Rotha Company
 

Thursday, October 17, 2013

សាលាក្រុង នឹង​ជួប​ប្រជុំ​ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​១៨​តុលា​

0 comments
ប្រភពមកពី CEN.com.kh : ភ្នំពេញ: លោក ឃួ​ង ស្រេង ​អភិបាលរង សាលា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ឲ្យដឹងថា ខាង​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​លិខិត​ជូន​ស្តីពី​ការធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ រួចហើយ​។ នៅ​ថ្ងៃ​ទី​១៨ ខែតុលា លោក​នឹង​ប្រជុំ​ពិភាក្សា​ជាមួយ​តំណាង​ខាង​គណបក្ស សង្គ្រោះ​ជាតិ អំពី​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ មាន​សិទ្ធិ​អនុញ្ញាត​ឲ្យធ្វើ​បាតុកម្ម​តែ​ក្រោម ២០០ នាក់​ទេ​។ បើ​លើស​ពី ២០០ នាក់ ត្រូវ​សំណើ​ទៅ​ក្រសួង​មហាផ្ទៃ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ទាក់ទង​ការធ្វើ​បាតុកម្ម​នេះ បើ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក គឺ​ចំពោះ​រដ្ឋសភា និង​រាជរដ្ឋាភិបាល គឺ​បាន​សម្រេច​អស់ហើយ ហើយ​គាត់​នៅ​តវ៉ា​អំពី​បញ្ហា​អ្វី​ទៀត សាលា​រាជធានី​ភ្នំពេញ និង​ពិនិត្យមើល​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើ​ប​បញ្ហា​នេះ​។

​លោក​អភិបាលរង បន្តថា គួរតែ​គណបក្សប្រឆាំង បង្វែរ​ការធ្វើ​បាតុកម្ម​ទៅ​ពិនិត្យ​មើល​ប្រជាជន ដែល​កំពុង​តែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ល្អ​ជាង​។​

​សូម​រម្លឹកថា អ្នកដឹកនាំ​បាតុកម្ម នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូនដំណឹង ស្តីពី ការធ្វើ​មហា​បាតុកម្ម​អហិង្សា និង​ដង្ហែ​ក្បួន​ដោយ​សន្តិវិធី​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣.២៤.២៥ ខែតុលា ទៅ​អភិបាល​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ស្វែងរក​ការពិត និង​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព​ឲ្យបាន​ពេញលេញ​តាម​កិច្ចព្រមព្រៀ​ង​ទីក្រុង​ប៉ារីស​៕​
Read more...

សកម្មភាពអាក្រក់ ១០យ៉ាង ដែលមនុស្សប្រុស មិនត្រូវធ្វើចំពោះមនុស្សស្រី

0 comments
ប្រភពមកពី Camnews.com..kh : នេះគឺជាសកម្មភាព មួយចំនួន ដែលមនុស្សប្រុស មិនគួរធ្វើទៅលើមនុស្សស្រី ឬ មនុស្សដែលខ្លួន
ស្រលាញ់ ដែលបណ្តាលនាង អន់ចិត្ត មិនសប្បាយចិត្ត ឬ ខឹង។

