សម្តេចព្រះសុមេធាធិបតី ហួត តាត ព្រះសង្ឃរាជ គណៈមហានិកាយ ព.ស ២៥១៣ -គ.ស ១៩៦៩ ព.ស ២៥១៩-គ.ស ១៩៧៥
ព្រះអង្គប្រសូត នៅថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំរោង ចត្វាស័ក ព.ស ២៤៣៥ គ.ស ១៨៩២ នៅភូមិផ្សារឧដុង្គ ខេត្តកមពង់ស្ពឺ។ បិតានាម ហុក សេង ហៅ ហួត មាតានាម
ង៉ែត។
ព្រះជន្មាយុបាន ៧ឆ្នាំ បានទៅរៀនអក្សរសាស្ត្រ លេខនពន្តក្នុងសំណាក់ព្រះធម្មឃោសាចារ្យ មាស។
ព្រះជន្មាយុបាន ១៣ឆ្នាំ បួសជាសាមណេរនៅក្នុងសំណាក់ព្រះធម្មឃោសាចារ្
យ។ ព្រះអង្គបានសិក្សា ព្រះបរិយត្តិធម៌ ក្នុងសំណាស់ព្រះធម្មលិខិត ស៊ូ។
ព្រះជន្មាយុបាន ២១បវស្សានៅឆ្នាំជូត ព.ស ២៤៥៦ គ.ស១៩១២ បានឧបសម្បទាក្នុងពទ្ធសីមាវត្តឧណ្ណាលោម ក្នុងសំណាក់សម្តេចព្រះសង្ឃរាជព្រះនាម និល ទៀង ជាព្រះឧបជ្ឈាយ៏។
ព្រះជន្មាយុបាន ៥៧វស្សា នៅឆ្នាំជូត ព.ស ២៤៩២ គ.ស១៩៤៨ ព្រះអង្គបាន ទទួលសមណស័ក្តិជា ព្រះពោធិវ័ង្ស។
ព្រះជន្មាយុបាន ៧៣វស្សា នៅឆ្នាំរោង ព.ស២៥០៨ គ.ស ១៩៦៩ ព្រះអង្គបានទទួលសមណស័ក្តិជា សម្តេចព្រះពោធិវ័ង្ស តាមព្រះរាជក្រឹត្រលេខ ២៤ រ.វ ចុះថ្ងៃទី ២៤ កក្កដា ១៩៦៤។
ព្រះជន្មាយុបាន ៧៨វស្សានៅឆ្នាំរកា ព.ស ២៥១៣ គ.ស ១៩៦៩ ព្រះអង្គបាន ទទួលសមណស័ក្តិជា សម្តេចព្រះមហាសុមេធាធិបតី ព្រះសង្ឃនាយក គណះនិកាយ។
ព្រះជន្មាយុបាន ៧៩វស្សា នៅឆ្នាំច ព.ស ២៥១៤ គ.ស ១៩៧០ ព្រះអង្គបាន ទទួលសមណស័ក្តិជា សម្តេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ គណៈមហានិកាយ ពីឯកឧត្តម ចេង ហេង ប្រធានសភាជាតិ។
ក្នុងឆ្នាំថោះ ព.ស ២៥១៩ គ.ស ១៩៧៥ ព្រះអង្គបានចូលទីវង្គតក្នុងព្រះជន្មាយុ ៨៤វស្សា។
ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ
Saturday, August 20, 2011
Friday, August 19, 2011
សម្តេចមង្គលទេពាចារ្យ ព្រះនាម អៀម
សម្តេចមង្គលទេពាចារ្យ ព្រះនាម អៀម
ព.ស ២៤៣៧-២៤៦៥
គ.ស ១៨៩៤-១៩២២
សម្តេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិ ព្រៃពួច ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង ។
សម្តេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រ ទេព នៅវត្តព្រៃពួច ឃុំស្រុកកំណើត គណះមហានិកាយ។ លុះដល់ព្រះជន្ម ១៣វស្សាបានបព្វជា្ជជាសាមណេរ នៅវត្តព្រៃពួចនោះបាន២វស្សា បានចាកសិក្ខាបទមកវិញ ទើបលោកឧកញ៉ា សុភាធិបតី ម៉ា ត្រូវជាឪពុកធំនៃសម្តេចបង្កើតបាននាំទៅថ្វាយសម្តេច ព្រះសុគន្ធធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្ថង្តមានជ័យ។
លុះដល់ព្រះជន្ម ២២វស្សា មមិ ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០ ម.ស ១២៣២ បានឧបសម្បាទាជាភិក្ខុដែល មានសម្តេចព្រះគុន្ធធិបតី ប៉ាន ជាព្រះឧជ្ឈាយ៍ ព្រះពោធិវ័ង្ស ចាន់ ចៅអធីការវត្តស្វាយពពែ ជាកម្មវាចារ្យ ព្រះធម្មមុន្តី ទេព ជាអនុស្សវនាចារ្យ បាននាមឆាយាជា ភន្ទគូ ក្នុងសីមាវត្តបុទមវតី ក្រុងភ្នំពេញ។
ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ
ព.ស ២៤៣៧-២៤៦៥
គ.ស ១៨៩៤-១៩២២
សម្តេចសម្ភព នៅថ្ងៃអាទិត្យ ខែផល្គុន ឆ្នាំរកា ឯកស័ក ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ នៅភូមិ ព្រៃពួច ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ។ មាតានាម អ៊ុក បិតានាម ម៉ឹង ។
សម្តេចព្រះជន្ម ៨ឆ្នាំ បានរៀនអក្សរសាស្ត្រខ្មែរ ក្នុងសំណាក់លោកគ្រូសូត្រ ទេព នៅវត្តព្រៃពួច ឃុំស្រុកកំណើត គណះមហានិកាយ។ លុះដល់ព្រះជន្ម ១៣វស្សាបានបព្វជា្ជជាសាមណេរ នៅវត្តព្រៃពួចនោះបាន២វស្សា បានចាកសិក្ខាបទមកវិញ ទើបលោកឧកញ៉ា សុភាធិបតី ម៉ា ត្រូវជាឪពុកធំនៃសម្តេចបង្កើតបាននាំទៅថ្វាយសម្តេច ព្រះសុគន្ធធិបតី ប៉ាន គង់នៅវត្តសាលាគូក្រុងឧត្ថង្តមានជ័យ។
លុះដល់ព្រះជន្ម ២២វស្សា មមិ ទោស័ក ព.ស ២៤១៤ គ.ស ១៨៧០ ម.ស ១២៣២ បានឧបសម្បាទាជាភិក្ខុដែល មានសម្តេចព្រះគុន្ធធិបតី ប៉ាន ជាព្រះឧជ្ឈាយ៍ ព្រះពោធិវ័ង្ស ចាន់ ចៅអធីការវត្តស្វាយពពែ ជាកម្មវាចារ្យ ព្រះធម្មមុន្តី ទេព ជាអនុស្សវនាចារ្យ បាននាមឆាយាជា ភន្ទគូ ក្នុងសីមាវត្តបុទមវតី ក្រុងភ្នំពេញ។
ដកស្រង់ចេញពីសៀវភៅ ព្រះរាជីវប្រវត្តិ សម្តេចព្រះសង្ឃរាជ
គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ
រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា
ចៅអធិការស្តីទីវត្ត អង្គប្រិយសិរីមានជ័យ
Thursday, August 18, 2011
សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស
សម្តេចព្រះមហាសុមេធាធិបតី ទេព វង្ស ព្រះសង្ឃរាជ គណៈមហានិកាយ ព.ស ២៤៣៤ គ.ស ១៩៩១
ព្រះអង្គប្រសូត នៅថ្ងៃព្រហស្សតិ៏ ១រោច ខែបុស្ស ចត្វាស័ក ព.ស ២៤៧៦ ត្រូវនឹងថ្ងៃទី១២ ខែមករា នៅភូមិត្រពាំងចក ឃុំជ្រាវ ស្រុកសៀមរាប ខេត្តសៀមរាប។ មាតា នាម ប៉ិច អាត់ បិតានាម ទេព ឈិត។
ព្រះជន្មាយុបាន ១០ឆ្នាំ នៅឆ្នាំម្សាញ់ ត្រីស័ក ព.ស ២៤៨៥ គ.ស ១៩៤១ ព្រះមាតាបិតា បាននាំកុមារ ទេព វង្ស អោយទៅនៅវត្តរាជបូព៌ដើម្បីរៀនអក្សរ លេខនពន្ត ក្រោមការគ្រប់ គ្រងរបស់ព្រះគ្រូ សមុហ៍គណ ហ៊ីង ម៉ៅ ចៅអធិការវត្តរាជបូព៌។
ព្រះជន្មាយុបាន ១៦ឆ្នាំ នៅឆ្នាំកុរ នព្វស័ក ព.ស ២៤៩១ គ.ស ១៩៤៧ បានបូសជាសាមណេរនៅក្នុងសំនាក់ព្រះគ្រូ សមុហ៍ណព្រះគ្រូចៅអធិការវត្តរាជបូព៌ ជាព្រះឧបជ្ឈាយ៍។
ការបួសជាសាមណេរបានត្រឹមតែ៩ខែទេ សូមលាចាកសិក្ខាបទ មករកស៊ីចិញ្ជឹមព្រះមាតាវិញ។
ព្រះជន្នាយុបាន ២១វស្សា នៅឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦ គ.ស ១៩៥២ បានទៅបំពេញឧបសម្បទា នៅក្នុងសំណាក់ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ ជាព្រះឧបជ្ឈាយ៍នៅក្នុងពុទ្ធសីមាវត្តរាជបូព៌។
ព្រះជន្មាយុបាន ២៥វស្សា នៅឆ្នាំវក ព.ស ២៥០០ គ.ស ១៩៥៦ ព្រះគ្រូសមុហ៍គណ ហ៊ីង ម៉ៅ បានតែងតាំងភិក្ខុ ទេពវង្ស អោយធ្វើជាគ្រូសូត្រជំនួយការ។
ព្រះជន្មាយុបនា ៤៨វស្សា នៅពេពប្រជាពលរដ្ឋខ្មែរ បានរួចផុតពីរបប ប៊ុល ពត ព្រះបាននិមន្តមកបួសឡើងវិញ នៅថ្ងៃ ១៣រោច ខែភទ្របទ ឆ្នាំមមែ ឯកស័ក ព.ស ២៥២៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា គ.ស ១៩៧៩។ ពេលបូសរួច ព្រះឧបជ្ឈាយ៍ បានប្រកាសនៅក្នុងជំនុំសង្ឃថា ភិក្ខុ ទេព វង្ស អោយឡើងឋានន្តរស័ក្តិជាព្រះគ្រូវិន័យធរ។
ព្រះជន្មាយុបាន ៦០វស្សា ព្រះអង្គបានទទួលសមណស័ក្តិជា សម្តេចព្រះមហា សុមេធាធិបតី ព្រះសង្ឃនាយក គណះមហានិកាយ នៅថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី ៨ វិច្ចកា គ.ស ១៩៩១។
នៅក្នុងព្រះជន្មាយុ ៦០វស្សានេះដែរ ព្រះអង្គបានទទួលសមណជា សម្តេតព្រះមហាសុមេធាធិបតីព្រះសង្ឃរាជគណះ មហានិកាយ នៅថ្ងៃសុក្រ ៩កើត ខែកត្តិក ឆ្នាំមមែ ត្រីស័ក ព.ស ២៥៣៥ ត្រូវនឹងថ្ងៃទី ១៥ វិច្ចិកា គ.ស ១៩៩១។