Rotha Company
 

Monday, August 26, 2013

ប៉ែន ចំរុង ទទួលពានពីរ ដោយសារប៉ិនសម្តែងឡប់ៗ និងប៉េដេ

0 comments
ប្រភព CEN : ភ្នំពេញ: តារា​សម្តែង និង​ជា​ពិធីករ ពូកែ​វោហារ​កំប្លែង លោក ប៉ែន ចំរុង បានឈ្នះ​ពាន​ពីរ​ម្នាក់ឯង ពី​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣ ។ ពាន​ដែល​លោក​ទទួលបាន គឺ​ពាន​តួឯក​ឆ្នើម​ប្រចាំឆ្នាំ (​ទេពកោសល្យ ដែល​បោះឆ្នោត​ដោយ​គណៈកម្មការ​) និង​ពាន​ប្រជាប្រិយភាព​ប្រចាំឆ្នាំ (​បោះឆ្នោត​ពី​មហាជន​) ។​ 
ពិធីករ លោក ប៉ែន ចំរុង បាន​ឲ្យ​ដឹងថា "​និយាយ​តាម​ត្រង់ ពេល​បាន​ពាន​ទី​១ អារម្មណ៍​ខ្ញុំ មិនជា​រំភើប​ណាស់ណា​ទេ ។ ព្រោះ​ខ្ញុំ​ហាក់​មាន​ជំនឿ​លើ​ខ្លួនឯង តាំងពី​ដំបូង​ថា អាច​នឹង​ឈ្នះ ម្យ៉ាង​ពេល​ប្រិយមិត្ត​អ្នកគាំទ្រ ពួកគាត់​និយាយ​ដែរ​ថា ខ្ញុំ​ប្រាកដជា​ឈ្នះ ។ ប៉ុន្តែ​ពាន​ទី​២ ខុសគ្នា​ដាច់ ខ្ញុំ​ស្ទើរ​ហោះ​ផុតពី​ដី ការរំភើប​របស់ខ្ញុំ​ពេលនោះ មិនដឹងថា យក​អ្វី​មក​និយាយ​ឲ្យ​ត្រូវ​ទេ ។ បើ​ពេលនោះ ឱកាស ក៏ដូចជា​កាលៈទេសៈ អាច​ឲ្យ​ខ្ញុំ​ស្តែងចេញ​បាន​តាមតែ​ចិត្ត​ខ្ញុំ​នោះ ប្រិយមិត្ត​ប្រហែលជា​បានឃើញ​ពី​ភាព​ឆ្កួត​លីលា​របស់ខ្ញុំ​មិន​ខាន​"​។​ 
​ក្រោយពី​ទទួល​ជ័យលាភី គួរ​ឲ្យ​មោទនៈ​នេះ លោក​បាន​បន្តថា ដូចជា​មិនមាន​រៀបចំ​យុទ្ធសាស្ត្រ ដើម្បីឱ្យ​ទស្សនិកជន គាត់​គាំទ្រ​លោក​ទេ ប៉ុន្តែ​លោក​ចូលចិត្ត​ធ្វើ​អ្វីៗ ដើម្បីឱ្យ​មនុស្ស​ទាំងអស់គ្នា សប្បាយចិត្ត នៅពេល​ធ្វើជា​ពិធីករ និង​សម្ដែង​រឿង​នានា  ម្យ៉ាងទៀត តែង​រិះរក​អ្វីដែល​ថ្មីៗ ដើម្បី​បម្រើ​អារម្មណ៍​ដល់​ទស្សនិកជន ដូចជា​ពេល​សម្ដែង​ភាពយន្ត តែង​ធ្វើ​ឡប់ៗ ធ្វើជា​ប៉េ​ដេ​(​ភេទ​ទី​៣) ដើម្បីឱ្យ​មហាជន គាត់​សប្បាយចិត្ត នៅពេល​បាន​ទស្សនា​។ ហើយ​ពេលធ្វើ​ពិធីករ​នៅតាម​កម្មវិធី​ម្ដងៗ លោក​តែង​ធ្វើ​កំប្លុកកំប្លែង ដើម្បី​ធ្វើឱ្យ​អ្នកទស្សនា​សប្បាយចិត្ត​។ និយាយ​រួម ដើរ​ក៏​រក​នឹក ដេក​ក៏​រក​នឹក សូម្បីតែ​ឆ្កែ​រត់​បុក​ធុង ក៏​គិតពី​ភាព​ដែល​អាច​នាំ​ទស្សនិកជន​សប្បាយ​ដែរ ។ ចំណុច​ទាំងនេះ ធ្វើឱ្យ​មហាជន​ទូទៅ គាត់​ស្រឡាញ់ និង​ចូលចិត្ត​លោក ហើយ​ជួយ​គាំទ្រ ។​ 

តារា​សម្បូរ​ពាក្យ​កំប្លុកកំប្លែង លោក ប៉ែន ចំរុង បាន​បញ្ជាក់ថា នៅពេល​លោក​ទទួលបាន​ពាន​ពីរ​ម្នាក់ឯង ក្នុង​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣ មិនមែនជា​រឿង​ចៃដន្យ​ទេ ។ ភាពជោគជ័យ មិនដែល​រត់​មករក​អ្នក​ដេក​ស្ងៀម​ទេ និង​ក៏​មិន​ចៃដន្យ​ដែរ​។ នៅក្នុង​ភាពជោគជ័យ ប្រាកដ​ជាមាន​ចំណុច​ពិសេស​អ្វីមួយ​នៅ​ពីក្រោយ​។ ដោយឡែក រូបលោក​វិញ ចំណុច​នេះ សុំ​មិន​និយាយ​ទេ ទុក​ឲ្យ​ប្រិយមិត្ត​អ្នកគាំទ្រ ពុក​ម៉ែ បងប្អូន​វាយតម្លៃ​ទៅ​ចុះ ។​
​ចំណែក​រឿង​មួយទៀត លោក ប៉ែន ចំរុង មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកស្រី ពាន់ ភួង​បុប្ផា ជា​ផលិតករ និង​ជា​គណៈកម្មការ​មួយរូប នៅក្នុង​កម្មវិធី​អាណាចក្រ​តារា​។ ហើយ​លោក​បាន​បញ្ជាក់ថា ពិតមែន​ហើយ ពួកគាត់​អាច​យល់​បែបនេះ ព្រោះ​នោះ​ជា​សិទ្ធិ​របស់គាត់ ប៉ុន្តែ​យើង​ក្រឡេក​មក​មើល​វិញ​ថា អាណាចក្រ​តារា មាន​គណៈកម្មការ​ប៉ុន្មាន​នាក់ គឺ​១២​រូប ។ ដូច្នេះ​សួរថា បើ​អ្នកស្រី បុប្ផា តែ​ម្នាក់ អាច​បោះឆ្នោតឱ្យ​ជាប់​បានទេ ចុះបើ​១១​នាក់​ផ្សេងទៀត មិន​បោះឆ្នោតឱ្យ​? ម្យ៉ាងទៀត មាន​មិត្ត​សិល្បករ​យើង​ច្រើនណាស់​ដែល​ស្និទ្ធ និង​មាន​ភាពល្បីល្បាញ​ជាមួយ​អ្នកស្រី មិនមែន​មានតែ​លោក​ទេ ។ ដូច្នេះ​ទាំងនេះ គឺជា​ចំណុច​ខុសគ្នា ដែល​អាច​ប្រៀបធៀប​បាន​៕



Read more...