១/ យកសក់ ផ្ទៃមុខ រូបរាង ឬក៏សម្លៀកបំពាក់របស់នាង មកបង្អាប់លេងសើច ដាច់ខាតកុំធ្វើបែប
នេះឲ្យសោះ។
២/ កុំបញ្ឈឺចិត្តនាង  ក្នុងករណីមួយចង់លេងសើច  ទោះបីជាការនិយាយបញ្ឈឺចិត្ត  ជាភាសាដទៃ
ក៏ដោយក៏កុំធ្វើដែរ។
៣/ កុំញ៉ែនារីដទៃៈ ការចែចង់នារីដទៃ  មិនត្រឹមតែធ្វើឲ្យនាងលេងត្រូវការយើងទៀតនោះទេ ថែម
ទាំងខឹងយើងផងដែរ។
៤/ កុំមានល្បិចកលជាមួយនាងៈ វិធីនេះដាច់ខាតកុំប្រព្រឹត្តរឿងនេះចំពោះនាង។
៥/ កុំសន្យាទាំងដឹងថាមិនអាចធ្វើបាន  បើសិនជាអ្នកមិនគិតថា  អ្នកមិនអាចធ្វើរឿង  នោះបាន
ទេ កុំនិយាយវាឡើងឲ្យសោះ។
៦/ កុំនិយាយថា “បងស្រឡាញ់អូន”នៅពេលគ្មានន័យបែបនេះ។
៧/ កុំកុហក៖ អ្នកនឹងត្រូវនាងចាប់បាននៅថ្ងៃណាមួយ បើសិនជាអ្នកនៅប្រើប្រាស់ ពាក្យកុហក
ដដែលៗទៅកាន់នាង។ លើកក្រោយសំដីរបស់អ្នក នឹងគ្មានប្រសិទ្ធភាព។
៨/ បដិសេធការពិតៈ បើសិនជានារីម្នាក់ជំរិតសួរអ្នរឿងអ្វីមួយដែល  នាងបានដឹងការពិតរួចទៅ
ហើយ។ ពាក្យបដិសេធនឹងកាន់តែធ្វើឲ្យនាងខឹងកាន់តែខ្លាំង។ ព្យាយាមបកស្រាយ ការពិតនិង
ពន្យល់នាងឲ្យសមហេតុផល។
៩/ ដាក់សម្ពាធលើនាង បើសិនជានាងចង់ធ្វើអ្វីជាមួយអ្នក នាងនឹងធ្វើ កុំបង្ខំនាងឲ្យសោះ។
១០/ និយាយលេងសើចថា អ្នកចង់បែកគ្នា ជាមួយនឹងនាង។ វាមិនជាពាក្យមួយ ដែលអ្នក ត្រូវ
យកមកនិយាយជាមួយនាងនោះទេ ពាក្យនឹងធ្វើឱ្យនាងខឹង និង ធ្វើឱ្យអ្នកក្លាយជាមនុស្សឯកា
មុននឹងអ្នក បានពន្យល់ប្រាប់នាង ឱ្យដឹងថា នោះគ្រាន់តែជាពាក្យលេងសើច។
ដូច្នេះ សូមថែរក្សា ការពារ និង ស្រលាញ់ អ្វីដែលអ្នកកំពុងតែមាន ឱ្យគង់វង្ស កុំព្យាយាមសាក
ល្បង ជាមួយនឹងអ្វីដែលថ្មី ប្រសិនបើ អ្វីដែលអ្នកកំពុងតែមាននោះ ធ្វើល្អ និង ផ្តល់ភាពកក់ក្តៅ
សំរាប់អ្នកហើយ។ ការប៉ះទង្គិចគ្នា  បន្តិចបន្តួច  គឺជារឿងធម្មតា  របស់មនុស្ស  សំខាន់ត្រូវចេះ
អធ្យាស្រ័យឱ្យគ្នាទៅវិញទៅ ទើបអាចរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គល៕
Read more...

" ហេតុអ្វីបងបោកអូន " បទថ្មីរបស់ សុគន្ធ នីសា (វីដេអូខាងក្នុង)

0 comments
ប្រភពមកពី Camnews.com.kh : បន្ទាប់ពីបាត់មុខពី ពិភពចំរៀងមួយរយៈមក តារាចំរៀងស្រីស្អាត សុគន្ធ នីសា បានត្រឡប់
មកជួបបងប្អូនជាទស្សនិកជន វិញហើយ ។ កញ្ញា សុគន្ធ នីសាត្រឡប់មកវិញលើកនេះ ជា
មួយនិងបទថ្មី ដែលមិនធ្វើអោយទស្សនិកជន ខកបំណងឡើយ ។
បទថ្មីនេះមានចំណងជើងថា " ហេតុអ្វីបងបោកអូន " គឺជាបទបែបកំសត់ ត្អូញត្អែរមួយបទ
ដែលនិយាយអំពី នារីដែលខកចិត្ត រឿងស្នេហាដែលត្រូវបុរសដែលខ្លួនស្រឡាញ់ប្រាប់ថា
មិនដែលស្រឡាញ់នាង ។ មុនពេលបទនេះចេញជាផ្លូវការ អញ្ចឹងយើងទៅមើលវីដេអូខ្លី
បទនេះសិនទៅមើល ៕

Read more...

