ្ធផល​ដែល​បង្ហាញ​ដោយ​Reported​នោះ​វា​និង​បញ្ចូល​ជា​មួយ​ការ​ពណ៌នា​នៃ​ការ​ធ្វើ​វិភាគ​ទាំង​អស់​ ដែល​អ្នក​ចង់​មើល​នៅ​មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​មាន​ការ​រារាំង​របស់​ដំណើរការ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​នោះ។​​ វា​នឹង​​បាន​បង្ហាញ​នូវ​ចំនួន​តួលេខ​នៃ​ការ​ខូច​ខាត​ដែល​បណ្ដាល ​មក​ពី​មូល​ហេតុ​របស់​Hard Disk

ចំពោះ​ដំណោះ​ស្រាយ​នូវ​បញ្ហា​នេះ​វា​ជា​ការ​ងាយ​ណាស់​ អ្នក​គ្រាន់​តែ​ច្បាស់​ថា​ម៉ាស៊ីន​របស់​អ្នក​នៅ​សល់​កន្លែង​សម្រាប់​ផ្ទុក​នូវ​File System​ ដែល​សម្រាប់​ធ្វើ​ការ​ជា​មួយ​នឹង​RAM​របស់​កុំព្យូទ័រ​។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​អ្នក​មាន​RAM​ 4GBអ្នក​ត្រូវ​បន្សល់​កន្លែង​នៅ​លើ​Disk space​យ៉ាង​តិច​ក៏​4GB​ផង​ដែរ​សម្រាប់​ការ​ពារ​កុំព្យូទ័រ ​មាន​ដំណើរ​ការ​ដើរ​យឺត។

2: ​RAM​មាន​ដំណើរ​ការ​រអាក់រអួល​

យ៉ាង​ហោច​ណាស់​មាន​របស់​ម៉្យាង​ដែល​កុំព្យូទ័រ​មាន​លក្ខណៈ​ដូច​មនុស្ស​ គឺ​ការ​ភ្លេច​ភ្លាំង​។ ​អង្គ​ចង​ចាំ​អាក្រក់​របស់​កុំព្យូទ័រ​ (RAM)​ ធ្វើ​ឲ្យ​កម្ម​វិធី​ (រួម​ទាំង​ប្រព័ន្ធ​ប្រតិបត្តិការ​) ​ដំណើរការ​មិន​ត្រឹម​ត្រូវ​។ ដូច​នេះ​កុំព្យូទ័រ​​ប្រើ​ពេល​ច្រើនព្យាយាម​ ស្វែង​រក​អង្គ​ចង​ចាំ​អាក្រក់​។ ​កុំព្យូទ័រ​ទំនើប​ៗ​ជា​រឿយៗ​អាច​ធ្វើ​ការ​ជា​មួយ​អង្គ​ចង​ចាំ​អាក្រក់​បាន​ ប៉ុន្តែ​ការ​ធ្វើ​ដំណើរ​ការ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត​ ជា​ពិសេស​ប្រសិន​បើ​អង្គ​ចង​ចាំ​ដែល​នៅ​ សល់​របស់​អ្នក​ខូច​ខាត​ម្តង​បន្តិចៗ​។​វា​មាន​បី​ដំណាក់​កាល​ដែល​កុំព្យូទ័រ​ របស់​អ្នក​អាច​រក​ឃើញ​អង្គ​ចង​ចាំ​អាក្រក់​(RAM)​

. Boot up testing ​ធ្វើ​ការ​សាក​ល្បង​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​អង្គ​ចង​ចាំ ​ជា​មួយ​នឹង​ការ​ឆែក​មើល​ទៅ​លើ​កត្តា​តូច​ៗ​នៃ​អង្គ​ចង​ចាំ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កំឡុង​ពេល​ boot​។​ អង្គ​ចង​ចាំ​អាក្រក់​ទាំង​ឡាយ​ដែល​ត្រូវ​បាន​រក​ឃើញ​ នឹង​ត្រូវ​បិទ​ចោល​រហូត​ដល់​ពេល​អ្នក​បើក​កុំព្យូទ័រ​ដំណើរការ​លើក​ក្រោយ​ទៀត​។​

. Write errors ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កម្ម​វិធី​មួយ​ព្យាយាម ​ដំណើរ​ការ​នៅ​លើ​អង្គ​ចង​ចាំ​ (RAM)​ កម្ម​វិធី​ដែល​បង្កើត​មក​ល្អ​ៗ​ នឹង​បញ្ជូន​បញ្ហា​មិន​ប្រក្រតី​ទាំង​នេះទៅ​ឲ្យប្រព័ន្ធ​ប្រតិបត្តិការ​ដើម្បី​សួរ​រក​ការ​អនុញ្ញាត ​ឲ្យ​ដំណើរ​ការ​ទិន្នន័យ​ទៅ​អង្គ​ចង​ចាំ​ដទៃ​ទៀត​។​ ប្រព័ន្ធ​ប្រតិបត្តិការ​ជា​អ្នក​តាម​ដាន​កំហុស​ទាំង​ នេះនិង​ព្យាយាមចៀស​វាង​ការ​ ប្រើ​ប្រាស់​អង្គ​ចង​ចាំ​នោះ​ម្ដង​ទៀត​។​

. Read errors ​គឺ​អាក្រក់​បំផុត​ ពួក​វា​កើត​ឡើង​នៅ​ពេល​ដែល​កម្ម​វិធី​មួយ​ ព្យាយាម​ទទួល​យក​អ្វី​មួយ​ដែល​វា​ធ្លាប់​រក្សា​ទុក​នៅ​ក្នុង​អង្គ​ចង​ចាំ (memory)​ ពី​មុន​។ ​នៅ​ពេល​ដែល​វា​ទទួល​ការ​ខុស​ឆ្គង​ ហើយ​ដឹង​ថា​វា​​នឹង​មិន​អាច​ទទួលបាន​ទិន្នន័យ​នោះ​មក​វិញ​ កម្ម​វិធី​នោះ​អាច​នឹង​ខូច​។ ​កម្ម​វិធី​ខ្លះ​ប្រហែល​ជា​បន្ត​ក្នុង​ការ​ព្យាយាម​ដំណើរ​ការ​ និង​ឈប់​ដំណើរ​ការ​ពីរ​ បី​នាទីឬ​ក៏​សូម្បី​តែច្រើន​ថ្ងៃ​បន្ទាប់​ដោយ​គ្មាន​ហេតុ​ផល​។

ប្រព័ន្ធ​ប្រតិបត្តិការ​មិន​អាច​ចាប់​យក​ read errors ដោយ​ស្វ័យ​ប្រវត្តិ​ទេ ​ដូច្នេះ​វា​នឹង​បន្ត​ផ្តល់​អង្គ​ចង​ចាំ​អាក្រក់​ (bad RAM) ទៅ​ឲ្យ​កម្ម​វិធី​បន្ត​បន្ទាប់​ ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​មិន​អាច​ប្រើ​ការ​បាន​ថែម​ទៀត​ផង​។

កំហុស​ឆ្គង​ទាំង​បី​នេះ​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត​។ Testing ​និង write error ​ធ្វើ​ឲ្យប្រព័ន្ធ​ប្រតិបត្តិការដំណើរ​ការ​លើ​អង្គ​ចង​ចាំ​អាក្រក់​ (ដែល​អាច​នឹង​ចាប់​យក​អង្គ​ចង​ចាំ​បន្ថែម​) ​ហើយ​បញ្ជូនអង្គ​ចង​ចាំទៅ​ឲ្យ​កម្ម​វិធី​ក្នុង​ចំនួន​តូច​ និង​យឺត​។ Read errors ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរ​ការ​យឺត​ដោយ​បង្ខំ​អ្នក​ឲ្យ​ដំណើរ​ការ​ម្ដង​ទៀត​ពី​កម្ម​វិធី​ខូច ​និង​ដោះ​ស្រាយ​ជា​មួយ​នឹង​កំហុស​ឆ្គង​ប្លែកៗ​ពី​គ្នា។​

តើ​ត្រូវ​ជួស​ជុល​អង្គ​ចង​ចាំ​អាក្រក់​ដូច​ម្ដេច​នៅ​ពេល​ដែល​កុំព្យូទ័រ​របស់​អ្នក​ដើរ​យឺត​?​

គ្មាន​មធ្យោបាយ​​ក្នុង​ការ​ជួស​ជុល​ អង្គ​ចង​ចាំ​អាក្រក់​​នោះ​ឡើយ​​លើក​លែង ​តែ​ការ​ផ្លាស់​ប្ដូរ​វា​តែ​ម្ដង​​។ អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ត្រូវ​កំណត់​ឱ្យ​ដឹង​ថា​តើ​កន្លែង​RAM ខូច​វា​កំពុង​តែ​បង្ក​បញ្ហា​អ្វី​ខ្លះ ​ដោយ​ការ​ប្រើ​កម្មវិធី​​តេស្ត​ មើល​មេម៉ូរី។ យើង​ខ្ញុំ​សូម​ផ្ដល់​យោបល់​នូវ​កម្ម​វិធី​មិន​គិត​ថ្លៃ​Memtest86 ​ដែល​មាន​លើ​គេហទំព័រ​ memtest86.com​ដែល​ជា​កម្មវិធី​សម្រាប់​ជួយ​ការ​ស្វែង​រក​នូវ​បញ្ហា​នេះ​។​

Monday, August 6, 2012

សាលា ភាសាខ្មែរ ដុនបូស្កូ

នៅចុងទសវត្សរ៍នេះ ប្រទេសកម្ពុជាបានក្លាយទៅជាគោលបំណងអន្តរជាតិ។ ឧស្សាហកម្មទេសចរណ៍ បានក្លាយជាផ្នែកមួយដ៏សំខាន់ នៅក្នុងប្រទេស ដែលមានខាងបុរាណវិទ្យា និងកំណប់ទ្រព្យប្រវតិ្តសាស្រ្ត នៃអារ្យធម៌ខ្មែរបុរាណ នៅក្នុងអាស៊ីអាគ្នេយ៍។ ជាមួយគ្នានេះដែរ វិនិយោគទុនបរទេស គឺមានភាពរីកចម្រើនលូតលាស់ ទាំងផ្នែកនយោបាយ និងស្ថានភាពសង្គម កំឡុងពេលនេះប្រទេសកម្ពុជា គឺមានការធ្វើសមាហវ័ណ នៅក្នុងតំបន់ដែលហៅថា អាស៊ាន។
ភាសាអង់គ្លេស បានក្លាយជាភាសាពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរួមទាំងភាសាសំខាន់ៗ មានដូចជា ភាសាបារាំង ភាសាចិន ភាសាវៀតណាម និងភាសាថៃ។
វាគឺជាការពិភាក្សា ថាគ្រប់ជនជាតិខ្មែរដែលទៅរស់ប្រទេសដ៏ទៃ គួរៀនខ្លះ ឬទាំងអស់អំពីភាសាខ្មែរ ដើម្បីផ្សារភ្ជាប់ ខ្លួនពួកគេផ្ទាល់ទៅនិងសង្គម បេះដូងខ្មែរ។
ការនិយាយភាសាខ្មែរ ទោះបីជាមូលដ្ឋានក្តី នឹងជាផ្លូវសម្រាប់ការមកដល់ព្រះរាជាណាចក្រអច្ឆរិយ។
ប្រសិនបើការស្នាក់នៅរបស់អ្នកជាពេលដ៏ខ្លី ការរៀនភាសាខ្មែរខ្លះ អាចឲ្យអ្នកមានឳកាសល្អ ដើម្បីស្គាល់នូវវប្បធម៌ និងអត្តសញ្ញាណ នៃប្រទេស និងអ្នកអាចទទួលនូវចំណេះដឹង មួយក្នុងចំណោម ភាសាបុរាណទាំងអស់។
សាលាភាសាខ្មែរ ដុនបូស្កូ គឺបម្រើនូវសេវាកម្ម សាលាបច្ចេកទេស នៃខេត្តព្រះសីហនុ និងខេត្តកែប ជាទីក្រុងទាំងពីរ ដែលនៅក្បែរតំបន់មាត់សមុទ្រនៅ ក្នុងប្រទេសកម្ពុជានៅលើដែន សមុទ្រចិនភាគខាងត្បូង។
សាលាដុនបូស្កូ នៅក្នុងប្រទេសកម្ពុជា គឺជាសាលាអង្គការ ដែលជួយកុមារនិងយុវជនក្រីក្រ ដើម្បីទទួលបាននូវជំនាញ។ សាលានេះត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៩១ ប៉ុន្តែដុនបូស្កូបានចាប់ផ្តើម ដំណើរការនៅជម្រុំជនភាសិកខ្មែរ នៅក្នុងប្រទេសថៃ តាំងពីឆ្នាំ១៩៨០មកម៉្លេះ។
វត្ថុបំណងនៃសាលាភាសាខ្មែរ នៅខេត្តព្រះសីហនុ និង ខេត្តកែប គឺដើម្បីបង្រៀន ភាសាខ្មែរដល់បរទេស ជាមូលដ្ឋានគ្រឹះ នៅក្នុងតំបន់កម្ពុជាដែលស្របកម្មវិធី នៃផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន
គ្រប់មេរៀនទាំងអស់ប្រើប្រាស់ភាសាអង់គ្លេស ដែលជាភាសាពេញនិយម ប៉ុន្តែជនជាតិដែលមិននិយាយភាសាអង់គ្លេស គឺអាចចូលរួមបាន ដែលចាប់ផ្តើមពី ការអនុវត្តន៍វិធីសាស្រ្ត របស់ដុនបូស្កូ គឺការសន្ទនាខ្មែរ។
អ្នកអាចមានឳកាសទទួលបានការរៀបរាប់បរិយាយ ដោយកូនសិស្សផ្នែកទំនាក់ទំនងសង្គម នៅក្នុងថ្នាក់ ដែលបង្ហាញអ្នកអំពី អត្តសញ្ញាណ វប្បធម៌ និងចិត្តគំនិតនៃប្រជាជនខ្មែរ។
សាលាផ្តល់នូវ អ៊ិនធឺណិត មានកន្លែងសិក្សាប្រកបដោយផាសសុខភាព បរិវេណលេងកីឡា និងបរិកាសសម្រាប់គ្រួសារ ដែលស្វាគមន៍លោកអ្នក។
សម្រាប់ការចុះឈ្មោះ អ្នកនឹងទទួលបាននូវកាលវិភាគច្បាស់លាស់ ដែលសមរម្យសម្រាប់ពេលវេលាអ្នក។ នៅក្នុងខេត្តព្រះសីហនុ មានថ្នាក់ថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រពេលព្រឹក ដែលមេរៀនទាំងអស់ចេញពីសាលា។
សម្រាប់ថ្លៃឈ្នួលៈ
១ម៉ោង ៥ ដុល្លា ឬ ២០០០០ រៀល
ថ្លៃឈ្នួលនេះគឺ សម្រាប់ផ្គត់ផ្គង់ ដល់គម្រោងអប់រំដុនបូស្កូក្នុងប្រទេសកម្ពុជា។ សូមស្វាគមន៍ ប្រសិនបើលោកអ្នកចង់ចូលរួមជួយដល់ផ្នែកទំនាក់ទំនងសង្គមនិង សារព័ត៌មាន។
ទំនាក់ទំនងមកយើងខ្ញុំៈ
សម្រាប់ខេត្តព្រះសីហនុ សូមទំនាក់ទំនងមកលោកគ្រូ អ៊ូច សំបូរ ០៩២ ៣៨ ៦២ ៤០ ឬ Email: ouch .sambo@gmail.com
សម្រាប់ខេត្តកែប សូមទំនាក់ទំនងមកលោកគ្រូ ពៅ តុលាៈ ០៩៧៨១ ៣៥ ៨១៨ ឬ Email: povtula@gmail.com





Wednesday, July 25, 2012

មូលនិធិដុនបូស្កូកម្ពុជា


មូលនិធិដុនបូស្កូកម្ពុជាគឺជា អង្គការក្រៅរដ្ឋាភិបាលមួយ ដែលជាកម្មសិទ្ធិ របស់គ្រួសារ សាឡេស៊ាន ដុនបូស្កូ នៅលើពិភពលោក (SDB.ORG) ។ មូលនិធិនេះ បានចាប់ផ្ដើម នៅអំឡុង ទសវត្ស ឆ្នាំ១៩៨០តាមតំបន់ ដែលជនជាតិខ្មែរ ភៀសខ្លួនតាំងនៅ។ ដោយបានឆ្លងកាត់ នូវបទពិសោធន៏ ជាច្រើនទាក់ទងនឹង ក្មេងៗក្រីក្រ និងគ្រួសារកម្ពុជា ដែលរងគ្រោះដោយ សារសង្រ្គាម ហើយដោយទទួល បានការឧបត្ថម្ភពី អង្គការសហប្រជាជាតិ និងអង្គការមួយចំនួន ផ្សេងទៀតនោះ ដុនបូស្កូ បានចូលមកដល់ កម្ពុជា នៅឆ្នាំ១៩៩០។ នេះជាលើកដំបូង ដែលរដ្ឋាភិបាល បានអនុញ្ញាតិអោយ បើកសាលា បច្ចេកទេសនៅក្នុងប្រទេសខ្មែរ ។ មូលនិធិ ដុនបូស្កូ បានបើក សាលាបច្ចេកទេស ដុនបូស្កូនៅក្នុង ទីក្រុងភ្នំពេញ នៅឆ្នាំ ១៩៩១។ វាជាគំរោងដំបូងគេបង្អស់ ក្នុងការអប់រំខាង ជំនាញបច្ចេកទេស នៅកម្ពុជារួមទាំង ការជួយ កុមារក្រីក្រ , ការសាងសង់ សាលារៀន, កសាងមជ្ឈមណ្ឌល និងកន្លែងផ្សេងៗទៀត។ នៅចន្លោះឆ្នាំ១៩៩១ រហូតដល់ឆ្នាំ២០១០ នេះដុនបូស្កូបានជួយ យុវជន ក្រីក្រច្រើនជាង ៥០០០០ នាក់អោយទទួលបាននូវចំនេះ ដឹងមូលដ្ឋានខាង បច្ចេកទេស ហើយយុវជនជាង ៤០០០ នាក់បានទទួលនូវសញ្ញាប័ត្រ ពីសាលាដូចជា ផ្នែកអគ្គីសនី ,ផ្នែកអេឡិចត្រូនិច, ផ្នែកយន្ដសាស្រ្ដរថយន្ដ, ផ្នែកបោះពុម្ព , ផ្នែកទំនាក់ទំនងសង្គម , ផ្នែកលេខាធិការ , ផ្នែកចុងភៅ , ផ្នែកគ្រប់គ្រង សណ្ឋាគារ និងផ្នែកជាងផ្សារ។ តាមរយៈលិទ្ធផលទាំងនេះ ក៏សូមថ្លែងអំណរគុណដល់អ្នក ឧបត្ថម, អ្នកស្ម័គ្រចិត្ត,សមាគមន៏អង្កាក្រៅរដ្ឋាភិបាល, មន្ត្រីរាជការ, សមាគមន៏សិស្សចាស់ និងសប្បុរសជនជា ច្រើនដែលបានផ្តល់ នូវតំលៃបេសកម្ម របស់ ដុន បូស្កូ សំរាប់ជួយដល់ ក្មេងកំព្រានឹងក្រីក្ររ ។តំណាង អោយក្មេងកំព្រានឹងយុវជនក្រីក្ររ ទាំងអស់សូមអគុណ ចំពោះការទស្សនាការងារ របស់យើងខ្ញុំនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំចង់អោយលោកអ្នក ចូលរួមជាមួយយើងខ្ញុំ ដើម្បីអោយដុនបូស្កូ អាចបន្តរការងារសំរាប់ អភិវឌ្ឍន៏ប្រទេសកម្ពុជា ជាពិសេសវិស័យអប់រំ។



Monday, June 18, 2012

កំនត់ម៉ោងរោទិ៍ក្នុង Windows 7

អ្នកប្រហែលជាធ្លាប់ប្រើនាឡិការរោរហើយមែនទេ? ចុះមានម៉ោងរោរក្នុងកុំព្យូទ័រដែរទេ? ពិតជាមានហើយមិនបាញប្រើកម្មវិធីទៀត ខ្ញុំនិងបង្ហាញពីរបៀបកំនត់ម៉ោងរោរក្នុង Windows 7 ដោយមិនបាញប្រើប្រាស់កម្មវិធី ហើយជាវិធីងាយៗយើងអាចធ្វើបាន ដោយគ្រាន់តែអនុវត្តន៍ដូចខាងក្រោម៖
របៀបចូល៖
ចូលតាមរយ៖ Start វាយពាក្យ “task scheduler” នៅក្នុង Search box ហើយចុច Enter :


វានិងបង្ហាញដូចផ្ទាំងខាងក្រោម៖
នៅពីក្រោមពាក្យ “Actions” សូមចុចលើ “Create a Basic Task” :


សូមដាក់ឈ្មោះ និងធ្វើការពិព័រនា ហើយចុច Next :



សូមធ្វើការកំនត់ផ្សេងដូចខាងក្រោម៖


ផ្ទាំងបន្ទាប់គឺក្នុងផ្ទាំង Action សូមជ្រើសរើស Start a program :



សូមរើសរកទីតាំងសម្លែង (*.wav, *.mp3 etc) :
បន្ទាប់មកចុច Next ហើយ Finishដូចនេះអ្នកអាចលឺសម្លែងរោរក្នុងកំព្យូទ័រតាមការកំនត់របស់អ្នកនៅក្នុង Windows 7

Friday, May 25, 2012

របៀបអោយកុំព្យូទ័ររបស់យើង Shutdown ដោយស្វ័យប្រវត្តិ



មិត្តទាំងអស់គ្នាធ្លាប់ជួបបញ្ហានេះ ពេលដែលយើងចង់ទុកកុំព្យូទ័រឱ្យដំណើរការពេលចោលក្នុងពេលវេលាជាក់លាក់មួយ ហើយចង់ឱ្យវាបិទម៉ាស៊ីនកុំព្យូទ័រក្រោយប្រតិបត្តិការរបស់យើងបានបញ្ចប់ទេ។ ឩទាហរណ៍ៈ ដាក់ឱ្យកុំព្យូទ័រ Download កម្មវិធីចោលក្នុងរយះពេលមួយម៉ោងរួចយើងត្រូវការ ឱ្យវាបិទម៉ាស៊ីនដោយស្វ័យប្រវត្តិ ដោយសារយើងត្រូវការចេញទៅខាងក្រៅ ឬក៏សម្រាកជាដើម។ ថ្ងៃនេះ នឹងលើកយកវិធីសាស្រ្ត មួយយ៉ាងងាយស្រួលបំផុតក្នុងការកំណត់ឱ្យកុំព្យូទ័រ បិទដោយស្វ័យប្រវត្តិក្នុង Windows 7។
មុនដំបូងយើងត្រូវចូលទៅកាន់ៈ
Start => វាយពាក្យ CMD ក្នុង Search box => បើកកម្មវិធី CMD.exe នោះ។

រួចវាយ Command :
shutdown /s /t 3600 /f
ពន្យល់
shutdown វាជាពាក្យបញ្ជាសម្រាប់បិទកុំព្យូទ័រ
/s សម្រាប់បិទ Computer
/t សម្រាប់កំណត់ពេលវេលា (3600ជាចំនួនពេលវេលាគិតជា វិនាទីដូច្នេះ 3600s = 1h)
/f ធ្វើឱ្យការបិទកុំព្យូទ័ររបស់យើងទៅជា Force shutdown

លទ្ធផលៈ
វានឹងចេញ Tool tip ប្រាប់យើងនៅលើ Taskbar ដូចខាងក្រោមៈ




Tuesday, May 22, 2012

របៀបតម្លើង Window7 ជាភាសាខ្មែរ

ពីមួយថ្ងៃទៅមួយថ្ងៃខាងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រមានការវិវឌ្ឍន៍ជាខ្លាំង យ៉ាងនេះក្តីនៅក្នុងការប្រើប្រាស់Window ក៏មានការកែប្រែឲ្យជាភាសាជាតិផងដែរ។ តើយើងមានវិធីយ៉ាងណាដើម្បីឲ្យ Window ដើរជាភាសាខ្មែរបាន?
ជាការពិតណាស់ អ្នកដែលប្រើប្រាស់ Window 7 សព្វថ្ងៃយើងអាចអនុញ្ញាតិឲ្យ Window របស់យើងដើរជាភាសាខ្មែរបានយ៉ាងងាយស្រួល និង ជួយលើកតម្កើននូវភាសាជាតិផងដែរ ដូច្នេះហើយយើង ត្រូវអនុវត្តជាជំហាន ដូចខាងក្រោម៖
១. ដំបូងយើងដោតឡូត file តម្លើងជាភាសាខ្មែរសិនសំរាប់ដាក់ក្នុងកុំព្យូទ័ររបស់យើង គឺយើងដោតឡូតតាមLink ខាងក្រោម៖
http://www.mediafire.com/?7n3ygvr99iwfzlz
២. បន្ទាប់មកយើងធ្វើការតម្លើងវា
៣.នៅពេលដែលយើងតម្លើងវារួចហើយ យើងចូលទៅក្នុង Control Panel ហើយជ្រើសយកRegion and Language

៤. រួចបន្ទាប់មកទៀតយើងជ្រើសរើស Keyboards and Languages ហើយយក Cursor ដាក់ខាងក្រោមរួច ជ្រើសរើសយក ខ្មែរ រួចចុច OK.

៥. បន្ទាប់មកវាសួរដើម្បី Log Off ដូចនេះ យើងចុចលើ Log Off now រួចវានឹង restart កុំព្យូទ័រ

៦. ជាទីបញ្ចប់យើងនឹងបាន Window ដែលប្រើដោយអក្សរខ្មែរយ៉ាងស្រួល ម្យ៉ាងវិញទៀតយើងក៏អាចប្តូរ ពុម្ពអក្សរតាមតម្រូវការរបស់យើងផងដែរដោយ ចូលទៅ Desktop ខាងក្រៅ Right Click មួយរួចយក >ការតម្រូវតាមបុគ្គល >រួចយក> ពណ៌ផ្ទាំងបង្អួច > រួចយក> ការកំណត់រូបរាងដែលមានកម្រិតខ្ពស់ >ហើយចុចទៅលើ >ធាតុ> ដើម្បីផ្លាស់ប្តូរ និង >កែពុម្ពអក្សរ >តាមតម្រូវចិត្ត៕

Sunday, May 20, 2012

ពិធីស្រង់ទឹក ជូនចំពោះលោកមានគុណ

ក្នងនាមយើងជាកូនជាចៅ របស់លោកអ្នកមានគុណ យើងរាល់ត្រូវតែគិតពិចារណា អោយបាន ល្អិតល្អន់ ចំពោះទង្វើទាំងឡាយដល់អ្នកមានគុណរបស់យើង ហេតុនេះហើយ មួយឆ្នាំម្តងដែល ជាពេលវេលាមួយល្អបំផុតសម្រាប់យើងទាំងអស់គ្នា ដើម្បីសងគុណ។ គឺយើងមានជា ថវិការ នំចំណី របស់របរ តិចតួច ដែលអាចធ្វើទៅបាន ជូនទៅដល់លោកអ្នកមានគុណ ជាពិសេសទៅទៀតនោះ គឺយើងបង្កើតពិធីស្រង់ទឹកជូនគាត់ ដើម្បីអោយគាត់មានភាព សប្បាយរីករាយ ជាមួយកូនចៅរបស់ពួកគាត់។


ថ្ងៃជួបជុំ


ការក្រឡេកមើលទៅអតីតកាល នៃប្រទេសកម្ពុជា ពិតជាមានភាពលំបាកយ៉ាងខ្លាំង នេះហើយជាហេតុនាំ អោយប្រជាជនទាំងអស់ មិនបានជួបជុំគ្នា មិនបានជួប មុខគ្នា ដែលបង្កអោយពួកគេឃ្លាតឆ្ងាយទៅៗ។ ដូច្នេះ ក្នុងការជួបជុំគ្នា ក្នុងក្រុមគ្រួសារ ពិតជាមានអត្ថន័យ ណាស់សម្រាប់យើងទាំងអស់គ្នា។ ប៉ុន្តែ មិនមែនចង់ មានន័យថា អោយជួបគ្នាគ្រប់ពេលវេលានោះទេ គឺត្រូវ កំណត់ពេលអោយបានច្បាស់លាស់ ជាពិសេសនោះគឺ ពេលចុចសប្តាហ៍ ដែលជាថ្ងៃមួយដ៏ពិសេសពិសាល ណាស់ សម្រាប់អ្នកនៅទីឆ្ងាយ មកលេងស្រុកកំណើត មកលេងឪពុក ម្តាយ បងប្អូន សាច់ញ្ញាតិ្ត។ យ៉ាងណាមិញ នៅពេលដែលបានជួបជុំគ្នាហើយ គ្មានអ្វីទេ មានភាពសប្បាយរីករាយតិចតួច ដើម្បីបង្កបរិយាកាស អោយកាន់តែសប្បាយនោះ ពួកគេតែងតែនាំគ្នា ហូបនូវគ្រឿងស្រវឹង ជាមួយបងប្អូន ប្រពន្ធ កូន ដែលបានសម្រាកពីការងាររៀងៗខ្លួន (ស្រវឹងសូមកុំបើកបរ)។ បន្ទាប់ពីពួកគាត់បាន ហូបអាហារជុំគ្នាហើយ និងសូរា ហើយនោះ ពួកគាត់មូលមតិគ្នា បានដាក់ធុងបាស់ ជាលក្ខណៈគ្រួសារ រាំលេងកម្សាន្ត ដើម្បីកម្ចាត់នូវកង្វល់ទាំងឡាយអោយអស់ ហើយទទួលសេចក្តីរីករាយ សុភមង្គល មកវិញអោយជីវិតរបស់ពួកគេ ស្រស់ថ្លាជាលំដាប់។












Saturday, May 19, 2012