កាយវប្បកម្មទៅចូលរួមប្រកួតជើងឯកអាស៊ាននៅវៀតណាម

0 comments
ប្រភព CEN : ភ្នំពេញ: សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ​នៅ​ថ្ងៃទី​២៧ ​សីហា​នឹង​បញ្ជូន​កីឡាករ​ខំ​នួន ​៩ ​រូប​ទៅ​ចូលរួម​ប្រកួត​ពានរង្វាន់​អាស៊ាន​លើក​ទី​៤៧ ​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​ វៀតណាម ។​


 ​កីឡាករ​ទាំង ៩ រូបនោះ​មាន​សំបូរ ណាន សុខ សុ​ភ័ក្ដិ ទឹក ប៊ុន​រី ឆេង គឹម​ស្រ៊ុន សេង ធា នុត សុផល សំ សំ​ណា​ង រស់ សោ​ភ័​ណ្ឌ និង កីឡា​ករហេង ប៊ុន​អៀង ។ កាយ​វប្បកម្ម​ជា​ប្រភេទ​កីឡា​ដែលមាន​សក្ដានុពល​បំផុត​របស់​កម្ពុជា ។ រាល់​ការប្រកួត​នៅក្រៅ​ប្រទេស​កន្លងមក​ក​ម្ពុ​ជា​តែងតែ​បានទទួល​មេដាយ និង លទ្ធផល​ល្អ​មិនដែល​ខាន​ឡើយ ។​


​លោក​ រស្មី សុខ​មង្គល​ ដែលជា​ប្រធាន​សហព័ន្ធ​មាន​ជំនឿ​ចិត្ត​ថា ​ការប្រកួត​នេះ​កីឡាករ​ របស់លោក​នឹង​ដណ្ដើម​បាន​មេដាយ​ជាមិនខាន ។ ​កន្លងមក​កម្ពុជា​ចូលរួម​ប្រកួត​ក្នុង​កម្រិត​អាស៊ី​ឯណោះ​ហើយ​បាន​លទ្ធផល​ល្អ​ទៀតផង ​ពេល​នេះ​ការប្រកួត​កម្រិត​អាស៊ាន​កម្ពុជា​នឹង​កាន់តែ​មានលទ្ធភាព​ក្នុងការ​ដណ្តើមមេដាយ ។​

​    ​គួរបញ្ជាក់​ថា​ កីឡា​កាយសម្ព័ន្ធ​បានប្រកាស​ពី​ការបញ្ជូន​កីឡាករ​របស់ខ្លួន ​ទៅ​ចូលរួម​ប្រកួត​កីឡា SEA Games លើក​ទី​២៧ ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ។​

Read more...

វីដេអូ៖ មានទេព្យកោសល្យជាមួយគ្រឿងភ្លេង តាំងពីកំណើត!

0 comments

ប្រភព khmerload.com : ថ្មីៗនេះ នៅលើបណ្តាញគេហទំព័រ YOUTUBE បានលេចចេញនូវ វីដេអូគួរឲ្យទាក់ទាញមួយ ដែលក្មេងប្រុស ជនជាតិចិនម្នាក់ អាចសម្តែងទេព្យកោសល្យ ក្នុងការវាយភ្លេងស្គរ យ៉ាងប៉ិនប្រសប់ មិនចាញ់មនុស្សធំឡើយ។
ជាមួយកាយវិការប្រគុំភ្លេងដ៏ស្រទន់ និងស្នាមញញឹមលើទឹកមុខ គួរឲ្យស្រឡាញ់ ក្មេងប្រុសម្នាក់នេះ បានប្រគុំបទភ្លេងយ៉ាងពិរោះមួយបទ រហូតដល់ចប់ គួរឲ្យស្ញើចសរសើរ។ 
គួរបញ្ជាក់ផងដែរថា វីដេអូនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសម្បើម ពីអ្នកលេងបណ្តាញអ៊ិនធើណេត ដែលពួកគេភាគច្រើនបាននិយាយ មិនដាច់ពីមាត់ ពីទេព្យកោសល្យ ពីកំណើត របស់ក្មេងប្រុសម្នាក់នេះ។


Read more...

នាយ ពែកមី និងខ្ញុង សប្បាយឲ្យអស់ដៃ នៅទឹកដីអូស្ត្រាលី

0 comments

ប្រភព Lookingtoday : ភ្នំពេញៈ រយៈពេលជាង១សប្តាហ៍ហើយ ដែលតារាកំប្លែង នាយ ពែកមី ដឹកដៃ អ្នកនាង ខ្ញុង ឡើងយន្តទៅសម្តែង និងសួរសុខទុក្ខបងប្អូន នៅអូស្ត្រាលី ។ រហូតមកដល់ពេលនេះ តារាកំប្លែងមួយគូនេះកំពុងតែមមាញឹកចេញទៅសម្តែងពីរដ្ឋមួយទៅរដ្ឋមួយ និងក៏មានឱកាសបានទៅដើរលេងជាច្រើនកន្លែង នៅលើទឹកដីនោះផងដែរ ។
តារាកំប្លែង មានភាពលេចធ្លោ ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអ៊ីន នាយ ពែកមី បានរៀបចំខោអាវដាក់វ៉ាលី ដឹកដៃ កញ្ញា ខ្ញុង និងកុមារី នីឡា ទៅសម្តែងនៅអូស្ត្រាលី រយៈពេល២សប្តាហ៍ ដោយក្រៅពីការចេញទៅសម្តែង ពួកគេទាំង៣នាក់ក៏ត្រូវបានអ្នក Sponsor នាំដើរកម្សាន្តផងដែរ ។
បើតាមរយៈការបង្ហោះរូបថត ក៏ដូចជាឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាយ ពែកមី ហាក់ដូចជាឃើញមាន ភាពលេចធ្លោជោគជ័យខ្លាំង នៅអូស្ត្រាលី ។ ក្រៅពីការងារសម្តែងក្រុមកំប្លែង នាយ ពែកមី ក៏ត្រូវបានគេនាំដើរកម្សាន្តនៅកន្លែងមួយចំនួន នៅអូស្ត្រាលីផងដែរ។
ជាមួយគ្នានោះ នាយ ពែកមី និង នាង ខ្ញុង ក៏បានរំលេចឃ្លីបវីដេអូបង្ហាញ មហាជនពីភាពសប្បាយរីករាយរបស់ពួកគេ នៅលើទឹកកក ដោយមានលាយឡំជាមួយ សំឡេងសើចក្អាកក្អាយ រួមជាមួយ និងភាពជោគជ័យពីការសម្តែងនោះផងដែរ ៕



Read more...

ស្ត្រីជាម្តាយប្រើវិធីហាត់ yoga បំបៅដោះកូន ដោយអាក្រាតកាយ នៅលើវាលស្មៅ

0 comments
ប្រភព​ Lookingtoday.com : អាមេរិក : ប្រភពព័ត៌មាន ពីគេហទំព័រ upi.com បានឲ្យដឹងថា ស្ត្រីជាម្តាយទារក ម្នាក់ បានអនុវត្តវិធីសាស្ត្រ បំបៅកូន ដោយទឹកដោះក្នុង លក្ខណៈអាក្រាតកាយ ខណៈពេលដែលនាងកំពុង ប្រើវិធីហាត់ yoga នៅលើវាលស្មៅក្នុងផ្ទះ ហើយ ឲ្យទារកបៅដោះ របស់ខ្លួននៅពេលនោះ។ ស្ត្រីម្នាក់នេះឈ្មោះ Amy Woodruff រស់នៅក្នុងសហគមន៍ មួយនៅកោះហាវ៉ៃ សហរដ្ឋអាមេរិក។ នាងនិយាយថា នាងតែងអនុវត្តវិធីនេះគ្រប់ពេល និងបានថតរូបនៃ ការអនុវត្តរបស់ នាងបែបនេះ រួចបង្ហោះរូបនៅលើប្លុក របស់នាង ដោយគ្មានគំនិតថានឹង បែងចែករូបថតនេះ ឲ្យគេឃើញជាទូទៅឡើយប៉ុន្តែ មិត្តរបស់នាងបានយកវា ទៅបង្ហោះនៅលើហ្វេសប៊ុក ៕

Read more...

សរសើរពេញអ៊ិនធើណេត ព្រោះអំពីមនុស្សធម៌ ជួយសង្គ្រោះក្មេង ៣ នាក់ ពីសេចក្តីស្លាប់ (មានវីដេអូ)

0 comments

ប្រភព Camnews.com.kh : ព័ត៌មានអន្តរជាតិ ៖ ក្មេងតូចៗបីរូប  ត្រូវបានជួយសង្គ្រោះពីការស្លាប់បាត់បង់ជីវិត  ពោលគឺ
ជួយសង្គ្រោះពួកគេចេញពីរថយន្តដែលបានជន់លិច ដោយសារជំនន់ទឹកភ្លៀង នៅឯស្រុក
Essex ប្រទេសអង់គ្លេស នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌
មានស្កាយ ។
គួរបញ្ជាក់ផងដែរថា ក្មេងតូចៗ ៣ រូប  ជាជនរងគ្រោះ  ដែលត្រូវបានគេ ជួយសង្គ្រោះនោះ
មានឈ្មោះថា Reece វ័យ ៨  ឆ្នាំ ឈ្មោះ វ័យ ៤ ឆ្នាំ   និង  ឈ្មោះ Alfie វ័យ  ៦ ឆ្នាំ ។ លើស
ពីនេះ សារព័ត៌មានដដែលបន្ថែមអោយដឹងផងដែរថា  កាលដែលបានឃើញហេតុការណ៍
ដូចនេះហើយនោះ ស្រ្តីដែលជាពលរដ្ឋក្នុងស្រុកពីរនាក់ឈ្មោះHannah King វ័យ ២២ និង
Emma Burles វ័យ ២៦ ឆ្នាំ រួមមានក្រុមបុរសប៉ុន្មាននាក់ទៀតនោះ  ក៏បានសំរេចចិត្តចេញ
ធ្វើសកម្មភាពភ្លាមៗ  ដើម្បីធានាអោយបានថា  ពួកគេមិនមានការគំរាមគំហែងដល់អាយុ
ជីវិត។

ដោយឡែក មូលហេតុដែលនាំអោយរថយន្តមួយនេះ បានជាប់គាំងនៅក្នុងជំនន់ទឹកភ្លៀង
នោះ   ក៏ព្រោះតែលោក  Scott  Swinford  ដែលជាអ្នកបើកបររថយន្តនោះ  បានសំរេចចិត្ត
បើកកាត់ជំនន់មួយនេះ     ខណៈពេលដែលវានៅមានកំរិតនៅទាបនៅឡើយ​  តែដឹងអីថា
មួយសន្ទុះក្រោយមក ជំនន់ទឹកភ្លៀងក៏កើនឡើងយ៉ាងគំហុកតែម្តង។
យ៉ាងណាមិញ ក្រោយពីបានជួយក្មេងៗយកទៅកាន់ទីទួលមានសុវត្តិភាពហើយនោះទើប
ភ្នាក់ងារសង្គ្រោះបន្ទាន់បានមកដល់។ ផ្ទុយទៅវិញ វីដេអូមួយនេះ បន្ទាប់ពីបានបង្ហោះចូល
ទៅក្នុងគេហទំព័រវីដេអូដ៏ពេញនិយម យូធូប ហើយនោះ   គេឃើញមានមតិលើកឡើងសរ
សើរផងដែរថា   ៖  ជាការពិត  នាងខ្ញុំសូមធ្វើការថ្លែអំណរអរគុណ ជាខ្លាំងដល់ក្រុមមនុស្ស
ទាំងនោះ   ដែលបានជួយចៅៗ  និង កូនប្រសាប្រុសនាងខ្ញុំ  ករណីកិច្ចមួយនេះ    ជាអំពើ
មនុស្សធម៌ដែលនាងខ្ញុំនឹងមិនអាចបំភ្លេចបាន។
គួររំឭកផងដែរថា ភ្លៀងធ្លាក់ខ្លាំង  បានបង្កជាជំនន់ទឹកភ្លៀងនៅតំបន់មួយនេះ ខណៈ មនុ
ស្ស ៣០០ នាក់ត្រូវបានជួយសង្គ្រោះទៅកាន់ទីទួល  មានសុវត្ថិភាព។ ខាងក្រោមនេះ ជាវី
ដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖


Read more...

Sunday, August 25, 2013

សេវាកម្ម​វេច​ខ្ចប់​ជា​ចំណុច​សំខាន់​នៃ​ភាព​ទាក់​ទាញ

0 comments

អ្នកស្រី កែម សម្ផស្ស ម្ចាស់​សហគ្រាសវេចខ្ចប់ក្នុងស្រុកមួយ​​​។ រូបថត ហុង មិនា
 ប្រភព Postkher.com : ប្រភភ្នំពេញៈ ការ​វេច​ខ្ចប់​អាច​ធ្វើ​ឲ្យ​ផលិត​ផល​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង ហើយ​រក្សា​គុណភាព​បាន​រយៈពេល​យូរ។ ផលិត​ផល​កម្ពុជា​ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​វេច​ខ្ចប់​ដែល​ធ្វើ​ឲ្យ មាន​ការ​ចាប់​អារម្មណ៍​តិច​តួច។ អ្នក​យក​ព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​ជាមួយ​សហគ្រិន​ស្រ្ដី​វ័យ​ក្មេង​អ្នក​ស្រី កែម សម្ផស្ស ដែល​បង្កើត​អាជីវកម្ម​សេវា​វេច​ខ្ចប់​ហៅថា សហគ្រាស​វេច​​ខ្ចប់​កម្ពុជា ក្នុង​ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​ដល់​តម្លៃ​បន្ថែម​របស់​ផលិត​ផល សម្រាប់​ការ​នាំ​ចូល​ទីផ្សារ​ជា​ពិសេស​នៅ​តាម​ផ្សារ​ទំនើប។
តើ​សហគ្រាស​អ្នក​ស្រីមាន​ផលិត​ផល​អ្វី​ខ្លះ?
យើង​បាន​ផលិត​ឧបករណ៍​វេចខ្ចប់​ជា​ច្រើន​ប្រភេទ ហើយ​យើង​បាន​វេច​ខ្ចប់​ស្ករស ស្ករត្នោត​ដែល​បាន​នាំ​ចូល​ពី​ខាង​ក្រៅ ហើយ​ស្ករ​ត្នោត​ដែល​បាន​ផលិត​នៅ​កម្ពុជា​ដោយ​អង្គការ Geres។ កញ្ចប់​របស់​យើង​ភាគ​ច្រើន​ជា​ផលិត​ផល​ជីវសាស្ដ្រ​ដែល​គេ​បោះ​ចោល ដែល​មាន​ដូចជា កញ្ចប់​អាហារ ឬកែវ​ទឹក​ជាដើម។
ហេតុ​អ្វី​អ្នក​ស្រី​ចាប់​អារម្មណ៍​ក្នុង​ការ​បង្កើត​សហគ្រាស​បែប​នេះ?
បើនិយាយ​ពី​បញ្ហា​នោះ​ខ្ញុំ​សូម​ងាក​ទៅ​ឆ្នាំ​២០០២​-២០០៣ ​ខ្ញុំ​បាន​ឃើញ​ការ​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ដូច​នោះ​ នៅ​ពេល​ខ្ញុំ​បម្រើ​ការ​ជា​បុគ្គលិក​នៅ​សណ្ឋាគារ​ថ្នាក់​ផ្កាយ​ ៥ ​នៅ​ទីក្រុង​ភ្នំពេញ។ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ស្ទើរ​តែ​ការ​វេច​ខ្ចប់​ទាំង​អស់​ធ្វើ​ពី​ស្បោង ប្លាស្ទិក។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃ​អនាគត​យើង​ត្រូវ​លុប​បំបាត់​វត្ថុ​ធ្វើ​ពី​ប្លាស្ទិក។ ខ្ញុំ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ ស្ករស​ត្រូវ​បាន​ប្រើតាម​តម្រូវ​ការ​នៅ ​តាម​ភោជនីយ​ដ្ឋាន​ដែល​គេបាន​ចាក់​ស្ករ​ចូល​ក្នុង​កែវ ហើយ​អ្នក​បរិភោគ​ដែល​បាន​ទៅ​ញាំមី​ ពួកគេ​បាន​ដាក់​ស្ករស​ពីរ​ ឬបី​ស្លាបព្រា។ ដូច្នេះ ​វា​មាន​ការ​ខាត​បង់។ ខ្ញុំ​គិត​ថា ស្ករស​មួយ​គីឡូ​ក្រាម​មាន​តម្លៃ​ជាង​ ៣០០០ ​រៀល ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​វេច​ខ្ចប់ ១,២ ​គីឡូ​ក្រាម​រួម​មាន​កញ្ចប់​តូច​ៗ​ចំនួន​ ២៥០ ហើយ​ពួកគេ​ត្រូវ​បាន​ប្រើ​ប្រាស់​បាន​ ២៥០ កែវ​កាហ្វេ។ បន្ទាប់​ពី ខ្ញុំ​ខ្ចប់​វា ខ្ញុំ​បាន​ឃើញ​ថា​ ទទួល​ជោគ​ជ័យ។ ខ្ញុំ​បាន​ជួប​ប្រទះ​ហាង​កាហ្វេ​និង​ភោជនីយ​ដ្ឋាន​និង​សណ្ឋាគារ​គាំទ្រ​ដល់​ពួក​យើង។
តើ​​អ្នកស្រី​បាន​ចាប់​ផ្ដើម​​សហ​គ្រាស​​នេះ​ពី​ពេល​ណា​មក?
កាលពីឆ្នាំ​ ២០០៨ នៅ​ពេល​នោះ​ខ្ញុំ​នៅ​ក្មេង​ហើយ​ខ្ញុំ​នៅ​ធ្វើ​ការ​នៅ​សណ្ឋាគារ​នៅ​ឡើយ។ ឆ្នាំ​២០០៥ ខ្ញុំ​បាន​គ្រោង​សម្រាប់​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ។ នៅ​គ្រាដំបូង​ខ្ញុំ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​វេច​ខ្ចប់​ស្ករស។ មក​ពេល​នេះ​ យើង​មាន​​ផលិត​ផល​ប្រហែល​ ៥០ ​មុខ​វេចខ្ចប់​ដោយ​ខ្លួន​ឯង។
តើ​អ្នក​ស្រី​យល់​ថា​ ការ​វេចខ្ចប់​មាន​ប្រយោជន៍​សម្រាប់​ផលិតផល​នេះ​យ៉ាង​ណា?
ការវេចខ្ចប់​គឺ​ពិត​ជា​សំខាន់​ដោយ​សារ​តែ​វា​ដូច​ជា​មុខ​មាត់​របស់​មនុស្ស ហើយ​ផលិតផល​នីមួយៗ​ចាំ​បាច់​ត្រូវ​ការ​វេច​ខ្ចប់​ឲ្យ​បាន​ល្អ ដើម្បី​គេច​ផុត​ពី​ការ​ឆ្លង​រោគ និង​ងាយ​ស្រួល​ក្នុង​ការ​បំផ្លាញ​ចោល។ ដូច្នេះ​ ការ​វេចខ្ចប់​គឺជា ​វត្ថុ​ដំបូង​គេ​ក្នុង​ការ​មើល​ដល់​ផលិត​ផល​នេះ។ ប្រសិន​បើ​វា​មើល​ទៅ​មាន​ការ​ទាក់​ទាញ វា​គឺជា​ការ​លក់​ដាច់​បំផុត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទំនិញ​មាន​គុណ​ភាព និងមាន​រសជាតិ ប៉ុន្តែ​ការ​វេចខ្ចប់​របស់​ខ្លួន​គឺ​នៅ​អន់ វា​មាន​ការ​ពិបាក​​ក្នុង​ការ​លក់​ដូរ។
តើ​អ្នកស្រី​អាច​ប្រាប់​អំពី​ស្ថានភាព​សហគ្រាស​អ្នក​ស្រី​មាន​លក្ខណៈ​ដូច​ម្ដេចខ្លះ?
នៅគ្រានោះ​ ខ្ញុំ​នៅ​ជា​បុគ្គលិក​នៅ​ឡើយ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ជាមួយ​បង​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​បាន​ធ្វើ​វា​នៅ​ពេល​យប់ ហើយ​ពេល​ថ្ងៃ​យើង​បាន​ធ្វើ​ការ​ឲ្យ​គេ។ នៅ​គ្រា​នោះ យើង​វេចខ្ចប់​ផលិតផល ហើយ​យើង​បាន​ព្យាយាម​រក​ទីផ្សារ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ណែ​នាំ ការ​ផលិត​របស់​យើង​ដល់​ម្ចាស់​អាជីវកម្ម​ផ្សេង​ទៀត។ កាលពី​ឆ្នាំ ២០១០ ខ្ញុំ​បាន​ឈប់​ធ្វើ​ការ​ឲ្យ​គេ ហើយ​ខ្ញុំ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អាជីវកម្ម​ផ្ទាល់​របស់ ខ្ញុំ​ដោយ​មាន​​ការ​បញ្ជា​ទិញ​ដុំ​ពីដៃ​គូ​យើង​រួម​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប ផ្សារ​ម៉ាត ជាដើម​ ។ល។
តើ​នឹង​ធ្វើ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​សម្រាប់​សេវា​វេច​ខ្ចប់​នេះ​ឬទេ?
បើយើង​និយាយ​ពី​មនុស្ស​ជាតិ​នៅ​ពេល​នេះ​ពួកគេ​ត្រូវ​ការ​អ្វី​ៗ​ដែល​មើល​ទៅ​ស្រស់ ហើយ​ទាន់​សម័យ។ នៅពេល​ខ្ញុំ​បាន​​បង្ហាញ​ផលិត​ផល​របស់​ខ្ញុំ​នៅ​លើក​ដំបូង​ដល់ អតិថិជន ពួកគេ​រអ៊ូរទាំ​ថា ផលិតផល​របស់​ខ្ញុំ​មាន​តម្លៃ​ថ្លៃ​ប៉ុន្តែ​ពេល នេះ​គ្មាន​បញ្ហា​ទេ។
ការធ្វើ​ការងារ​បម្រើ​អ្នក​ដទៃ ​និង​ការ​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង ​តើ​មួយ​ណា​ល្អ​សម្រាប់​អ្នក?
សម្រាប់​ការងារ​ផ្ទាល់​ខ្លួន​វិញ ​ខ្ញុំ​មាន​ក្តី​បារម្ភ​ក្នុង​ចិត្ត​ខ្លះៗ។ ហេតុអ្វី? ព្រោះ​ពេលនេះ ខ្ញុំ​ក្លាយ​ជា​ដើម​ឈ។ យើង​គិត​អំពី​ការ​រីក​ចម្រើន អំពី​ហានិភ័យ និង​អំពី​ការ​ប្រកួត​ប្រជែង៕PB

Read more...

ទំហំប្រដាប់ភេទ និង សេចក្តីសុខផ្លូវភេទ

0 comments

ប្រភព www.healthcambodia.com : មិត្ដភក្ដិស្រី របស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្ដបុរសដែលមានប្រដាប់ភេទធំ និងរាងកាយមានសាច់ដុំមាំមួន។ ខ្ញុំមានសង្សារម្នាក់ជានារីផ្សេង តែមិនធ្លាប់បានរួមភេទ ជាមួយគ្នាទេ នាងនៅបរិសុទ្ធដោយ យើងគ្រាន់តែធ្លាប់ថើប និងថ្នាក់ថ្នមគ្នាតែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា ប្រដាប់ភេទធំអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានច្រើនជាងប្រដាប់ភេទតូចដល់ ស្ដ្រីឬទេ? ពីលោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែ ផ្ដល់សេចក្ដីសុខផ្លូវភេទដល់ស្ដ្រីដូច ដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្សប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្សស្រីក៏គិតអំពីទំហំ សុដន់របស់ពួកគាត់ដែរ។

ករណីប្អូនប្រុសប្រើពាក្យថា ប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង។ កាលណាប្រដាប់ ភេទធំជ្រុល វាអាចបង្កការឈឺចាប់នៅពេល ស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស ពេលប្រដាប់ភេទធ្វើចលនា ដកចេញរុញចូល ដោយ បង្កការកកិតខ្លាំងជាមួយ ជញ្ជាំងទ្វារមាស ឬពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅ លើមាត់ស្បូនខ្លាំង។ ប្រការទាំងនេះបង្កជាការ ឈឺចាប់នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែមទម្ងន់ទៅលើការ ឈឺចាប់មួយកម្រិតទៀត ពេល ចាប់រួមភេទដំបូងៗ។

សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និងចំណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទ បានប្រសើរជាង។ សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី។ ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយាកាសថ្នាក់ថ្នមគ្នាទៅវិញទៅមក៕

Read more...

ដង្ហែកូនក្រមុំជាក្រុម ដោយការជិះកង់ ពីកណ្ដាលក្រុង ទៅជាយក្រុង

0 comments

ប្រភព Camnews.com.kh : កូនក្រមុំ និងកូនកម្លោះជនជាតិចិន ចំនួន ១៦គូ បានប្រើប្រាស់កង់ បញ្ជិះគ្នាពីក្រុងប៉េកាំង ទៅ
កាន់ទីប្រជុំជនតូចមួយ នៅជាយក្រុងដើម្បីប្រារព្ធពិធីរៀបការ។

កាលពីថ្ងៃទី ១៨សីហា គូស្នេហាចំនួន ១៦ គូនេះ បានសម្រេចចិត្តទុកពិធីជប់លៀងអាពាហ៍
ពិពាហ៍ដ៏ធំមួយឡែករបស់ខ្លយន ដើម្បីចូលរួមក្នុងការដង្ហែកូនក្រមុំដោយប្រើប្រាស់កង់ជាក្រុម
បញ្ជិះគ្នាទៅកាន់ស្រុក Yanqing ជាយក្រុងប៉េកាំង ប្រទេសចិន។

មូលហេតុដែលនាំឱ្យគូស្នេហាទាំងនេះ សម្រេចចិត្តប្រារព្ធពិធីរៀបការជាក្រុមបែបនេះ មិនទាន់
ត្រូវបានបង្ហើបឱ្យដឹងនៅឡើយរហូតមកដល់ពេលនេះ ប៉ុន្ដែគេបានដឹងថា បណ្ដាកូនកម្លោះ និង
កូនក្រមុំនេះ សុទ្ធសឹងតែជានិស្សិតដែលទើបបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយ
ពួកគេបានស្ម័គ្រចិត្តទៅធ្វើការនៅភូមិដាច់ស្រយាល។

ក្នុងការដង្ហែកូនក្រមុំនេះ ពួកគេស្លៀកពាក់ដូចគ្នា និងមានលក្ខណៈសាមញ្ញបំផុត។

ការជិះកង់ដង្ហែកូនក្រមុំបែបនេះ អាចជាបទពិសោធដ៏អស្ចារ្យមួយក្នុងជីវិត ដែលមិនអាចភ្លេច
បាន ប៉ុន្ដែ កូនកម្លោះក៏ត្រូវហត់ និងបែកញើសពេញខ្លួន ដោយសារតែកំដៅថ្ងៃ និងផ្លូវឆ្ងាយ។

បន្ទាប់ពីចាកចេញពីក្រុងប៉េកាំង ទៅដល់ជាយក្រុង ដែលមានចម្ងាយឆ្ងាយ កូនកម្លោះ និងកូន
ក្រមុំ បានជួបជុំគ្នាថតរូបជាអនុស្សាវរីយ ក្រោមផ្ទៃមេឃខៀវស្រងាត់ និងមានការឈរមើលពី
មនុស្សរាប់រយនាក់ផងដែរ។
Read more...

Friday, August 23, 2013

លេចចេញរូបភាព ជាក់ស្តែងរបស់ iPhone 5C សំរាប់បង្ហាញណែនាំដល់ អ្នកសារព័ត៌មាន

0 comments

ប្រភព Camnews.com.kh : នៅលើគេហទំព័រ Mobilissimo.ro របស់ Rumani ទើបតែបង្ហោះនូវរូបភាពមួយ ដែលត្រូវបានគេ
ចាត់ទុកថា ជារូបភាពដែល Apple នឹងប្រើប្រាស់ដើម្បីធ្វើការបង្ហាញណែនាំ ដល់អ្នកសារព័ត៌
មាន នៃគំរូ iPhone 5C។
តាមរយះរូបភាពនេះបានបង្ហាញឲ្យឃើញថា គំរូ iPhone នេះមានពណ៌ស និងផ្នែកខាងមុខ
គឺជា Interface របស់ iOS 7។ ក្រៅពីនេះ គេហទំព័រខាងលើនៅបានបង្ហោះ រូបភាព iPhone
5C ជាមួយស្រោមសំបកខាងក្រោយមួយទៀត ផងដែរ។

បើតាមព័ត៌មានចចាមអារាមកាលពីពេលថ្មីៗនេះ iPhone 5C នឹងជំនួសឲ្យ iPhone 5 ក្នុងស៊េរី
ផលិតផលរបស់ Apple។ គំរូស្មាតហ្វូននេះ ត្រូវបានសន្និដ្ឋានថា នឹងធ្វើការដាក់លក់នៅលើ
ទីផ្សារ រួមជាមួយ iPhone 5S នៅចុងខែកញ្ញា ឬដើមខែតុលា ខាងមុខនេះ៕
Read more...

គៀត សុវណ្ណាឡាង លេចពន្លឺស្នេហ៍កូន ថៅកែធំសម្បូរទ្រព្យ

0 comments

ប្រភព Lookingtoday : ភ្នំពេញ៖  កញ្ញា គៀត សុវណ្ណាឡាង ជាតារាសម្តែងស្រី ដែលបានវិវឌ្ឍន៍ខ្លួន ក្លាយជាតារា
ចម្រៀង ជ្រកក្រោមដំបូល ផលិតកម្មភ្លេងរីខត ហើយត្រូវបាន មហាជនមើល ឃើញថា នាង
ជាតារាច្រៀង ស្រីមួយដួង ដែលមានភាពលេចធ្លោ ទាំងរូបសម្បត្តិ និង ប្រជាប្រិយភាព ។ 
ម្យ៉ាងទៀតនាង ក៏ជាតារាស្រីវ័យក្មេង មានការគាំទ្រ ពីទស្សនិកជន គ្រប់ស្រទាប់វណ្ណៈ ទៀត
ផង។
ស្របពេលជាមួយគ្នា នឹងកេរ្តិ៍ឈ្មោះ កំពុងតែបោះជំហាន ល្បីទៅមុខជាបណ្តើរៗ តាមរយៈ
នៃបទចម្រៀង នៅក្នុងផលិតកម្មភ្លេងរីខត នេះ កញ្ញា គៀត សុវណ្ណាឡាង ថ្មីៗនេះ ក៏ស្រាប់
តែ មានប្រភពមួយ ដែលជិតដិតបាន បង្ហើបព័ត៌មានថា តារាចម្រៀងស្រី រូបនេះ កំពុងតែ
មានភាពស្និទ្ធស្នាលប្លែក ជាមួយនឹងបុរសម្នាក់ ដែលគេដឹងថា ជាកូនថៅកែធំ មានទ្រព្យស្តុក
ក្នុងស្រុកម្នាក់។
ផ្អែកតាមប្រភពព័ត៌មានមួយ នៅក្បែរ កញ្ញា គៀត សុវណ្ណាឡាង បានលួចបង្ហើបប្រាប់ឲ្យដឹង
ថា មួយរយៈនេះ គេសង្កេតឃើញ គៀត សុវណ្ណាឡាង បែរជាទៅមាន ភាពស្និទ្ធស្នាលប្លែក 
ជាមួយនឹងបុរសម្នាក់ ដែលមានវ័យ ស្របាលគ្នានឹងនាង ហើយភាពស្និទ្ធស្នាលនេះ ប្រហែល
ជាអ្នកទាំងពីរ មានទំនាក់ទំនងស្នេហា ជាមួយគ្នាហើយមើលទៅ។
ប្រភពខាងលើ បាននិយាយទៀតថា ភាពស្និទ្ធស្នាល រវាង គៀត សុវណ្ណឡាង និងបុរសវ័យ
ក្មេងម្នាក់នោះ មើលទៅទើបនឹងបាន ចាប់ផ្តើមឡើង ក្នុងពេលថ្មីៗនេះទេ។ ម្យ៉ាងទៀតបើគេ
សង្កេតមើល លើទំនាក់ទំនង របស់អ្នកទាំង កំពុងស្ថិតក្នុងដំណាក់កាល នៃស្វែងយល់ចិត្តគ្នា ។
ប្រភពដដែលនេះ បានបន្តថា ជារឿយៗគេឧស្សាហ៍ ឃើញអ្នកទាំងពីរដើរ ទៅណាមកណា
ជាមួយគ្នា ហាក់ដូចជា កំពុងតែផ្តល់ឱកាស និងពេលវេលា សម្រាប់ឲ្យស្វែងយល់ លើចិត្ត 
និងអត្តចរិកពីគ្នា ទៅវិញទៅមកទៀតផង។
ជុំវិញនឹងព័ត៌មាន លេចឮនេះ គេហទំព័រ Looking TODAY បានព្យាយាមទាក់ទង ដើម្បីសុំការ
បំភ្លឺឲ្យ បានច្បាស់ពីកញ្ញា គៀត សុវណ្ណាឡាង ប៉ុន្តែមិនទាន់ អាចទាក់ទងទេ កាលពីរសៀល
ថ្ងៃទី២២ ខែសីហានេះ ។ ដូច្នេះ Looking TODAY រង់ចាំការចេញមុខ មកបកស្រាយ ពីសំណាក់
កញ្ញា គៀត សុវណ្ណាឡាង នៅពេលក្រោយ ដោយក្ដីរីករាយ៕









Read more...

Microsoft បង្ហោះវីដេអូឃ្លីបសើចចំអក ការដណ្តើមគ្នាថតរូបរវាង Fan Apple និង Samsung ក្នុងស្ប៉តថ្មី

0 comments

ប្រភព Camenws.com.kh : Microsoft បានបន្តបង្ហោះនូវវីដេអូឃ្លីបពាណិជ្ជកម្មថ្មីបំផុតមួយ ស្តីពីស្មាតហ្វូន Nokia Lumia 
1020 ប្រើប្រព័ន្ធប្រតិបត្តិការ Windows Phone 8 របស់ខ្លួន។
ទិដ្ឋភាពនៅក្នុងវីដេអូ គឺជាកម្មវិធីតន្ត្រីមួយ នៅសាលារៀន។ បណ្តាអាណាព្យាបាលទាំងអស់
សុទ្ធតែកាន់នៅក្នុងដៃនូវ iPhone, iPad, Galaxy S4 ដើម្បីថតនូវទិដ្ឋភាពល្អៗ ស្អាតៗ កូនរបស់
ខ្លួន។ ស្ថានភាពចាប់ផ្តើម មានភាពរញ៉េរញ៉ៃ នៅពេលដែលស្រ្តីជាប្រពន្ធម្នាក់ បានដេញឲ្យប្តី
របស់ខ្លួនកាន់ iPhone ដើរទៅជិតឆាកបន្តិច ដើម្បីថតរូបកូនប្រុសរបស់ខ្លួន ឲ្យបានច្បាស់។
ក្នុងពេលនោះ ឪពុកម្តាយផ្សេងទៀត ក៏បានដណ្តើមគ្នារកទីតាំងថតដែល អាចថតបានរូបភាព
ច្បាស់ល្អ រៀងៗខ្លួន ដែលធ្វើឲ្យភាពរញ៉េរញ៉ៃ កើតមានពេញបន្ទុក នៅក្នុងកម្មវិធីតែម្តង។

ទន្ទឹមនឹងពេលនោះ មានប្តីប្រពន្ធមួយគូ បានអង្គុយយ៉ាងស្ងៀមស្ងាត់ នៅផ្នែកខាងក្រោយ។
ស្រ្តីជាប្រពន្ធបាននិយាយថា ហេតុអ្វីបានជាយើងមិនទៅអង្គុយឲ្យកៀកឆាកបន្តិចទៅ? ពេល
នោះប្តីបានឆ្លើយថា: "ជាមួយ Lumia 1020, ពួកយើងតែងតែទទួលបាន កន្លែងអង្គុយ ដ៏ល្អ
បំផុត នៅក្នុងបន្ទប់" ហើយបន្ទាប់មកគាត់ក៏បើកមើលរូបភាព ដែលថតបាន ឃើញថា បើ
ទោះពង្រីករូបឲ្យធំយ៉ាងណា រូបភាពនោះនៅតែមានភាពច្បាស់ល្អ ដដែល។
ទស្សនាវីដេអូ ដូចខាងក្រោម៖


Read more...

របៀបបង្កើត ប្លក់

0 comments
Read more...

ក្រុម​ហ៊ុន​ដី​សម្ប​ទា​ន​សម្រុក​កា​ប់​ឈើ

0 comments

ប្រភព Postkhmer.com : ភ្នំពេញៈ យ៉ាង​ហោច​ណាស់​ ក៏​មាន​ក្រុម​ហ៊ុន​ដែល​​ទទួល​បាន​ដី​សម្បទាន​សេដ្ឋ​កិច្ច​ពី​រដ្ឋាភិបាល​ជាង​១២ក្រុម​ហ៊ុន និងក្រុម​ឈ្មួ​ញ​ឈើ​ឱកាស​និយម​ជា​ច្រើន​នាក់​ បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត យ៉ាង​អនា​ធិប​តេយ្យ​ដោយ​ចំហ នៅ​ក្នុង​ខេត្ត​ចំនួន​ ៩​ ដោយ​គ្មាន​ការ​​ទប់​ស្កាត់ ​ពីសំណាក់​សមត្ថ​កិច្ច​ នៅ​ក្នុង​អំឡុង​មុន​ពេល ​និង​ក្រោយ​ពេល​បោះ​ឆ្នោត​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការ​ណ៍រួម​មួយ​​របស់​ក្រុម​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​។
សេចក្តី​ថ្លែង​ការ​ណ៍រួមរបស់​ក្រុម​សកម្ម​ជន ​ការ​ពារ​ព្រៃ​ឈើ មាន​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា និង​បណ្តាញ​យុវ​​ជន​កម្ពុជា បាន​រក​ឃើញ​ថា ភាគី​ដែល​ពាក់​ព័ន្ធ នឹង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ក្នុង​រយៈពេល​មុន និង​ក្រោយ​បោះ​ឆ្នោត​នោះ​ គឺ​ជា​ក្រុម​ហ៊ុន ដែល​​បាន​ទទួល​ដីសម្បទាន​សេដ្ឋ​កិច្ច​ ពី​រដ្ឋា​ភិបាល​ នា​ពេល​កន្លង​មក​ មាន​ដូច​ជា ​ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព​ ក្រុម​ហ៊ុន ​វៀត​ណាម CRCK នៅ​ខេត្ត​កំពង់​ធំ​ ដែល​ពង្រីក​ការ​កាប់​ឈើ​​​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់។​ ក្រុម​ហ៊ុន​ហ៊ង​អាន​ម៉ាង​យ៉ាង​ខេបាន​កាប់​បំផ្លា​ញ​ព្រៃ​ឈើ នៅ​ស្រុក​វ៉ឺន​សៃ​ ខេត្ត​រតនគិរី​។
ក្រុម​ហ៊ុន​ First Biotech Co., Ltd​ កំពុង​កាប់​និង​ឈូស​ឆាយ​ព្រៃ​ឡង់​នៅ​ខេត្ត​ក្រចេះ។ ក្រុមហ៊ុន​ Ang and Associate Lawyer កំពុង​កាប់​ឈើ​នៅ​អាង​ទន្លេ​សេ​សានរបស់​គំរោង វារី​អគ្គិសនី Lower Sesan II។ ក្រុម​ហ៊ុន​ Timber​ Green Co.,Ltd កំពុង​កាប់​ឈើ​នៅ​អាង​វារី​អគ្គិសនី​ខេត្ត​កោះ​កុង។ ក្រុម​ហ៊ុន​របស់​ឧកញ៉ា លឹម ប៊ុណ្ណា​ នៅ​រតនគិ​រី ដែ​ល​មាន​មេ​ការ ឈ្មោះ​ សាន​ ចយ​ កំពុង​ដឹក​ឈើ​យ៉ាង​គគ្រឹក​គគ្រេង។
ក្រុម​ហ៊ុន​ TTY ​កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ការ​ពារ​ជីវ​ចម្រុះ​ស្នួល។ ក្រុម​ហ៊ុន​ Binh Phuoc Rubber I, Binh Phuoc Rubber I​I​ និង​​ Astern Rubber Cambodia កំពុង​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​ស្រុក​ស្នួល។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បន្ត​ថា​ ក្រុម​ហ៊ុន​ទាំង​នោះមាន​ឧកញ៉ា ជា​ថៅ​កែ​ក្រុម​ហ៊ុន មន្ត្រី​ទា​ហាន មន្ត្រី​ប៉េអឹម ក្រុម​ឈ្មួញ​​ឈើ​ជនជាតិ​ខ្មែរ និង​វៀត​ណាម ថៅ​កែ​សិប្ប​កម្ម​កែ​ច្នៃ​ឈើ និង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ជា​ដើម ជា​ពិសេស​សកម្ម​ភាព​ស្វែង​រក​និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង ក៏បាន​កក្រើ​ក​ឡើង ក្នុង​អំឡុង​ពេល​នេះ ដោយ​មិន​មាន​ការ​ញញើត​អ្វី​ទាំង​អស់។
សេចក្តី​ថ្លែង​ការណ៍​ បាន​​ឲ្យ​ដឹង​ទៀត​ថា​៖«យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភណ៍​ថា ព្រៃ​ឈើ​នឹង​ឈាន​ទៅ​រក​ការ​បាត់​បង់ វិនាស​ហិន​ហោច​ទាំង​ស្រុង​ ក្នុង​រយៈពេល​ខ្លី​ខា​ង​មុខ​នេះ ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋា​ភិ​បាល ដែល​កំពុង​មមា​ញឹក​នឹង​ការ​ងារ​នយោ​បាយ​ជាប់​គាំង​»។
កា​រ​ដឹក​ជញ្ជូន​ឈើ​ចេញ​តាម​ច្រក​អន្តរជាតិ​សំខាន់ៗ មាន​ដូច​ជា ច្រក​អូរ​យ៉ា​ដាវ ច្រក​អន្លង់​ជ្រៃ ច្រក​ថ្ម​ដា ច្រក​កំពង់​សោម ច្រក​ដូង​ប្រាំ​ពីរ​ដើម ច្រក​កំពង់​ជ្រៃ តាម​ផ្លូវ​ទន្លេ និង​សមុទ្រ​ជា​ដើម​។ សេច​ក្តី​ថ្លែង​ការណ៍​​គូស​បញ្ជាក់​ថា វិនា​ស​កម្ម​ព្រៃ​ឈើ ឃើញ​មាន​នៅ​តំបន់​ព្រៃ​ការ​ពារ តំបន់​អភិរក្ស​សត្វព្រៃ និង​ជីវ​ចម្រុះ តំបន់​ឧទ្យាន​ជាតិ ក្រៅ​ពី​តំបន់​នោះ ក៏​ឃើញ​មាន​ការ​លួច​ចូល​កាប់​ឈើ​គ្រញូង នៅ​ក្នុង​សាលា​រៀន​ (ខេត្ត​កំពង់​ឆ្នាំង) និង​ តំប​ន់​ឧទ្យាន​ជាតិ​អង្គរវត្ត​ ដែល​ការ​ពារ​ដោយ​អាជ្ញាធរ​អប្សរា​ថែម​ទៀត​ផង។
សេចក្តី​ថ្លែង​ការណ៍​​បន្ត​​ថា​​៖​«មូល​ហេតុ​ចម្បងៗ ​ចំនួន​បី ដែល​ធ្វើ​ឲ្យ​វិនាស​កម្ម​ដល់​ព្រៃ​ឈើ​ខ្លាំង​ជាង​គេ គឺ​ការ​ផ្តល់​សម្បទាន​ដី និ​ង​ព្រៃ​ដល់​ក្រុម​ហ៊ុន​ឯក​ជន ដែល​មាន​​ទំហំ​សរុប ៩ លាន​ហិក​តា ក្នុង​នោះ​សម្ប​ទាន​ព្រៃ​ឈើ​ចំនួន ១៦​ ក្រុម​ហ៊ុន មាន​ទំហំសរុប ៣ ៣៧៤ ៣២៨ ​ហិក​តា​។ ការ​កាប់​ទន្ទ្រាន​របស់​ក្រុម​ឈ្មួញ ក្រុម​ហ៊ុន​សម្ប​ទាន​ព្រៃ​ឈើ​កន្លង​មក និងក្រុម​​ឈ្មួញ​រក​ស៊ី​ឈើ ដែល​ល្បី​ឈ្មោះ​ ដូច​ជា​ក្រុម​​ហ៊ុន​របស់​ឧកញ៉ា​ទី្រ​ ភាព​ជា​ដើម»។​
ក្រុម​ហ៊ុន​របស់​ឧកញ៉ា​ ទី្រ ភាព បាន​សាងសង់​រោង​ចក្រ​ស្តុក​ឈើ នៅ​វាល​វែង​ នៅ​ថ្ម​ដា​នៅ​តំបន់​បឹង​ពែរ ទន្លេ​ម្រេច  (ស្រុក​រវាង ខេត្ត​ព្រះ​វិហារ) នៅ​ខេត្ត​រតន​គិរី (តំប​ន់​សេដ្ឋ​កិច្ច​ពិសេស)​ នៅ​ស្ទឹង​ត្រែង​អន្លង់​ភេ និង​កន្លែង​ស្តុក​ឈើ​មួយ​កន្លែង​ទៀត នៅ​ត្មាត​ពង ស្រុក​ឧដុង្គ ខេត្ត​កំពង់​ស្ពឺ ព្រម​ទាំង​មាន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​បន្ត​ទៅ​កាន់​ប្រទេស​វៀត​ណាម និង​ថៃ។
នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​៖«​ក្រុម​ហ៊ុន​មួយ​នេះ បាន​ធ្វើ​អាជី​វកម្ម​ឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​ការ​បង្ក្រាប និង​មាន​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិ​បាល​ជួយ​ការ​ពារ​ថែម​ទៀត​ផង​»។
លោក គឹម សាន អ្នកមើលការ​ខុស​ត្រូវ​ចម្ការកៅ​ស៊ូ និង​ម្រេច​របស់​​ក្រុម​ហ៊ុន​លោក ឧក​ញ៉ាទ្រី​ភាព​ នៅ​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​​បាន​ច្រាន​ចោល​ ចំពោះ​ព័ត៌​មាន​ទាំង​នេះ ដោយ​ថា ជា​ការ​លាប​ពណ៌​ខុស​ពី​ការ​ពិត​។
លោក​​​ថ្លែង​ថា​៖​«​ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្ប-​ទាន​ពីរដ្ឋា​ភិបាល​ ហើយ​យើង​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹម​ត្រូវ​។ នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​នឹង​អញ្ជើញ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ទៅ​មើលការ​អនុវត្ត​របស់​ក្រុម​​ហ៊ុន​ខ្ញុំ​ម្តង កុំ​ឲ្យ​ចេះ​តែ​លាភ​ពណ៌»។
លោកឧកញ៉ា ណា ម៉ារឌី អគ្គនា​យក​ក្រុម​ហ៊ុន TTY លោក ហេង សារ៉ាត់​ អគ្គ​នាយក​រង​ក្រុម​ហ៊ុន TTY ​​អ្នក​ស្រី ខៀវ សស៊ី​លា​ភ​ ម្ចាស់​ភាគ​ហ៊ុន​ធំ នៃ​ក្រុម​ហ៊ុន Timber Green និង​តំណាង​ក្រុម​ហ៊ុន​ Binh Phuoc  Rubber I, Binh Phuoc  Rubber II ​មិន​អាច​​ទាក់​ទង​ ដើម្បី​សុំធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ​។
លោក ថេង សាវឿន អ្នកសម្រប​សម្រួល​លេខា​ធិកា​រដ្ឋាន​ សម័្ពន្ធ​សហគមន៍​កសិករ​កម្ពុជា​​ដែល​ចូល​រួម​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នេះ បាន​​ឲ្យ​ដឹង​ថា​ ​តាម​ការរក​ឃើញ​ សកម្ម​ភាព​កាប់​ព្រៃឈើ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ គឺ​កើន​ឡើង​យ៉ាង​ខ្លាំងនៅ​ក្នុង​អំឡុង​​ពេល​​យុទ្ធនាការ​​ឃោស​នា និង​ក្រោយ​ការ​បោះ​ឆ្នោត​ ដោយ​សមត្ថកិច្ច មិន​​ត្រឹម​តែ​មិន​បាន​ធ្វើ​ការ​ទប់​ស្កាត់​នោះ​ទេ ថែម​ទាំង​ ចូល​ដៃ ដើម្បី​ទទួល​បាន​ផល​ប្រយោ​ជន៍​ថែម​ទៀត។
លោក​​និយាយ​ថា​​៖«​រដ្ឋា​ភិបាល ​ត្រូវ​​តែ​ជំរុញ​​មន្ត្រី​របស់​ខ្លួន ​ចុះ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់ពេល​វេលា​ ​ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​​ មិន​ត្រូវ​ឃុប​ឃិត​ជា​មួយ​ឈ្មួញ​ឈើ​ ដើម្បី​ទទួល​លាភ​សក្ការៈនោះ​ទេ។ អ្វី​ដែល​យើង​លើក​ឡើង​នោះ គឺ​ពុំ​មែន​ចោទ​ប្រកាន់​ក្រុម​ហ៊ុន ​ឬក៏​អាជ្ញាធរ​ទេ​ តែ​យើង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ ដូ​ច​ជា​រូប​ភាព​នៃ​ការ​បំផ្លាញ​ព្រៃ​ឈើជា​ដើម​»។
លោក សរ ចំ​រុង អភិបាល​ខេត្ត​ក្រចេះ បាន​បដិសេធ​សេច​ក្តី​រាយការណ៍នេះ​ថា​ជា​ការ​មិន​ពិត។ ​ប៉ុន្តែ​លោក​និយាយ​ថា​៖«អា​ឈើ​គេ​ដឹក​អាណា​មាន​ច្បាប់​គេ​ដឹក​ទៅ​ អាណា​អត់​ច្បាប់​គេ​បង្ក្រាប​ទៅ​ កន្លង​មក​យើង​ធ្វើ​តែ​អ៊ីចឹង​​តើ​»។
លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ សមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក បាន​ថ្លែង​ថា​បទ​ល្មើស​នៃ​វិនាស​កម្មព្រៃ​ឈើ​នេះ​វា​បាន​កើត​ឡើង​ខ្លាំង​ឡើងៗ​។ ​«​បច្ចុប្បន្ន​​យើង​ឃើញ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួន ​កំពុង​ផ្តោត​ទៅ​លើ​ឧកញ៉ា​មួយ​ចំនួន ​ដែល​​​ឆ្លៀត​យក​រថ​យន្ត​កង​កម្លាំង​ ទៅ​ដឹក​ឈើ​​ ហើយពួក​គេ​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ហាម​ឃាត់»។
កាល​ពីថ្ងៃ​ទី​ ២២​ ខែ​កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា ០២ បប ស្តី​ពី​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​ និង​បង្រ្កាប​ការ​កាប់​ ការ​ដឹក​ជញ្ជូន​ ការ​ប្រមូល​ ការ​​ស្តុក​ទុក​និង​ការ​នាំ​ឈើ​គ្រញូង​ចេញ​ ដោយ​សម្រេច​លើ​ ៩ ចំណុច​ ដែល​នៅ​ក្នុង​ចំណុច​ទី​ ១ ក្នុង​កថា​ខណ្ឌទី​ ២​ បាន​លើក​ឡើង​ថា​ ករណី​មាន​ការ​ដឹក​ឈើ​​ឆ្លង​ដែន​ខុស​ច្បាប់​ក្នុង​ភូមិ​សាស្ត្រ​ឈរ​ជើង​របស់​អង្គភាព​​សមត្ថ​កិច្ច​ណា​មួយ​ មេបញ្ជាការ​អង្គភាព​នោះ ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រា​ជ​រដ្ឋា​ភិបាល​៕

Read more...
 
ព័ត៌មានដើមស្វាយ © 2013 ផ្នែកទំនាក់ទំនងសង្គម និងសារព័ត៌មាន