Thursday, October 10, 2013

រថយន្ត Mazda MAZDA3 ម៉ូដែលថ្មី ឆ្នាំ២០១៣ តំលៃថោក ស៊ីសំាងតិច

0 comments
ប្រភព Camnews.com.kh រថយន្ត Mazda MAZDA3 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប ដែលមានរូបរាង
ដ៏ទាក់ទាញ ស្រស់ស្អាត និង ស័ក្តិសមបំផុត សំរាប់ក្រុមគ្រួសារ។
រថយន្ត Mazda MAZDA3 ឆ្នាំ២០១៣ ត្រូវតុបតែង និង រចនាម៉ូដឡើង ដ៏ប្រណិតទាំងរូបរាង
ខាងក្នុង និង ខាងក្រៅទំនើប  បំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាថ្មី មាន ៤ម៉ាស៊ីន ស៊ីសំាង 
២.០ លីត្រមាន ទ្វារ ៤ មានកៅអីអង្គុយខាងក្នុងធំទូលាយ ប្រកបដោយផាសុខភាព។
ជាពិសេសរថយន្ត​ ​ Mazda MAZDA3  មានបំពាក់ជាមួយនឹង  ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ 
ពោងការពារសុវត្ថិភាព មាន ABS កៅអីសុវត្ថិភាពសំរាប់កុមារ  មានបំពាក់ឧបករណ៍បំពង់
សំឡេង (Speaker) ៤គ្រាប់ និង មានតំលៃ ១៧,៥៥០ដុល្លាររ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!
Read more...

ទៅមើលម៉ូតផ្ទះវីឡា ចំលែកៗបំផុតរបស់ តារាបាល់ទាត់ល្បីៗ

0 comments
ប្រភព Camnews.com..kh ដោយសារតែកីឡាករបាល់ទាត់ល្បីៗ សល់លុយរាប់លានច្រើនពេក មិនដឹងយកទៅណា
ឬធ្វើអ្វីអោយអស់ ពួកគេក៏បែកគំនិត ទៅកុម៉្មង់អោយគេសង់ផ្ទះវីឡាម៉ូតប្លែកៗ ដែលមើល
ទៅស្អាតម្យ៉ាងដែរ ដូចមាននៅខាងក្រោមនេះឯង ។

-Lionel Messi បានទិញវីឡាដ៏ប្រណិតនេះនៅឯ Pedralbes ក្នុងទីក្រុង Barcelona ដើម្បីជា
ការអបអរនៃការចាប់កំណើត របស់កូនប្រុសរបស់ខ្លួន ដែលមានឈ្មោះថា Thiago ។ ផ្ទះ
នេះរចនាចេញមក មានរាងដូចជាកីឡាដ្ឋានបាល់ទាត់អញ្ចឹង ។
The villa's unique super star soccer 1
The villa's unique super star soccer 2

-Mario Balotelli ជាកីឡាករដែលល្បី ខាងផ្នែកលេងសើច និងធ្វើអ្វីខុសពីគេ ដូចនេះហើយ
ជាមួយនិងផ្ទះវីឡារបស់ខ្លួន Balotelli បានធ្វើផ្ទាំងថ្មបាញ់ទឹកយ៉ាងស្រស់ស្អាតមួយដែលមាន
ឆ្លាក់ជាអក្សរ MB45 ដែលមានន័យថា Mario Balotelli 45 (លេខអាវ) ។ មិនត្រឹមតែប៉ុណ្ណោះ
Balotelli ក៏បានដាក់តាំងខ្លានៅទីនោះផងដែរ ។
The villa's unique super star soccer 3
The villa's unique super soccer star 7

-Gary Neville បានទិញផ្ទះដែលរចនាម៉ូតមួយយ៉ាងចំលែក ជាវីឡាក្រោមដីតែម្តង ដែលមាន
រូបរាងដូចកង្ហាអញ្ចឹង ។ ផ្ទះនោះមានតំលៃ ៨ លានផោនហើយមានទីតាំងនៅ ទីក្រុង Bolton
ប្រទេសអង់គ្លេស ។
The villa's unique super star football 8
The villa's unique super star football 9
The villa's unique super star football 10
The villa's unique super star football 11

-Cristiano Ronaldo គឺជាកីឡាករដែលល្បី មានទាំងសម្ថភាព និងរូបរាងក៏សង្ហា លុយក៏ច្រើន
ទៀត ។ បើនិយាយពីផ្ទះវីឡាវិញគឺពិតជាប្រណិត ចំណែកការច្នៃម៉ូតវិញ គឺសុទ្ធតែប្លែកៗទាំង
អស់ ហើយការច្នៃម៉ូតខ្លះ គឺធ្វើឡើងដោយ Ronaldo ខ្លួនឯងផ្ទាល់តែម្តង ៕
The villa's unique super star football 12
The villa's unique super star football 13
The villa's unique super star football 14
The villa's unique super star football 15

The villa's unique super star football 16
Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន